🔞Short Novel🔞

3.7K 94 1
                                    


⛔អ្នកបម្រើ⛔

Jungkook : Top

Taehyung : Btt

( Warning‼️)

@វិមានចន

វិមានចនគឺជាវិមានដ៏ស្កឹមស្កៃនិងធំជាងគេនៅក្នុងទីក្រុងសេអ៊ូលមួយនេះ បើនិយាពីរចនាបទនៅក្នុងវិមានមួយនេះវិញគឺថាស្ទើតែទាំងអស់គឺធ្វើអំពីមាសនិងប្រាក់ចំណែកឯអ្នកបម្រើដែលធ្វើការនៅក្នុងវិមានមួយនេះវិញមិនក្រោមខ្ទង់រយនោះទេដោយសារតែវិមានមួយនេះធំខ្លាំងពេកកម្លាំងពលកម្មក៏ត្រូវតែច្រើនតាមនិងដែល។

ចនជុងគុកគឺជាម្ចាស់ប្រុសនៅក្នុងវិមានមួយនេះគេស្អាត ឆ្លាត ពូកែ ហើយថែមទាំងមានលុយរាប់លានចាយមិនចេះអស់ថែមទៀតចំណុចល្អៗគេមានស្ទើតែទាំងអស់ប៉ុន្តែទោះជាល្អយ៉ាងណាក៏ដោយមនុស្សគ្រប់គ្នាតែងតែមានចំណុចអាក្រក់រាងៗខ្លួនដូចជាកម្លោះម្នាក់នេះអញ្ចឹងគេជាមនុស្សល្អចូលចិត្តធ្វើបុណ្យក៏ពិតមែនប៉ុន្តែគេគឺមានជម្ងឺមួយប្រចាំខ្លួនគេជានិច្ចហើយជម្ងឺនេះដែលវាគឺជាចំណុចដ៏អាក្រ់របស់គេ

« អរុណសួស្តីម្ចាស់ប្រុស!! » ស្រីបម្រើនៅក្នុងវិមានទាំងអស់នៅពេលដែលបានឃើញវត្តមានរបស់ម្ចាស់ខ្លួនដើរចេញមកពីក្នុងបន្ទប់ភ្លាមពួកនាងៗក៏មកនិយាយស្វាគមន៍ភ្លែតតែម្ដងដើម្បីជាការគោរព

« ថេយ៉ុងគេនៅឯណា?? » ពាក្យដំបូងដែលរាងមាំនិយាយមុនគេនោះគឺសួររកអ្នកបម្រើសំនព្វចិត្តរបស់ខ្លួនគេម្នាក់នេះទើបតែចូលធ្វើការបានតែកន្លះឆ្នាំតែប៉ុណ្ណោះប៉ុន្តែគេអាចយកចិត្តលោកម្ចាស់បានយ៉ាងងាយដែលធ្វើអោយពួកនាងៗទាំងនោះក៏ច្រណែននិងក្មេងម្នាក់នេះមិនតិចដែល គេខំធ្វើការរាប់ឆ្នាំមិនដែលបានឡើងតំណែងសូម្បីតែមួយថ្នាក់ប៉ុន្តែនេះអាល្អិតម្នាក់នេះចូលមកធ្វើការនៅក្នុងវិមានបានតែកន្លះឆ្នាំតែប៉ុណ្ណោះបានធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនរបស់លោកម្ចាស់បាត់ទៅហើយ ហើយថែមទាំងជាមនុស្សសំនព្វថែមទាំងគ្រាន់តែគិតក៏ធ្វើអោយពួកអ្នកបម្រើស្រីទាំងនោះមួម៉ៅបានដែល

« គឺគេនៅផ្ទះបាយលោកម្ចាស់ »

« អោយគេជួយយកអាហារពេលព្រឹកទៅបន្ទប់ការិយាល័យរបស់ខ្ញុំផង »

Short Novel - ប្រលោមលោកខ្នាតខ្លីWhere stories live. Discover now