ផ្ដើមស្នេហ៍ក្នុងម៉ាត🌈💫

405 10 0
                                    

« ជីយ៉ុង!!! » សម្លេងមាំបែបមានអំណាចបន្លឺឡើងហៅឈ្មោះអង្គរក្សជំនិតរបស់ខ្លួនដែលកំពុងតែឈរនៅខាងក្រៅឡានសម្លឹងទៅមើលក្មេងៗប៉ុន្មាននាក់ដែលកំពុងតែអង្គុយញុាំការ៉េម នៅខាងមុខម៉ាតមួយកន្លែង

« បា...បាទចៅហ្វាយ!! » កាលដែលបានឮសម្លេងរបស់ចៅហ្វាយនាយខ្លួនហៅដូច្នេះហើយគេក៏ប្រញាប់ស្ទុះស្ទាដើរចូលមកជិតឡានចៅហ្វាយខ្លួនបន្តិចហើយក៏លើកដៃគោះកញ្ជក់ឡានមុាំងៗដើម្បីអាចអោយគេប្រាស្រ័យទាក់ទងជាមួយនិងរាងក្រាស់បានកាន់តែងាយស្រួល ជុងគុកក្រោយពីបានឃើញវត្តមានរបស់កូនចៅខ្លួនឈរគោះកញ្ចក់ហាក់មិនខ្វល់ពីឡានតម្លៃរាប់លានរបស់ខ្លួនបែបនេះនាយក៏ចុចបន្ទាបកញ្ចក់ឡានបន្តិចមុនហៅអ្នកដែលមាមនាមជាកូនចៅឲ្យអោនចូលមកជិតខ្លួន

« ជីយ៉ុងមកនេះ!!!! » នាយសង្ហាបក់ដៃជាសញ្ញាបង្ហាញអោយកូនចៅរបស់ខ្លួនអោនចូលមកជិរខ្លួនបន្តិចហើយក៏ ~ផាំង~ មួយដៃចំកណ្ដាលក្បាលល្អណាស់កម្លាំងដៃមិនតិចពេកហើយក៏មិនខ្លាំងពេកដឺលគឺល្មមសម្រាប់អោយកូនចៅម្នាក់នេះភ្ញាក់ដឹងខ្លួនបន្តិចផងដែរថាអម្បាញ់មិញនេះខ្លួនបានធ្វើអ្វីខ្លះ

« អូយ~ចៅហ្វាយដៃស្រាលម្ល៉េះ » ចំណិតជើងល្អម្នាក់នេះមិនត្រឹមតែមិននិយាយសុំទោសទៅកាន់ចៅហ្វាវិញនោះទេផ្ទុយទៅវិញនាយថែមទាំងនិយាយឌឺដងផ្លែផ្កាបន្ថែមភ្លើងអោយជុងគុកថែមទៀតទៅវិញមិនដែលឃើញទេលោកអើយកូនចៅដែលមានចរឹកផ្គើនខ្លាំងបែបនេះ នេះប្រហែលជុងគុកគេបន្ធូរដៃពេកទេដឹង

« ស្រាលពេកមែនទេ....អោនបន្តិចមកចង់ដឹងណាស់ថាដបនេះរឹងឬមួយក៏ក្បាលរបស់ឯងវារឹងជាងដបមួយនេះ » ជុងគុកមិននិយាយច្រើនក៏ស្រវ៉ាទាញយកដបថ្មមួយដែលនៅជិតដៃរបស់គេនោះរួចក៏លើកឡើងបម្រុងនិងវាយទៅលើតែជីយ៉ុងគេមិនបានភ្លើនៅឈរអោយបែកក្បាលទទេៗនោះទេប្រាកដណាស់ថាគេនិងរត់ជាក់ជាពុំខាន

« បានហើយចៅហ្វាយចង់ប្រើអីក៏ប្រើមកខ្ញុំប្រញាប់ទៅទិញការ៉េមញុាំបន្តិច » ដោយសារតែដឹងចរឹកច្បាស់ទៅហើយជេយ៉ុងមិនបង្អង់យូរក៏សួររកហេតុផលដែលមេគុកហៅមកបែបនេះនិយាយទៅវាគ្មានអ្វីប្លែកនោះទេបើថាមិនប្រើអោយទៅសុំលេខទូរស័ព្ទរបស់គេទេក៏ប្រើអោយទៅវាយគេដែល ហើយកាលពីគេដាក់ពាក្យចូលមកធ្វើការដំបូងធ្វើជាអង្គរក្សសោះនិងអីឡូវបែរជាមកទូរស័ព្ទសុំfbគេត្រុកៗទៅវិញយូរៗទៅគេក្លាយខ្លួនទៅជាឪយ៉ែមហើយក៏មិនដឹងនៀក

Short Novel - ប្រលោមលោកខ្នាតខ្លីWhere stories live. Discover now