🔞លួចលាក់🔞

3.5K 75 0
                                    

Short Novel 🔞 ( Warning ‼️)

Jk Top
V Btt
___________

@សាកលវិទ្យាល័យ

ស្ថិតនៅចំកណ្ដាលទីក្រុងសេអ៊ូលដែលសម្បូរទៅដោយអាគារធំៗនិងសាកលវិទ្យាល័យជាច្រើនដែលសុទ្ធសឹងតែជាសាលាដែលមានកិត្តនាមយ៉ាងល្អអ្នកណាក៏តែងតែចង់មកក្រេបជញ្ចក់ចំណេះវិជ្ជានៅកន្លែងនេះដែលប៉ុន្តែមិនមែនមានន័យថាអ្នកណាៗក៏អាចមានសិទ្ធចូលមករៀននៅទីកន្លែងនេះបាននោះទេដូចជាសាលាមួយនេះអញ្ចឹង សាលាដែលជាកម្មសិទ្ធរបស់ត្រកូលចនជាសាលាដែលពោពេញទៅដោយពួកកូនអ្នកមានៗរៀននៅទីនេះអាចនិយាយបានថាសូម្បីតែអ្នកដែលមានកម្រិតជីវភាពមធ្យមៗក៏មិនអាចមកជាន់ទីនេះបានដែល ។

ទីតៗ

សម្លេងសុីប្លេឡានបានបន្លឺឡើងស្របពេលដែលមានរថយន្តមួយគ្រឿងបានបរចូលមកក្នុងបរិវេណសាលាដែលឡានមួយនេះដែលអ្នកគ្រប់គ្នាគេតែងតែស្គាល់ច្បាស់ណាស់ថាគឺជាឡានរបស់នាយកសាលាមួយនេះដែលគេមានឈ្មោះថា ចនជុងហ្គុក កម្លោះចាស់អាយុសែសិបប្លាយគេគឺជាកំពូលអ្នកមានប្រចាំប្រទេសកូរ៉េមានលុយរាប់លានចាយមិនចេះអស់ កុំថាឡើយត្រឹមតែសាលាមួយនេះសូម្បីតែក្រុមហ៊ុនមុខជំនួញក៏គេមាននៅក្នុងដៃមិនតិចដែលមិនចម្លែកទេដែលពួកស្រីៗតែងតែនាំគ្នាជ្រួលជ្រើមនិងអោយដៃទៅកាន់កម្លោះចាស់ម្នាក់នេះនោះ។ អ្នកគ្រប់គ្នាគេតែងតែលួចឆ្ងល់ថាហេតុអ្វីបានជាកម្លោះសង្ហាម្នាក់នេះមិនមានគូរគាប់ដូច្នេះ ទ្រព្យសម្បត្តិក៏មាន រូបសម្រស់ក៏សង្ហាមិនចាញ់ពួកកម្លោះៗប៉ុន្មានដែលឬមួយក៏គេនៅមិនទាន់មានអ្នកត្រូវចិត្តហុឹម???

@ការិយាល័យ

« ផ្តេសផ្តាស!!!មិចក៏មានរឿងបែបនេះនៅក្នុងសាលារបស់យើងទៅកើត » សម្លេងមាំស្រែកឡើងនៅពេលដែលបានឃើញព័ត៌មានមួយដែលមានទាក់ទងនិងសាលារបស់ខ្លួនបែបនេះ ដែលក្នុងព័ត៌មានមួយនោះគេបានសរសេរថាគឺមានសិស្សប្រុសពីរនាក់បាននាំគ្នាលេងល្បែងលើគ្រែនៅក្នុងថ្នាក់រៀនរួចហើយក៏ត្រូវបាមគេលួចថតបានហើយក៏យកទៅបង្ហោះក្នុងបណ្ដាញសង្គមដែលធ្វើអោយព័ត៌មានមួយនេះរីកសុះសាយជាខ្លាំងបែបនេះវាពិតជាប៉ះពាល់ខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់សាលាខ្លាំងណាស់។

Short Novel - ប្រលោមលោកខ្នាតខ្លីWhere stories live. Discover now