វិប្បដិសារី🥀

284 9 0
                                    

ផាំង៚ប្រាវ៚

សម្លេងធ្លាក់របស់របរបានបន្លឺឡើងនៅក្នុងបន្ទប់ដ៏ធំទូលាយមួយដែលវាក៏បង្ហាញអោយយើងឃើញនៅក្មេងប្រុសវ័យជំទង់ម្នាក់កំពុងតែឈរអោនមុខចុះទាំងមានអារម្មណ៍តានតឹងជាខ្លាំងព្រោះថាពេលនេះប៉ារបស់គេស្ដីអោយគេនូវរឿងលទ្ធផលការសិក្សាដដែលៗជានិច្ច ទោះបីជានៅខែនេះគេទទួលបានពិន្ទុគណិតវិទ្យាដល់ទៅ99/100ក៏ដោយក៏ប៉ុន្តែលទ្ធផលមួយនេះវានៅមិនទាន់គ្រប់គ្រាន់សាកសមនិងវង្សត្រកូលរបស់គេឡើយ។

« ឯងឆាប់ទៅងាប់អោយបាត់ពីមុខរបស់យើងទៅ.....រាល់ថ្ងៃគ្រាន់តែអោយឯងសុីដេកហើយនិងរៀនគ្រាន់តែចំណាត់ថ្នាក់លេខ១ក៏ឯងយកមកអោយយើងមិនបានដែល តើយើងបង្កើតក្បាលរបស់ឯងមកដើម្បីស្អីទៅ ហុឺយអាចោលម្សៀតឯងនេះមិនដែលជួយលើកមុខមាត់គ្រួសារនោះទេយើងខំជួលគ្រូល្អៗដើម្បីមកបង្រៀនឯងហេតុអីគ្រាន់តែរៀនពិននិងក៏ឯងធ្វើវាមិនបានដែរ!!!! » លោកគីមនិយាយទាំងកំហឹងក៏ព្រោះតែខែនេះថេយ៉ុងគេទទួលបានចំណាត់ថ្នាក់លេខ២ទៀតហើយ មនុស្សទូទៅគិតថាចំណាត់ថ្នាក់ពិននេះគឺវាល្អណាស់ទៅហើយក៏ប៉ុន្តែសម្រាប់ក្មេងប្រុសដែលមានអាយុត្រឹមតែ17ឆ្នាំម្នាក់នេះវិញវាគឺជាលេខដែលអាក្រក់បំផុតសម្រាប់ជីវិតរបស់គេ

« គេតែងតែបែបនេះរាល់លើក ហុឺយ មើលទៅខែនេះខ្ញុំត្រូវរកគ្រូផ្សេងទៀតដើម្បីមកបង្រៀនគេបន្ថែមហើយ » អ្នកស្រីគីមដែលត្រូវជាម្ដាយឯណេះវិញគាត់មុនបានជួយលួងលោមរាងតូចបន្តិចសោះឡើយផ្ទុយទៅវិញគាត់ក៏បន្ថែមនូវសម្ពាធទៅអោយរាងស្ដើងទៅវិញ បើនិយាយទៅពាក្យទាំងអស់នេះវាសុាំនិងត្រចៀករបស់គេស្រាប់ទៅហើយ.ហើយគេក៏តែងតែដូរគ្រូជាញឹកញាប់ដូចគ្នា

« កូនរបស់អូនតែងតែធ្វើអោយបងឈឺក្បាលរហូត......រឿងទាំងអស់នេះអូនជាអ្នកចាត់ចែងទៅបងដល់ពេលត្រូវប្រជុំហើយ » លោកគីមនិយាយបានតែត្រឹមនេះក៏ប្រញាប់ទាញកាបូបធ្វើការរបស់ខ្លួនរួចហើយក៏ដើរចាកចេញបាត់ទៅចំណែកឯអ្នកស្រីគីមវិញក៏ដូចគ្នាដែលគាត់មិនខ្វាយខ្វល់ពីអារម្មណ៍របស់កូនប្រុសរបស់គាត់នៅពេលនេះនោះទេគាត់បានដើរចាកចេញទៅបន្ទប់របស់គាត់នៅឯជាន់ខាងលើបាត់ទៅ

Short Novel - ប្រលោមលោកខ្នាតខ្លីWhere stories live. Discover now