ភាគទី1 : ក្លិប🥂🍾

454 32 2
                                    

នៅក្នុងសកលវិទ្យាល័យដ៏ល្បីមួយនៅទីក្រុងសេអ៊ូល ថេយដើរចេញពីសាលាជាមួយទឹកមុខញញឹម ពេលនេះគេមានអាយុ19ឆ្នាំហើយ គេជាសិស្សពូកែគេរៀនឆ្នាំទី1ហើយ មានរូបសម្រស់ស្រស់ស្អាត(មុខអ្នកអានសចាញ់🌚) គេមានមិត្តភក្តិម្នាក់ឈ្មោះ ផាក ជីមីន ជាកូនទោលរបស់គ្រួសារត្រកូលផាក ហើយក៏ជាអ្នកស្នងតំណែងពីលោកផាកផងដែរ

"ថេយឯងទៅញ៉ាំបាយទេ ថ្ងៃត្រង់ហើយ យើងឃ្លានបាយណាស់" ជីមីនិយាយទៅកាន់ថេយទាំងធ្វើមុខជូរៗ ព្រោះគេឃ្លានបាយហើយ

"តោះ យើងទៅៗ យើងក៏ឃ្លានដែល តោះមក"និយាយចប់ថេយក៏អូសដៃជីមីនទៅក្នុងហាងបាយនៅជិតនោះ

"ថេយឯងចង់ញ៉ាំអីដែរ បើយើងដូចមុនហើយ ខ្ចិលរើសច្រើនណាស់។"

"យើងយកដូចមិនដែលមក"

"Ok ចឹងចាំយើងទៅប្រាប់គេឲ្យ"ពេលជីមីនទៅបាត់ថេយក៏យកសៀវភៅមកធ្វើលំហាត់ដែលគ្រូដាក់ឲ្យ ព្រោះតែគ្រូយកនូវម៉ោង2ថ្ងៃនេះហើយ ទើបគេខំធ្វើឲ្យហើយ។ បន្ទិចមកជីមីនក៏មកវិញ រួចសួរទៅកាន់ថេយ

"ថេយហា៎ យប់នេះទៅក្លិបហី"

"អត់ទៅទេ ខ្ចិលហា៎"

"ថេយហា៎ ទៅៗណា យើងខានទៅយូរហើយ ណាៗ"ជីមីននិយាយបែបរំអួយដាក់ថេយនិងធ្វើភ្នែកថ្មិចបើកៗដាក់ថេយ

"កុំធ្វើមុខបែបនេះដាក់យើង យើងជ្រេញឯងណាស់ មីកាមីនអើយ"

"ចឹងឯងទៅជាមួយយើងទៅណា ថេយណា យើងចង់ទៅណាស់"

"អត់"មួយមាត់យ៉ាងខ្លីពីឆីថេយ

"ទៅៗណាថេយ យើងស្គាល់កន្លែងថ្មីណា នៅទីនោះទើបតែបើកថ្មីទេ"

"មែនអត់?"

"មែនណា យើងអត់កុហក់ទេ"

"អឺ.. ក៏បានដែលយើងទៅ"

"ឯងនិយាយហើយណា ហាមកុហក់វើយ"

"អើៗ យើងមិនកុហក់ទេ"

"តោះ មកយើងជួយធ្វើ"

"អឹម"

#យប់#

"អាឡូ ថេយឯងហើយនៅ យើងនៅចាំឯង"

"យើងហើយៗ ចាំយើងផង យើងទៅហើយ" *ទឺតទឺត* និយាយហើយថេយក៏បិទទូរស័ព្ទហើយក៏ចុះមកក្រោម ឡើងឡានទៅជាមួយជីមីនបាត់។

🥀👿🖤សងស្នេហ៍ប្អូនសម្អប់👿🖤🥀Tempat cerita menjadi hidup. Temukan sekarang