ខ្ពើម

132 13 4
                                    

"ការងារយើងឲ្យឯងធ្វើយ៉ាងម៉េចហើយ?" រាងតូច taehyung សួរទៅកូនចៅ

"រៀបរយហើយចៅហ្វាយ ទំនិញទាំងអស់របស់គេ ត្រូវកូនចៅយើងរុករើរយកនិងកំទិចចោលហើយ"

"ល្អ នេះលុយ យកចែកគ្នាទៅ" រាងតូចបោះលុយ3ដុំឲ្យទៅកូនចៅ

"អគុណចៅហ្វាយ"

"ថ្ងៃវិនាសឯងមកដល់ហើយ jeon jungkook ហ៊ឹម...!!!"

ថ្ងៃថ្មី

"Taeហា៎ អូនទៅរួចអត់? សម្រាកសិនទៅ"

"អត់អីទេ អូនទៅរួច"

"ហ៊ឹម...តែអូន..."

"អត់អីទេ តោះ" រាងតូចដើរទៅមុនទុកឲ្យអ្នកជាប្ដីបីកូនដើរតាមក្រោយ (ប្រពន្ធយើងអ្នករើស យើងត្រូវតែទ្រាំ-_-)

ក្រុមហ៊ុនjeon

"លោកប្រធានៗ! "

"មានការអី?"

"គឺ...គឺ"

"គឺអី? និយាយមក"

"គឺអ្នកដែលបានទិញភាគហ៊ុនរបស់យើងនោះ គេមកជួបលោកប្រធាន"

"អ្នកណា? ឲ្យគេចូលមក"

"ចា៎ លោកអាចចូលបាន" នាងដើរចេញមកក្រៅហៅនាយតូច

"សួស្តី! លោក jeon jungkook " taehyung ដើរចូលមកទាំងមានអង្គរក្សតាមមកពីក្រោយ យ៉ាងមានអំណាច

"Tae... Taehyung? នេះអូនពិតមែនហេស៎?" Jungkook ភ្ញាក់ផ្អើលដូចគេចាប់ទះ

"អូ!! លោកjeon កុំនិយាយអូនបងបែបនេះអី ប្ដីខ្ញុំប្រចណ្ឌស្លាប់ហើយ" taehyung នៅតែរក្សាស្នាមញញឹមដដែល តែញញឹមបែបឌឺដង ឯjungkook វិញ ក៏កាន់តែភ្ញាក់ផ្អើលថែមទៀត

"Taeអូននិយាយអីនិង? បងនេះហើយជាប្ដីអូននោះ" jungkook និយាយទាំងចង់ចូលទៅចាប់ដៃរាងតូច

"អូ!! មិនចេះខ្មាស់មាត់" នាយតូចដកដៃចេញ ឯកូនចៅក៏ដឹងតួនាទីយកកូនកន្សែងសមួយ មកឲ្យរាងតូចជូតដៃ (ឈឺទេ? សួរថាឈឺទេ?)

"លោកjeon ដូចមិនបានឃើញក្បាលប្ដីកូនគេនៅទីនេះទេឬ? បើនិយាយមិនចេះអៀនមាត់ចឹង?"Su Manបីអាល្អិត hyungman ចូលមក ឯអាល្អិតវិញ សម្លក់ jungkook ថ្លែង ដូចជាមានគុំនំតាំងពីជាតិណាមកមិនដឹង

"ឯង?"

"អូ!! លោកjeon មិនដែលចូលសាលាទេឬ? ទើបនិយាយពាក្យសម្ដីបែបនេះ? ដាក់ស្វាមីខ្ញុំ"

🥀👿🖤សងស្នេហ៍ប្អូនសម្អប់👿🖤🥀Donde viven las historias. Descúbrelo ahora