ភាគទី9: កូន

196 10 3
                                    

#ក្រោក#

"លោកគ្រូពេទ្យប្រពន្ធខ្ញុំយ៉ាងមិចហើយ"

"បាទ លោកគឺចូលរួមអបអរផង ភរិយារបស់លោកកំពុងតែមានផ្ទៃពោះ ជិតមួយអាទិត្យហើយបាទ ចំណែកឯប៉ាតូចមានសុខភាពល្អទេ តែព្រោះចាញ់កូនខ្លាំងពេក ទើបធ្វើឲ្យគេក្អួតរហូតដល់សន្លប់បែបនេះ ហើយមនុស្សពេលមានផ្ទៃពោះឆាប់ឆេវឆាវឆាប់ខឹងឆាប់អន់ចិត្តណាស់ ចឹងលោកគួរតែយកចិត្តទុកដាក់បន្ទិច ម្យ៉ាងទៀតមួយឆាកជីវិតខ្ញុំនេះ មិនដែលឃើញមនុស្សប្រុសពពោះកូននោះទេ ហើយសុខភាពមនុស្សប្រុសក៏ឆាប់បាត់បង់ដែល ចឹងលោកជួយមើលថែអ្នកជំងឺឲ្យបានល្អផង"លោកគ្រូផ្ដែផ្ដាំរួចក៏ចេញទៅ។

"ចៅហ្វាយ.... ចៅហ្វាយអ្នកណាកើតអីមែនទេ "នាយវីនដែលទើបតែមកដល់មិញនេះ មិនបានឮអ្វីដែលលោកគ្រូពេទ្យនិយាយនោះទេ។

"អាវីន អើយ អាញ់មានកូននិងគេហើយ "jungkookស្រែកហក់ទៅអោបនាយវីនចង់ដាច់ខ្យល់

"បាទ..បាទចៅហ្វាយមានរឿងអី"នាយវីនសួរទៅចៅហ្វាយរបស់ខ្លួនទាំងមិនដឹងអី

"ឯងស្ដាប់យើងឲ្យច្បាស់ណា គឺtaeគេមានកូនហើយ ហើយកូននោះជាកូនរបស់យើងណា អាវីន"jungkook និយាយមួយៗឲ្យនាយវីនស្ដាប់ឯង នាយវីនវិញស្ដាប់ឡើយចំហមាត់តែម្ដង

"នេះចៅហ្វាយទៅងូតទឹកលាងខួរពីកាលមិចខ្ញុំមិនដឹង?"

"នែ . អាវីនឯងនិយាយអី?"

"គឺ ខ្ញុំថាចៅហ្វាយទៅងូតទឹកលាងខួរពីកាល ពេលមុនចៅហ្វាយមិនដែលទាំងខ្វល់ពីអ្នកប្រុសតូចផង ហេតុអ្វីពេលនេះមកត្រេកអររឿងនេះវិញ ហើយថែមទាំងជាកូនរបស់ចៅហ្វាយទៀត ពិតជាមិនគួរឲ្យជឿមែន ចៅហ្វាយចាប់កូនប្រុសគេអុកឡើងមានកូន ពិតជាមិនធម្មតាមែន"នាយវីននិយាយបែកអូហូរស្ទឹងរៀបរាប់បែបដៀមដាមទៅចៅហ្វាយសំណព្វចិត្តថ្លើមប្រមាត់របស់ខ្លួន។

"នែ អាវីន ខែនេះយើងគិតច្បាស់ហើយ ថាអត់បើកប្រាក់ខែឲ្យឯងទេ"jungkook និយាយហើយក៏ដើរចេញទៅរកទិញអ្វីឲ្យtaeញ៉ាំបន្ទិច។

"អត់ទេ ចៅហ្វាយកុំអីអាវីននិយាយលេងទេ"(ពូកែដៀមដាមចៅហ្វាយលូវអត់ប្រាក់ខែបាដោយ😹😹)

🥀👿🖤សងស្នេហ៍ប្អូនសម្អប់👿🖤🥀Waar verhalen tot leven komen. Ontdek het nu