Part: 6....

3.8K 239 3
                                    


   រូបភាពនិងវីដេអូជាច្រើនបានលោតចូលក្នុងគ្រប់ឆាត ដែលមានសមាជិក7នាក់ ត្រូវហើយណាមជូនបានលួចថតរូបថេយ៍និងជុងកាលពីពួកគេ នៅជាមួយគ្នាក្នុងសួននោះ

"បងប្រុស!" ថេយ៍ក្រោយឃើញរូបជាច្រើនសន្លឹក ជារបស់ខ្លួននោះស្រែកឡូឡាពេញផ្ទះ ខឹងផងខ្មាសផង ហ៊ើយ

"ស្លាប់ហើយកូន ស្រែកអីក៏ស្រែកយ៉ាងនិង ផ្អើលគេអស់ហើយ" អ្នកស្រីគីមរិតទ្រូងរបស់គាត់  ចំណែកគ្រួសារជុងហ្គុកទៅវិញមុននេះឯង

"មានរឿងអីហេសថេយ៍" លោកគីម

"លោកប៉ាមើលចុះនៀក គាត់ថតរូបស្អីក៏មិនដឹងផ្ញើរចូលគ្រុបឆាត" នាយតូចបង្ហាញរូបអោយប៉ាមើល

"យ៉ាងម៉េចស្អាតទេ នេះបងខំថតកាមេរ៉ា 360ណា" ណាមជូនងើបឈរ ញាក់ចិញ្ចើមទ្រើតៗឌឺប្អូន

"បងមិនខ្លាចលោកជុង ខឹងទេហេស"

"អត់ទេ តែអេ... នៅមិនទាន់រៀបការផងក៏បារម្ភពីទឹកចិត្តគ្នាទៅហើយ អេកៗអេ ប៉ាមើលអ្នកនិយាយថាត្រូវគ្រួសារបង្ខំចុះ" ណាមជូនមិនបានខ្លាចនៅឈរបង្អាប់ទៀត អត់មិនបានថេយ៍ក៏លើកជើងទាត់បងប្រុសកំពូលឌឺមួយជើងតែនាយគេចទាន់ ហើយរត់ចេញទៅ

"បង! ឈប់កុំរត់ នៅអោយស្ងៀម អោយខ្ញុំធាក់បងសិន កុំរត់ឈប់"ថេយ៍រត់ដេញណាមជូនពេញផ្ទះ បង្ករជាសំណើចដល់គ្រប់គ្នាក្នុងគ្រួសា

      នៅក្នុងឡានទំនើបស៊េរីចុងក្រោយដែលជារបស់លោកអគ្គនាយកសហគ្រាសផលិតដែកផែបចន ជុងហ្គុកកំពុងញញឹមសើចតិចៗក្រោយពេលឃើញវីដេអូដែលដែលជីនបង្ហោះចូលមកគឺវីដេអូដែលថេយ៍រត់ដេញធាក់ណាមជូននោះ

"អ្នកប្រុសថេយ៍គួរអោយស្រលាញ់ណាស់" សម្លេងមួយប្រយោគចូលមកកាត់ ធ្វើអោយទឹកមុខនាយម៉ាហ្វៀប្រែជាក្រមូវភ្លាមៗ

"កុំចេះ បើឡានអោយតែត្រង់ផ្លូវទៅ"

"ទៅណាទៀតចៅហ្វាយ ដល់ហើយតើស៍" គ្រាន់តែនិយាយចប់ភ្លាមក៏ទទួលបាន ក្រសែភ្នែកចង់ហែកគេស៊ីទាំងរស់ អាកូនចៅចង្រៃ ដល់យូរហើយមិនព្រមប្រាប់ទេ

"ចៅហ្វាយអើយចៅហ្វាយ វេតនា7ជាតិហើយមិនគិតស្លូតខ្លះទេឬ នេះចង់កាចជាងព្រះអង្គយ៉ុងស៊ិនទៅទៀត"គេដើរបណ្ដើររអ៊ូរបណ្ដើរឯងជុងហ្គុកបានឮហើយក៏មិនមាត់តែក៏......ម៉័ង នាយជេយ៍ស៊ីមួយដៃពីជុងហ្គុកឡើងបែកផ្កាយពេញមេឃ ព្រោះតែមិនបានគេច រវល់តែឱបមុខរអូ៊

MY wife don't cry 💔💦(Complete)Where stories live. Discover now