ម៉ោង10ព្រឹកទៅហើយ នៅមិនទាន់ឃើញមានអ្នកណាចុះមករកអាហារពេលព្រឹកសោះអ្នកបម្រើមិនហ៊ានឡើងទៅដាស់ទេព្រោះខ្លាចជុងហ្គុក បើជេយ៍ ទៅរោងចក្រតាំងពីព្រលឹម ចៅហ្វាយគេទើបមកពីជប៉ុន ដូច្នេះទើបគេចង់អោយនាយ សម្រាកខ្លះ និយាយអោយត្រង់ចុះក្នុងជីវិតជាស្ដេចយ៉ុងស៊ិន ជុងហ្គុកគឺសំណាងជាងគេដែលមានរាជអាមាត្រដែលស្មោះត្រង់ស្មោះស្មគ្រ័តាមបម្រើទោះដឹងថា ចៅហ្វាយខ្លួនជាប់បណ្ដាសារក៏ដោយ និយាយរួមបើជុងហ្គុកកើតគាត់ក៏កើតបើជុងហ្គុកស្លាប់គាត់ក៏ស្លាប់ គ្រាន់តែគាត់គឺស្ម័គ្រចិត្តស្លាប់កំដរ ឯជុងហ្គុកស្លាប់យ៉ាងវេតនាបំផុតទៅ តាមបណ្ដាសារ......នៅក្នុងបន្ទាប់ប្រណិតមួយដែលមានការរៀបចំជាលក្ខណៈស្រគត់ស្រគំ មានពណ៌ខ្មៅលាយមាស មិនថាតុ ទូ គ្រែគេងឬ ជញ្ជាំង តែបើយើងក្រឡេកទៅមើលលើគ្រែវិញ ដែលបុរសមានមាឌធំដំបងកំពុងគេង ច្រត់កែងដៃនិងខ្នើយដាក់បាតដៃទ្រក្បាល គយគន់មើលសម្រស់ ដ៏ស្រស់ស្អាតគ្មានកន្លែងទាល់របស់ភរិយា បើយើងសង្កេតមើលអោយច្បាស់យើងប្រាកដជាឃើញគេញញឹម ជាស្នាមញញឹមដែលបានទទួល គីមថេហ្យុង អតីតព្រះជាយា និងជាម្ចាស់កម្មពារបស់គេមកថែរក្សា
"ស្ដាយណាស់ កាលនោះបើបងបានថែរក្សាផ្កាសាគូរ៉ាមួយដើមនេះបានល្អ ពេលនោះមិនដឹងរីកស្រស់ត្រកាលយ៉ាងណាទេ" គេដាក់ដៃអង្អែលលើថ្ពាល់ប្រពន្ធ ហើយពោលពាក្យនៅក្នុងចិត្តចេញមក ស្ដាយបើពេលនោះគេមើលថែវីយ៉ុង អោយបានល្អ ក្នុងនាមជាម្ចាស់ក្សត្រី គីមវីយ៉ុងនៃរាជាណាចក្រដ៏ធំមហិមា មិនដឹងជាល្អយ៉ាងណាទេ ពេលនេះមាននាមត្រឹមជាប្រពន្ធម៉ាហ្វៀប៉ុណ្ណោះ តែមិនអីទេ គ្រប់យ៉ាងនិងល្អប្រសើរគេជឿជាក់
"សឺត អូនហា~ ប្រពន្ធសម្លាញ់ ក្រោកបានហើយ" គេអោនទៅថើបថ្ងាស់តាមទម្លាប់ ហើយហៅប្រពន្ធដោយសព្វនាមថ្មី
"ហឹម ហឹកៗ ជុងហ្គុក"
"អូនសម្លាញ់ កើតអី ថីបានយំ" គ្រាន់តែតែឃើញប្រពន្ធយំភ្លាមជុងហ្គុក ដូចស្កន់ជាន់ ស្ទុះស្ទា ចាប់លើកគេអោយអង្គុយស្រួលបួលរួចទើបសួរ
ВИ ЧИТАЄТЕ
MY wife don't cry 💔💦(Complete)
Романтикаបងសុខចិត្តចាញ់អូនគ្រប់យ៉ាង សុំតែម្យ៉ាងអូនកុំយំ Jeon Jungkook x Kim Taehyung