"បានហើយៗ! ប្រុសម្នាក់នេះចំមែនហើយទឹកភ្នែកជាទឹកជ្រោះឬយ៉ាងម៉េច" ថេយ៍ប្រញាប់យកដៃជូតទឹកភ្នែកចេញ និងស្ដីអោយ និងសើចតិចៗផងដែរ"វាហូរមកដើម្បីអោយអូនជូត"
"បើគ្មានអូនបាននណារជូត"
"បងនិងទុកអោយវាហូរដល់រឹងស្ងួតខ្លួនឯង"
"បងចេះពាក្យបែបនេះពីណាមក"
"បេះដូងអ្នកបញ្ជារ"
"មានអារម្មណ៍ថាដូចត្រូវគេញ៉ែយ៉ាងម៉េច មិនដឹងទេ"ថេហ្យុងនិយាយញោះនាយកែប្រែស្ថានការណ៍
"បើបងញ៉ែ អូនព្រមទេ"
"មិនព្រមទេព្រោះអូនមានប្ដីហើយ"
"វាជានណាដែលហ៊ានញ៉ែរអូនមុនបង"
"មិនបានញ៉ែទេ ចូលដណ្តឹងយកតែម្ដង"
"ហឹស! អាម្នាក់នោះហ៊ានណាស់"
"ចន ជុងហ្គុកណា បងស្គាល់ទេ"
"ប្ដីអូនជាម៉ាហ្វៀផងឬ" ជុងហ្គុកធ្វើបើកភ្នែកធំៗ
"ជាមេម៉ាហ្វៀទៀតណាបងសម្លាញ់"
"ចប់ហើយៗ ខ្ញុំញ៉ែចំប្រពន្ធម៉ាហ្វៀ រស់ដល់ស្អែកទេនេះ" ជុងហ្គុកបញ្ចេញទឹកមុខនិកាយវិកាភ័យស្លន់ស្លោ រត់ទៅនេះរត់ទៅនោះ រកកន្លែងពួនធ្វើអោយ ថេហ្យុងសើចកក្អឹក ជារូបភាពដែលជុងហ្គុកចង់ឃើញ ស្នាមញញឹមសំឡេងសើចវាគឺស្រស់ស្អាតណាស់ (សុខចិត្តធ្វើឆ្កួតធ្វើជាប៉ុណ្ណឹងហើយនៅមានអ្នកមើលមិនឃើញថានាតស្រលាញ់ប្រពន្ធនាយប៉ុណ្ណាទៀត)
បន្ទាប់ពីយំហើយក៏សើច បន្ទាប់ពីសើចក៏មានរឿងត្រូវជម្រះបញ្ជី ចន ជុងហ្គុកបានសន្យាហើយថាត្រូវតែរកយុត្តិធម៍អោយថេហ្យុងវិញ ដំបូងត្រូវផ្ដើមពី .....មេបង្ករហេតុ
"ជុងហ្គុក យើងទៅណា"ថេយ៍បានចេញពីពេទ្យហើយ ព្រោះគេរំអុកទាពេក ហើយពេលនេះកំពុងនៅតាមផ្លូវតែមិនមែនផ្លូវទៅផ្ទះទេ
"ផ្ទះត្រកូលមីន" ជុងហ្គុកនិយាយសង្កត់សម្លេង ហាក់ដូចជាខឹងណាស់
"ជុងហ្គុក កុំអោយមានរឿងធំអី យើងទៅផ្ទះទៅ"
"ថេយ៍! អូនឈឺខ្លួនដេកពេទ្យរាប់ម៉ោងណា អោយបងចាត់ទុកជាបញ្ហាតូចយ៉ាងម៉េចបាន អូនចង់បណ្ដោយអោយរឿងចប់ទៅស្រួលៗយ៉ាងម៉េច" ជុងហ្គុកងាមកនិយាយនិងថេហ្យុង រាងសង្កត់សម្លេងបន្តិចដែរព្រោះហួសចិត្តពេក
YOU ARE READING
MY wife don't cry 💔💦(Complete)
Romanceបងសុខចិត្តចាញ់អូនគ្រប់យ៉ាង សុំតែម្យ៉ាងអូនកុំយំ Jeon Jungkook x Kim Taehyung