-Mine- [Sunki]

680 74 5
                                    


-Mine-

   នៅក្នុងទីធ្លាសាកលវិទ្យាល័យមួយមានសិស្សជាច្រើនកំពុងតែធ្វើកម្មវិធីបុណ្យសាលារាំរែកជុំគ្នាយ៉ាងសប្បាយរីករាយ។ ក្នុងនោះដែលមានសិស្សប្រុសកំពុងតែសម្លឹងមើលទៅមនុស្សម្នាក់ដែលកំពុងតែសើចសប្បាយជាមួយនឹងមិត្តភក្តិរបស់គេមើលទៅពិតជាសប្បាយខ្លាំងណាស់។

"បើស្រឡាញ់ម៉េចមិនសារភាព? ប្រយ័ត្នគេយកបានមុនតិចថាស្ដាយក្រោយ"បងស្រីរបស់គេដើរមកជិតហើយនិយាយ

"ខ្ញុំមិនទាន់ហ៊ាន"

"នឹងឬ នីស៊ីម៉ូរ៉ា រីគី? កំសាកម្ល៉េះ?"

"នេះបងថានរណាកំសាក? ចាំមើលណាបងស្រីខ្ញុំនឹងយកគេឲ្យបានក្នុងថ្ងៃនេះ"គេនិយាយហើយក៏ដើរទៅរកម្នាក់នោះគេមិនឲ្យបងស្រីរបស់គេថានាយកំសាកបានឡើយ

"អឺៗបងចាំមើល ជូនពរឲ្យបានសម្រេចណាប្អូនប្រុស"នាងស្រែកប្រាប់ទៅកាន់នីគី

"សិស្សច្បងស៊ុននូ!"នីគី ដើរទៅដល់វូងមនុស្សមួយក្រុមហើយហៅសិស្សច្បងគេម្នាក់ដែលមានឈ្មោះថាស៊ុននូ

"មានការអីមែនទេ?"ស៊ុននូ ងាកទៅសួរវិញរួមទាំងមិត្តរបស់គេងាកទៅតាម

"ខ្ញុំមានរឿងចង់និយាយជាមួយសិស្សច្បងរឿងមួយ ទៅលើដំបូលជាមួយខ្ញុំមួយភ្លេតបានឬអត់?"នីគី

"ហ៊ឹម តោះ!"ស៊ុននូ ក៏ដើរចេញទៅមុន

+លើដំបូលអាគារ

"តើឯងមានរឿងអីមែនទេ?"រាងតូចងើយមើលមុខនីគី

"គឺ....."នីគី នៅទាក់ទើមិនទាន់ហ៊ាននិយាយចេញមក

"ម៉េចមិនឆាប់និយាយមក"ស៊ុននូ

"គឺសិស្សច្បងស៊ុននូ! ខ្ញុំស្រឡាញ់បង"នីគី

"យូរឬនៅ?"ស៊ុននូ សួរបកវិញទាំងគ្មានអារម្មណ៍ភ្ញាក់ផ្អើលអ្វីបន្តិចសោះឡើយ

"២ឆ្នាំហើយ"នីគី

"អាក្មេងឆ្កួត! យូរហើយម៉េចមិនប្រាប់?"ស៊ុននូ លើកដៃវាយដើមដៃនីគីមួយដៃ

"អ៊ួយ~ម៉េចក៏បងវាយខ្ញុំអញ្ចឹង"នីគី

"វាយមួយដៃសោះឈឺដែល ទម្រាំនៅថ្ងៃខាងមុខទៀតការពារយើងម៉េចនឹងកើតទៅ?"ស៊ុននូ ពាក្យសម្ដីរបស់នាយតូចនិយាយចេញមកទាំងប៉ុន្មានធ្វើឲ្យនីគីឈរគិតមួយសន្ទុះទើបយល់សាច់ការ

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Where stories live. Discover now