-I Love Your Dad-

461 49 23
                                    

-I Love Your Dad-


   នៅក្នុងហាងលក់ផ្កាមួយកន្លែងពេលនេះគ្មានភ្ញៀវចូលទៀតឡើយ ក៏ព្រោះតែពេលនេះម៉ោង10យប់ទៅហើយវាជាម៉ោងដែលត្រូវបិទហាង។ ប៉ុន្តែពេលនោះក៏មានមនុស្សប្រុសម្នាក់រត់មកគោះទ្វារហាងរបស់គេទាំងត្រហេបត្រហប បុរសដែលជាម្ចាស់ហាងឃើញដូច្នោះក៏បានដើរទៅបើកទ្វារ។

"អត់ទោសលោកហាងរបស់ខ្ញុំដល់ម៉ោងត្រូវបិទហើយ"ម្ចាស់ហាងនិយាយ

"សូមជួយបិទទ្វារវិញទៅបានទេ? ហើយបើមានអ្នកមករកមើលឬសួរអ្វីថាមិនឃើញនោះទេ ដឹងទេ?"

   បុរសម្នាក់នោះនិយាយទាំងដកដង្ហើមមិនដកឃ្លា ហើយក៏ចូលទៅពួននៅម្ដុំផ្កាដែលបាំងគេជិតដែលមិនអាចមើលឃើញគេបាន។

   ម្ចាស់ហាងមុនដំបូងក៏រាងភ័យដែលព្រោះតែជាមនុស្សប្លែកមុខហើយមកចម្លែកៗបែបនេះមិនឲ្យគេភ័យម៉េចនឹងកើតទៅ? គេមើលទៅបុរសនោះគេក៏គិតថាសាច់ឈាមរបស់គេមិនសមជាមនុស្សអាក្រក់អ្វីឡើយគេក៏ព្រមធ្វើតាមទាញបិទទ្វារហើយថែមទាំងរត់ទៅកាច់ភ្លើងបិទឲ្យងងឹតទៀតផង។

   មិនប៉ុន្មាននាទីផងក៏មានមនុស្សមាឌធំៗបីបួននាក់រត់មកដល់មុខហាងរបស់គេហើយម្នាក់ក៏អើតមើលតាមកញ្ជក់មើលមកខាងក្នុង។ រីឯម្ចាស់ហាងដែលសម្ងំពួននៅកន្លៀតទ្វារនោះខំចាំផ្ទៀងស្ដាប់សឹងតែមិនដកដង្ហើម។

"ហាងនេះជាប់សោរហើយប្រហែលមិននៅក្នុងនេះទេ"ក្នុងចំណោមពួកវាបួននាក់ក៏និយាយឡើង

"តោះពួកឯងទៅបន្តទៀត"ពួកនោះទាំងបួននាក់ក៏ទៅបន្តទៀត

   បន្ទាប់ពីពួកនោះចេញទៅអស់ម្ចាស់ហាងក៏បានបើកពិលទូរស័ព្ទព្រោះមិនទាន់ហានបើកភ្លើងនោះទេខ្លាចថាពួកនោះមកវិញ គេក៏ដើរទៅរកបុរសដែលសម្ងំពួននោះហើយអោនទៅនិយាយសួរនាំបុរសនោះ:

"លោកកើតអីមែនទេបានជាពួកគេតាមបែបនេះ?"

"ពួកវាចង់តាមសម្លាប់ខ្ញុំ"

"លោកទៅធ្វើអីគេឬ?"ម្ចាស់ហាងក៏រៀងភ័យបន្តិចដែល មកនិយាយពាក្យសម្លាប់ៗបែបនេះអ្នកណាមិនភ័យ?

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Where stories live. Discover now