-Torturous Love- (2/2)

353 49 15
                                    

-Torturous Love-

6ខែបានកន្លងផុតទៅដូចយល់សប្តិស៊ុននូក៏ត្រូវបាននាយក្រាស់ឲ្យចេញពីបន្ទប់តែមានអ្នកចាំមើលនិងចាំយាមជានិច្ច។ ស៊ុននូតែងតែគិតរិះរកគ្រប់វិធីដើម្បីរត់ចេញពីទែនេះឲ្យបាន តែគេគិតមិនចេញឡើយព្រោះសុទ្ធតែអ្នកចាំមើលគេគ្រប់ជំហាន។

ស៊ុននូកំពុងតែមើលទូរទស្សន៍ហើយគេក៏ចុចចំប៉ុស្តិ៍ទូរទស្សន៍ដែលបានចាក់ផ្សាយអំពីការបាត់ខ្លួនរបស់គេ នាយតូចបានត្រឹមតែអង្គុយយំអោនមុខចុះ។ គ្រួសាររបស់ស៊ុននូនៅតែឲ្យខាងប៉ូលីសរកតាមស៊ុននូជារៀងរាល់ថ្ងៃ ទោះជាពួកគាត់ត្រូវលក់ផ្ទះលក់ដីអស់ដើម្បីបានលុយយកឲ្យប៉ូលីសក៏ដោយធ្វើយ៉ាងម៉េចក៏បានឲ្យតែរកកូនរបស់ពួកគាត់ឲ្យឃើញដែរ។

"អ្នកប្រុសញ៊ាំអ្វីបន្តិចទៅ អ្នកប្រុសស្គមខ្លាំងណាស់"អ្នកបម្រើស្រីម្នាក់ក៏លើកថាសផ្លែឈើដែលចិតហើយរៀបចំយ៉ាងស្អាតយកមកឲ្យនាយតូច

អ៊ំស្រីម៉ែដោះនិងអ្នកបម្រើដទៃទៀតបានត្រឹមឈរមើលអាណិតនាយតូច ពួកគាត់មិនអាចជួយអ្វីបានឡើយ។ ពួកគេពិតជាចិត្តល្អខ្លាំងណាស់ពួកគេមិនដូចជាម្ចាស់ប្រុសរបស់ពួកគេឡើយ។ ពួកគេតែងតែយកចិត្តទុកដាក់ចំពោះរាងតូចជានិច្ច។

"អត់ទេ ខ្ញុំមិនឃ្លានទេ បងយកទៅទុកវិញចុះ"ស៊ុននូ

"អ្នកប្រុសកុំធ្វើបាបខ្លួនឯងអីយ៉ាងហោចណាស់ក៏គិតពីសុខភាពកូនក្នុងផ្ទៃផង"អ៊ំស្រី ក៏មកអង្គុយជិតហើយព្យាយាមលួងលោម

កូន? ត្រូវហើយគេកំពុងតែពរពោះកូនរបស់ហ៊ីស៊ឹង គេអាចមានផ្ទៃពោះបានក៏ព្រោះតែគេមានឈាមជា omega ពេលនេះគេពរពោះបានជាងប្រាំខែហើយ ដោយមានជេយ៍មកពិនិត្យពោះឲ្យរាល់ពីរសប្ដាហ៍ម្ដង។ ស៊ុននូគិតបន្តិចក៏ព្រមញ៊ាំទាំងទឹកមុខស្រងូតស្រងាត់ ទោះជាលេបមិនចូលក៏គេត្រូវតែទំពារលេបដែរ។

ពេលនោះហ៊ីស៊ឹងក៏មកដល់ផ្ទះល្មមហើយក៏មានមនុស្សស្រីម្នាក់មកជាមួយផងដែរ។ ពួកគេក៏ចូលមកអង្គុយនៅលើសាឡុងដែលនាយតូចកំពុងអង្គុយនោះ ស៊ុននូឃើញដូច្នោះមិនមាត់កអ្វីក៏ងើបចេញពីសាឡុងហើយដើរចេញទៅរកបន្ទប់ ប៉ុន្តែក៏ត្រូវអាក់ដំណើរ

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Where stories live. Discover now