-Last Person- (1/2)

324 50 8
                                    

"អា៎យ~ អត់ទេ! ខ្ញុំមិនព្រមរៀបការជាមួយនឹងគេម្នាក់នោះដាច់ខាត"

   នៅដើមនៃរឿងនេះយើងក៏ឮសម្លេងមួយដូចកញ្ចែបានស្រែកឡើងដោយក្ដីមិនសុខចិត្ត ព្រោះតែគ្រួសារកំពុងបង្ខំឲ្យទៅរៀបការជាមួយនឹងមនុស្សប្រុសពិការភ្នែក មិនត្រឹមតែប៉ុណ្ណោះនៅពិការជើងថែមទៀត តើទៅមុខទៀតឲ្យគេរំពឹងអីទៅ គ្រាន់តែគិតក៏ឈឺក្បាលដែរ។

"ស៊ុននូ! ឯងត្រូវតែរៀបការជាមួយគេ បើមិនដូច្នោះក្រុមហ៊ុនរបស់ពួកយើងនឹងត្រូវក្ស័យធុនហើយ ប៉ាអង្វរឯងក៏បានដែរណា រៀបការជាមួយគេសិនទៅ ហើយក្រោយមកចាំលែងលះគ្នា"

"ប៉ា~ តែគេជាមនុស្សពិការ រៀបការហើយប្រាកដជាខ្ញុំនេះហើយដែលត្រូវមើលថែគេនោះ ប៉ាខ្ញុំមិនចង់រៀបការជាមួយនឹងមនុស្សពិការទេ"

   រឿងរៀបការជាមួយនឹងមនុស្សប្រុសមិនជាបញ្ហាសម្រាប់គេឡើយ តែអ្វីដែលបញ្ហានោះគេត្រូវរៀបការជាមួយនឹងមនុស្សពិការ។

"បើឯងមិនជួយប៉ាទេ មានតែរងចាំមើលគេរឹបអូសយកទៅប៉ុណ្ណោះ"

"ទុកពេលឲ្យខ្ញុំគិតសិនបានទេ?"

"ពួកយើងគ្មានពេលគិតនោះទេកូន"

"អើយ~ ហេតុអីក៏ទៅជារញ៉េរញ៉ៃដល់ថ្នាក់នេះ?"ពេលនេះគេចង់តែស្រែកយំឲ្យខ្លាំងៗទេ

"ប៉ាជំពាក់លុយពួកគេប៉ុន្មាន?"ស៊ុននូ

"13លាន$"

"13លាន$? ហេតុអីក៏ច្រើនយ៉ាងនេះ?"ស៊ុននូ

"ប៉ាក៏មិនដឹងដែរ"

"ចាំបន្តិច!"

"អាឡូវីស! គឺអូនស៊ុននូ ពេលនេះបងទំនេរទេ? អូនចង់និយាយរឿងមួយជាមួយបងបន្តិច"ស៊ុននូ ក៏ដកទូរស័ព្ទចុចទៅរកសង្សាររបស់ខ្លួន

("យើងគ្មានពេលទំនេរទេ ហើយឈប់ទាក់ទងមកយើងទៀត បែកគ្នាត្រឹមនឹងចុះ")

"អាឆ្កែថោកទាប អាប្រុសហេងសយ អាជនបោកប្រាស់!"ស៊ុននូ ក៏រហ័សជេរប្រទិចទៅអ្នកម្ខាងទៀត មុននឹងអ្នកខាងនោះចុចបិទទូរស័ព្ទ

"ប៉ា! ខ្ញុំព្រមរៀបការ!"ដោយចិត្តខឹងស៊ុននូក៏សម្រេចចិត្តរៀបការតែម្ដង

𝐸𝑁𝐻𝑌𝑃𝐸𝑁 𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙 // 𝐾ℎ𝑚𝑒𝑟Where stories live. Discover now