គ្មានសូម្បីអ្នកបារម្ភ💔

186 8 3
                                    

ភាគ9

  ក្រោយពីពួកគេមកជុំគ្នាទាំងអស់ហេីយក៏នាំគ្នាចែកមនុស្សថាអ្នកណាជិះជាមួយអ្នកណា..។
«ជេននីទៅជាមួយថេយ៉ុងទៅ ហេីយពួកយេីងវិញទៅជាមួយគ្នា»សុកជីន និយាយទៅកាន់ជុងហ្គុក។
«សម្រេចអញ្ចឹងចុះណា លីសាឡេីងឡាន!»ជុងហ្គុក មិនមែនហៅទេនេះចូលលក្ខណៈបញ្ជាលីសា។
«អ្ហេ តែខ្ញុំមិនបានត្រូវទៅជាមួយគេវិញ លីសាទេដែលត្រូវទៅជាមួយថេយ៉ុង»ជេននី
«ឯងនៅផ្ទះជាមួយជីស៊ូនិងឆេយ៉ុងមិនអញ្ចឹង ហេីយបងនិងថេយ៉ុងក៏ត្រូវទៅផ្លូវនោះដែរ អញ្ចឹងឯងនិងហេីយត្រូវទៅជាមួយថេយ៉ុង»សុកជីន
«ប៉ុន្តែ..»ជេននី
«ហ្ហឺយ ឆាប់ឡេីងម៉ូតូមក»ថេយ៉ុង យកមួកទៅពាក់លេីក្បាលនាង។
ជេននីដោយគ្មានជម្រេីសក៏សុខចិត្តជិះជាមួយថេយ៉ុង ហេីយជីស៊ូ ឆេយ៉ុងជិះជាមួយជីមីននិងសុកជីនក្នុងឡានតែមួយ។នៅសល់តែលីសាដែលឈរទ្រឹងមិនចង់ឡេីងឡានជាមួយពីរនាក់គូរស្នេហ៍នោះ។
«លីសា ឆាប់ឡេីងឡានមកចាំដល់ណាទៀត»ស៊ុល
អេីតកចេញមកខាងក្រៅ ហេីយនាងគឺអង្គុយនៅខាងមុខ។

                      <លីសាឡេីងឡាន>

«ឯងប្រាកដជាភ្ញាក់ផ្អេីលខ្លាំងហេីយត្រូវទេ? ដែលសុខៗមកដឹងថាពួកយេីងទាក់ទងគ្នាអញ្ចឹង!»ស៊ុលអា  មានអារម្មណ៍ថាខុសដែលលាក់បាំងនិងលីសា។
«អត់ទេ ធម្មតាៗ ព្រោះទោះយ៉ាងណាក៏គ្មានអីពាក់ព័ន្ទនិងខ្ញុំដែរ»លីសា
«បេីអញ្ចឹងនោះគឺប្រសេីរហេីយ ខ្ញុំខ្លាចថាឯងខឹងនិងខ្ញុំ តែបេីឯងនិយាយបែបនេះហេីយ ខ្ញុំក៏សប្បាយចិត្តហេីយ»
ស៊ុលអា       
«បងនិងស៊ុលអាទាក់ទងគ្នាយូរហេីយ តាំងពីរជិតកន្លះឆ្នាំមុនមកម្លេស គិតថានិងប្រាប់ដែលតែឯងរកតែរឿងឈ្លោះ បែបនិងហេីយបានជាយេីងគ្មានឱកាសប្រាប់នោះ»
ជុងហ្គុក និយាយជាមួយលីសាតែញញឹមទៅដាក់ស៊ុលអា។
«ការពិតទៅគ្រួសាររបស់ឯងក៏មានគុណមកលេីយេីងណាស់ទៅហេីយ បេីកុំតែបានគ្រួសារឯង ម្លោះហេីយយេីងក៏មិនអាចមករៀននៅសាលារៀនដែលល្បីនិងថ្លៃបែបនេះដែរ..»ស៊ុលអា
«ខ្ញុំមិនបានធ្វេីស្អីទេ អរគុណតែអ្នកដែលបានជួយឯងទៅបានហេីយ»លីសា នាងមិនចូលចិត្តយ៉ាងណាក៏ត្រូវបង្ខំចិត្តនិយាយទាំងញញឹមទៅវិញដែរ។
«និយាយអោយស្រួលបួលបន្តិចទៅ!»ជុងហ្គុក ក្រសែភ្នែកមេីលមកនាងបែបបញ្ជា។
«លីសាធម្មតានិយាយបែបនេះឯង មិនអីទេ»ស៊ុលអា ការពារលីសា។
«ខ្ញុំងងុយគេងហេីយ កុំជជែកលឺៗពេក»លីសា

«ប្រហែលជាហត់ខ្លាំងណាស់ហេីយ ហេីយត្រូវដេីរចូលផ្ទះខ្មោចដ៏គួរអោយខ្លាចនោះម្នាក់ឯងទៀត»ស៊ុលអា និយាយទៅកាន់ជុងហ្គុកពេលដែលលីសាគេងលក់។
«ហេីយអូនអស់កម្លាំងដែលទេ បងឃេីញតែអូនស្រែករហូតនិង..ហាហា..»ជុងហ្គុក
«ឆ្កួត..អូនមិនបានស្រែកឯណា អូនគ្រាន់តែ..ហ្ហឺយស្អីបងឯងទេ!!»ស៊ុលអា
«បងពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានបង្ហាញអូនអោយគ្រប់គ្នាស្គាល់បែបនេះ»ជុងហ្គុក ប្ដូរទៅជាបែបរ៉ូមែនទិចវិញម្ដង។
«អូនក៏ដូចគ្នា អរគុណបងណាស់ដែលមិនរេីសអេីងអូន..»
ស៊ុលអា ព្រោះតែនាងជាអ្នកក្រហរស់នៅជាមួយម៉ាក់តែ2នាក់ ហេីយលោកយាយរបស់នាងគាត់ក៏ឈឺសម្រាកនៅតែមន្ទីរពេទ្យទៀត។
«បងប្រាប់ហេីយថាកុំនិយាយពាក្យអស់នោះ បងបានស្គាល់អូនគឺដូចជាសំណាងដែលបងមានយ៉ាងអញ្ចឹង»
ជុងហ្គុក ដៃម្ខាងចាប់កាន់ដៃនាង។
ពួកគេទាំងពីរអ្នកនិយាយសាសងគ្នាយ៉ាងផ្អែមល្ហែម ប៉ុន្តែពួកគេមិនបានដឹងឡេីយថាស្រីតូចដែលបានពុតធ្វេីជាគេង
លក់កំពុងតែលួចយំស្ងាត់ៗបំផុតឡេីយ។

                 <ពេលមកដល់ផ្ទះរបស់ស៊ុលអា>
«បងប្រាកដជានឹកអូនស្លាប់មិនខានទេ..»ជុងហ្គុក
«នឹកអីទៅ តែ2ថ្ងៃទៀតគេចូលរៀនវិញហេីយពួកយេីងក៏បានជួបគ្នាដែល អូនទៅហេីយណា»ស៊ុលអា
«អូនមិនអោយបងអោបឬក៏ថេីបស្អីបន្តិចទេមែនទេ..»
ជុងហ្គុក ធ្វេីចរឹកដូចជាកូនក្មេង..។
«មិនបានទេ ចាំលេីកក្រោយទៅអូននៅមិនទាន់ទម្លាប់ទេ»
ស៊ុលអា
«ក៏បាន ចូលផ្ទះទៅ..ហេីយកុំភ្លេចងូតទឹកផងមុននឹងចូលគេងណា..ជុប😘»ជុងហ្គុក អោយfly kiss នាងមួយ។
«បេីកឡានអោយស្រួលបួលណា កុំលឿនពេកយប់ហេីយខ្លាចមានគ្រោះថ្នាក់..»ស៊ុលអា
ពួកគេក៏បែកផ្លូវគ្នាត្រឹមនឹងក្រោយស៊ុលអាបានចូលក្នុងផ្ទះបាត់។
«ក្មេងម្នាក់នេះ..ចិត្តល្អហេីយគួរអោយស្រលាញ់ទៀត»
ជុងហ្គុក គេនៅឆ្លៀតសរសេីរនាងបន្តិចទៀតដែលមុនទៅបេីកទៅផ្ទះគេ។

                       <ពេលមកដល់ផ្ទះ>
«លីសា!! ដល់ផ្ទះហេីយ! លីសា?»ជុងហ្គុក គេដាស់នាង
ប៉ុន្តែពេលបែរមកក៏ឃេីញថានាងគេងលក់បាត់ទៅហេីយ។ អញ្ចឹងគេក៏សម្រេចចិត្តចុះពីលេីឡានហេីយមកបីនាងយកទៅដាក់បន្ទប់។ មកដល់ក្នុងផ្ទះក៏ឃេីញថាគ្មានអ្នកណានៅទេ គ្រប់គ្នាគេងលក់អស់ហេីយ។
«អ្ហឺយ..ធ្ងន់ណាស់នាក៎»ជុងហ្គុក គេបីនាងតាំងពីឡាដល់ក្នុងផ្ទះហេីយក៏នៅឡេីងជណ្ដេីរដែលមានជិត10កាំទៀត។
គេរៀបចំដាក់នាងអោយគេងត្រឹមត្រូវហេីយ គេក៏ចេញទៅបន្ទប់គេវិញ។

គុំនុំបងប្រុស🔥 (Season 1)Tahanan ng mga kuwento. Tumuklas ngayon