Internពិសេស✨

272 19 4
                                    

ភាគ28

«លោកមានការអី?!»លីសា ពេលនាងចេញពីងូតទឹកមកជាមួយនិងកន្សែងពោះគោសខ្លីត្រឹមភ្លៅរុំខ្លួនក៏ឃេីញវត្តមានរបស់ជុងហ្គុកឈរផ្អែកជញ្ជាំងក្បែរទ្វាមេីលមកកាន់នាងដោយក្រសែភ្នែកចម្លែក។ (និយាយទាំងយកដៃមកខ្ទប់ទ្រូង)
«នេះជាផ្ទះរបស់យេីង តេីយេីងត្រូវការសុំការអនុញ្ញាតមុននិងចូលបន្ទប់ក្នុងផ្ទះនេះដែរ?»ជុងហ្គុក
«ដែលចូលរៀនម៉ោងសីលធម៌ឬអត់? មិចក៏គ្មានសីលធម៌រស់នៅសោះអញ្ចឹង? នេះជាបន្ទប់ខ្ញុំយ៉ាងហោចណាស់ក៏គួរតែគោះទ្វាជាមុនសិនដែរ គោរពសិទ្ធិខ្ញុំខ្លះផង»លីសា
«នាងគ្មានតម្លៃសម្រាប់យេីងស្រាប់ហេីយ ហេតុអីយេីងត្រូវគោរពសិទ្ធនាង?»ជុងហ្គុក
«....បេីលោកចង់នៅបន្ទប់នេះ ក៏បាន! ខ្ញុំទៅគេងនៅបន្ទប់ទទួលភ្ញៀវ!»លីសា បេីកទូរយកអាវក្រៅវែងមួយមកពាក់ពីលេីកន្សែងហេីយដេីរចេញ។
«យេីងមិនអនុញ្ញាតនាងគ្មានសិទ្ធទៅណាទាំងអស់»ជុងហ្គុក ចាប់ដៃនាងទាញមកទល់មុខគេ
«លោកគ្មានសិទ្ធអីមកគ្រប់គ្រងជីវិតខ្ញុំទេ»លីសា
«យេីងមានសិទ្ធច្រេីនណាស់ដែលត្រូវគ្រប់គ្រងលេីជីវិតនាង»ជុងហ្គុក
«ឈប់ស្រមៃទៅ ខ្ញុំគ្មានអីទាក់ទងនឹងលោកទៀតទេ»លីសា ដេីរចេញតែត្រូវគេទាញមកម្ដងទៀត។
«នាងមានសិទ្ធសម្លាប់មនុស្សដែលយេីងស្រលាញ់ស្មេីជីវិតបាន ហេតុអីយេីងគ្មានសិទ្ធលេីនាង?»ជុងហ្គុក
«មួយម៉ាត់ណាក៏ខ្ញុំសម្លាប់មនុស្សៗ ចុះបេីថ្ងៃនោះម្នាក់ដែលត្រូវស្លាប់ជាខ្ញុំ លោកនឹងធ្វេីបែបនេះដាក់ស៊ុលអាទេ?»លីសា ភ្នែកក្រហមចង់យំ
«ស៊ុលអាមិនមែនជាប្រភេទមនុស្សដូចនាងទេ កុំសូម្បីតែគិតអាក្រក់ពីនាង»ជុងហ្គុក ច្របាច់ស្មានាងមួយទំហឹង
«បេីស្រលាញ់វាណាស់ មិចក៏មិនស្លាប់ទៅតាមគ្នាទៅ!!»លីសា ច្រានគេចេញមួយកម្លាំងដៃ
«យេីងនៅសងសឹកនិងទង្វេីរដ៏សែនថោកទាបរបស់នាងនោះអី មនុស្សអាក្រក់ដូចនាងមិនសមរស់នៅសុខសប្បាយទេ ហេីយយេីងនឹងធ្វេីអោយជីវិតនាងមានតែការឈឺចាប់និងវេទនាបំផុត អោយសាកសមទៅនឹងអ្វីដែលនាងធ្វេីដាក់ស៊ុលអា»ជុងហ្គុក ចាប់នាងអង្រួននាងរួចច្រានទៅលេីគ្រែមួយទំហឹង។ក្នុងបន្ទប់ក៏បានស្ងាត់បន្តិចបានត្រឹមតែលឺសម្លេងយំខ្សឹកខ្សួលរបស់នាងតូច ជុងហ្គុកក៏បម្រុងដេីរចេញពីបន្ទប់តែក៏នៅមានពាក្យខ្លះដែលមិនបាននិយាយទៅកាន់នាងទេីបឈប់បន្តិចបែរមកនិយាយទៅកាន់នាង។
"ស្អែកនាងត្រូវទៅក្រុមហ៊ុនជាមួយយេីង រៀបខ្លួនអោយបានល្អទៅ គ្មានការយឺតយ៉ាវទេ"ជុងហ្គុក រួចក៏ចេញពីបន្ទប់នាង រីឯនាងវិញបានត្រឹមតែជូតទឹកភ្នែកតែម្នាក់ឯងមេីលទៅទ្វាដែលគេទេីបតែចេញផុតទៅ។

គុំនុំបងប្រុស🔥 (Season 1)Donde viven las historias. Descúbrelo ahora