ធ្វេីទាំងបង្ខំចិត្ត🙂💔

193 14 0
                                    

ភាគ14

ក្រោយពីជុងហ្គុកបានចាក់សោរលីសាអោយជាប់នៅក្នុងបន្ទប់នាងរួច គេក៏មកក្នុងបន្ទប់របស់គេហេីយផឹកស្រារួចក៏យកទូរស័ព្ទទៅស៊ុលអា។
«អូនកំពុងតែធ្វេីអីនឹង?»ជុងហ្គុក
«អូនទេីបតែស្រោចទឹកផ្ការួច ហេីយចុះបងវិញ? ស្ដាប់សំឡេងបងដូចជាសប្បាយចិត្តដល់ហេីយនាក៌ មានអីមែនទេ?!»ស៊ុលអា
«អូននេះពូកែដឹងពីបងមែន ត្រូវហើយបងកំពុងតែសប្បាយចិត្ត! ចាំបន្តិចទៀតបងទៅយកអូនណា»ស៊ុលអា
« អូនរងចាំណា តែកុំបេីកឡានលឿនពេកណា»ស៊ុលអា
បន្ទាប់ពីចុចបិទទូរស័ព្ទភ្លាមទាំងស៊ុលអានិងជុងហ្គុកបានរួសរាន់រៀបចំខ្លួនភ្លែត។ បន្ទាប់ពីរៀបខ្លួនរួចជុងហ្គុកក៏ចេញពីផ្ទះតម្រង់ទៅរកស៊ុលអា ដោយបានទុកលីសាចោលនៅក្នុងបន្ទប់តែម្នាក់ឯង។ បេីក្រលេកមកមេីលលីសាដែលត្រូវបានជុងហ្គុកឃុំទុកក្នុងបន្ទប់វិញ នាងមិនបាននៅស្ងៀមឡេីយ។
«ធ្វេីយ៉ាងមិចទៅ ទូរស័ព្ទក៏មិនដឹងថានៅឯណាទៀត!!»លីសា កំពុងតែវក់វីដេីរទៅវិញទៅមករកវិធីចេញពីបន្ទប់មួយនេះ។
«ហ្ហឹស គិតថាអាចឃុំខ្ញុំបានមែនទេ! មេីលងាយនាងលីសាពេកហេីយ..»លីសា នាងបាននឹកឃេីញវិធីមួយដោយបានយកក្រណាត់យកមកចងផ្ជាប់គ្នាជាចំណង ទាំងភួយគេង វាំងននអីនិងនាងបានយកមកចងជាប់គ្នា ប៉ុន្តែវាក៏ចំណាយពេលរៀងយូរណាស់ដែរទម្រាំតែចងរួចរាល់។

---------------រសៀលម៉ោង3 ----------------
«ហ្ហឺយ..ហត់ណាស់!! ទំបំផុតរួចហេីយ ហត់ចង់ស្លាប់»លីសា ទេីបតែចងរួចព្រោះថានាងត្រូវចងវាអោយជាប់ល្អហេីយនាងក៏ត្រូវចងវាជាពីរតង់ ហេីយក៏ណាមួយនាងត្រូវចងវាអោយបានវែងព្រោះពីបន្ទប់នាងទៅក្រោមគឺខ្ពស់គួរសមដែរ។
«បាយបាយ បងប្រុសគំរគ់កំពូលរោគចិត្ត..»លីសា ស្រដីរួចក៏តោងខ្សែរដែលបានឆ្វាក់រួចចុះទៅក្រោមម្ដងបន្តិចៗដោយប្រុងប្រយ័ត្នបំផុត។
«អ្ហាយ..អ៊ីយ៉ូយ..ចង្កេះខ្ញុំ!»លីសា ជិតដល់ដីនាងរបូតដៃអញ្ចឹងក៏ធ្លាក់ចុះក្រោម ប៉ុន្តែមិនជាថ្វីទេ នាងនៅតែអាចងេីបឈរហេីយដេីរទៅកាន់របងផ្ទះបានដដែល។
«ហេីយនេះស្អីគេនឹង?! សូម្បីតែទ្វារបងក៏ចាក់សោរដែលមែនទេ?!»លីសា នាងហួសចិត្តជាខ្លាំងរួចក៏រងអារម្មណ៍ហេីយក៏បន្តឡេីងរបងដ៏សែនខ្ពស់នោះយ៉ាងវេទនា..។

គុំនុំបងប្រុស🔥 (Season 1)Where stories live. Discover now