លោកចង់នាំខ្ញុំទៅណា៎?!!😕

199 23 1
                                    

ភាគ22


ក្រោយពីតួអង្គសំខាន់ៗទាំងអស់បានមកជួបជុំគ្នាជាលក្ខណៈផ្លូវការហេីយនុះ សង្រ្គាមពាក្យសម្ដីក៏បានកេីតឡេីងរវាងតួឯកស្រីនិងតួឯកប្រុស ភ្លាមៗតែម្ដងដោយប្រេីសម្ដីត្រជាក់ៗឌឺដងគ្នាទៅវិញទៅមក។

«អ្នកទាំងអស់គ្នានិយាយគ្នាសិនចុះណា ខ្ញុំសុំទៅនិយាយទូរស័ព្ទបន្តិច!»ម៉ូកា មានគេខលមកកាន់នាង។

«ល្ងាចនេះអ្នកនាងរវល់ទេ?»ស៊ូគុន សុខៗគេក៏សួរមកកាន់នាងតូចលីសា។
«សួរខ្ញុំមែនទេ?!! អ៌គឺទំនេរទេតេី លោកមានការអីមែនទេ?»លីសា រៀងភ្ញាក់បន្តិចដែរ។
«គឺចង់បបួលអ្នកនាងទៅ..»ស៊ូគុន គេនិយាយមិនទាន់ចប់ផង ស្រាប់តែអ្នកកម្លោះជុងហ្គុកនិយាយកាត់។
«ចាប់ពីថ្ងៃនេះទៅនាងត្រូវនៅក្រោមការមេីលថែរបស់ខ្ញុំ»ជុងហ្គុក គេបែរមកមេីលចំមុខនាង។
«មានហេតុផលអីដែរ ដែលត្រូវអោយខ្ញុំស្ដាប់តាមលោក?»លីសា
«បងរបស់នាងបានពឹងខ្ញុំអោយជួយមេីលថែនាងមុនពេលគេទៅជប៉ុន គេថាអោយនាងទៅនៅផ្ទះរបស់ខ្ញុំមួយរយះសិន»ជុងហ្គុក គេស្រដីទាំងញញឹមបែបពិសពុល។
«បេីបងអ្នកនាងទៅជប៉ុនបាត់បែបនេះ អ្នកនាងត្រូវនៅម្នាក់ឯងមែនទេ?!»ស៊ូគុន
«ក៏ដូចដែលលឺហេីយ អ្នកនាងលីសាត្រូវទៅនៅជាមួយខ្ញុំ ដូចនេះលែងនៅម្នាក់ឯងហេីយ»ជុងហ្គុក
«បេីបែបនេះមែនមិចក៏បងមីនមិននិយាយអីសោះអញ្ចឹង?»លីសា
«គេទេីបតែប្រាប់ខ្ញុំព្រឹកនេះដែលទេ ទេីបខ្ញុំប្រញាប់មកទទួលអ្នកនាងទៅនៅជាមួយ»ជុងហ្គុក
«តែខ្ញុំថាមិនអីទេ អរគុណលោកហេីយដែលខំមានបំណងល្អ ប៉ុន្តែចាំខ្ញុំទៅនិយាយជាមួយគាត់ខ្លួនឯងវិញ។ ខុនដូរក៏មានផ្ទះក៏មានខ្ញុំអាចនៅបាន..»លីសា
«ហឹម..ក៏បានតាមចិត្តអ្នកនាងលីសាចុះ»ជុងហ្គុក
«ខ្ញុំសុំទោសផងណា៌អ្នកទាំងអស់គ្នា ប៉ុន្តែខ្ញុំសុំទៅមុនហេីយ ព្រោះថាមានការងារជាបន្ទាន់ »ម៉ូកា ដេីរចូលមកទាំងប្រញាប់។
«ហាក៌ ហេីយទេីបមកមុននេះនឹង?!»លីសា
«សុំទោសផងណា៌មិត្ត ហេីយសុំយកស៊ូគុនទៅជាមួយដែលណា៌ ចៃដន្យអីគេក៏ត្រូវការស៊ូគុនដែរ..»ម៉ូកា
«ហាស៌?! តែនេះ...»ស៊ូគុន ត្រូវបានម៉ូកាចាប់បង្ខំអោយចេញទៅ។

គុំនុំបងប្រុស🔥 (Season 1)Where stories live. Discover now