ep4 # ស្រឡាញ់ចៅ #

1.3K 96 2
                                        

#ភូមិគ្រឹះត្រកូលស៊ឹម#

បន្ទាប់ពីលោកស៊ឹមចេញពីធ្វេីការ លោកយាយនឹងលោកស្រីស៊ឹម ក៏ប្រាប់រឿងគ្រប់យ៉ាងទៅអ្នកដែរមាននាមជាឪពុករបស់ជេយ៉ុន មុនដំបូងគាត់ខឹងខ្លាំងណាស់តែពេលដែរលោកយាយនឹងលោកស្រីស៊ឹម ជួយនិយាយឲ គាត់ក៏បាត់ខឹងតែបែរជាអាណិតកូនរបស់គាត់ទៅវិញមិនស្គាលមុខឪពុកកូនក្នុងផ្ទៃ ហេីយបេីសិនពួកគាត់មិនព្រមទទួលទៀត គឺគេបាត់បង់គ្រប់យ៉ាងហេីយ កូនពីរអ្នកគាត់ចិញ្ចឹមរស់ រឿងអីត្រឹមចៅម្នាក់គាត់ចិញ្ចឹមមិនរស់ !..

"ហ៊ីស៊ុងជេយ៉ុននៅឯណា"លោកសុឹមបន្ទាប់ពីស្ងប់អារម្មណ៍គាត់ ក៏សួររកកូនប្រុសពៅរបស់ខ្លួន ព្រោះតាំងពីគាត់មកពីធ្វេីការមកមិនទាន់បានឃេីញមុខជេយ៉ុននៅឡេីយទេ...

"គេនៅក្នុងបន្ទប់ប៉ាចាំខ្ញុំទៅហៅគេមក"បន្ទាប់ពីនិយាយចប់នាយក៏ដេីរតម្រង់ទៅបន្ទប់របស់ជេយ៉ុន
"តុក....តុក...ជេយ៉ុនឯងនៅក្នុងបន្ទប់ដែរទេបេីកទ្វាឲបងបន្ទិច

"បងចូលមក ទ្វាអត់ចាក់សោរទេ "
"នេះឯងយំហេស ឯងឈប់យំបានហេីយប្រយ័ត្នប៉ះពាល់ក្មួយយេីងណា"នាយនិយាយបែបនេះព្រោះនាយមិនបានស្អប់ខ្ពេីមកូនដែរនៅក្នុងផ្ទៃរបស់ជេយ៉ុនឡេីយ ទោះមិនស្គាល់មុខឪពុកក្មេងក៏ដោយ តែមិនអីទេមានក្មេងបែបនេះក៏ល្អ កុំឲម៉ាក់នឹងលោកយាយស្ងាត់ពេលគេនឹងប៉ាទៅធ្វេីការបាត់..
" តោះទៅក្រៅប៉ាឲហៅឯងទៅញុំាបាយ"ហ៊ីស៊ុង
"បាទ"នាយតូចនិយាយរួចក៏ងេីបដេីរមកខាងក្រោម
ពេលមកដល់នាយមិនហ៊ានមេីលមុខឪពុកនាយឡេីងព្រោះតែខ្មាស់គាត់

នៅតុអាហារហាក់ស្ងៀមស្ងាត់ព្រោះតែគ្មានអ្នកណានិយាយអ្វីទេម្នាក់ៗ ស្ងាត់ គិតតែញុំាអាហារ តែនៅសុខៗលោកសីមគាត់ក៏សួរឡេីង

"ចៅយេីងគេបានប៉ុន្មានខែហេីយ "បន្ទាប់ពីស្ងាត់អស់រយះពេលជាយូរគាត់ក៏ដាច់ចិត្តសួរនាយតូច
"គឺ...គឺគេអាយុ2ខែហេីយ "នាយតូចឆ្លេីយទាំងរដាក់រដុប ព្រោះតែភ័យគាត់សួរបែបនេះតេីគាត់ចងឲនាយយកកូនចេញមែនទេ?

"មេីលទៅឯងស្គមណាស់ នេះ ញុំាទៅ បេីឯងមិនញុំាចៅយេីងគេបានអីញុំា"លោកស៊ឹមនិយាយបែបនេះក៏ធ្វេីឲគ្រប់គ្នាលេចចេញនូវស្នាមញញឹមឡេីងមក ពេលដែរជេយ៉ុន បានលឺបែបនេះវាស្ទេីរតែធ្វេីនាយតូចស្រក់ទឹកភ្នែកទៅហេីយ នេះស្មានតែគាត់សួរបែបនេះចង់ឲនាយទៅយកកូនចេញតាតែស្មានខុសការពិរហេីយ លោកស៊ឹមគាត់ក៏ស្រឡាញ់ចៅណាស់ដែរ...

is not love   (Complete ✔️ )Wo Geschichten leben. Entdecke jetzt