ep11#ថ្ងៃនេះឯងស្អាតណាស់#

1K 86 0
                                        

ធ្មិចបេីកៗនេះដល់ថ្ងៃរៀបការរបស់ជេយ៉ុនហេីយនឹងស៊ុងហ៊ុនទៅហេីយវាពិតជាលឿនមែនទែន ឯមនុស្សម្នានៅក្នុងផ្ទះលោកស៊ឹមក៏មិនទំនេរដៃដែរ គឺម្នាក់ៗប្រញាប់ប្រញាល ជួយគ្នារៀបចំ ពិធីមង្គលការនេះយ៉ាងញាប់ដៃញាប់ជេីង តែកម្មវិធីនេះគឺតូចតាចទេព្រោះនាយស៊ុងហ៊ុនពុលពេលមានមនុស្សច្រេីន ដូច្នេះគឺហៅតែអ្នកស្គាល់គ្នាអោយមកចូលរួមជាភ្ងៀវ កិតិយសក្តិ ប៉ុណ្ណោះ..
"ជេយ៉ុនហា ឯងរួចហេីយឬនៅនេះជិតដល់ម៉ោងពិធីចាប់ផ្ដេីមហេីយ...."ហ៊ីស៊ឹង

"រួចហេីយៗតោះ....."ជេយ៉ុន

ពេលជេយ៉ុនចុះមកដល់កន្លែងពិធីម្នាក់ៗគឺងាកមករកជេយ៉ុន ទាំងភ្លឹកនឹងសម្រស់របស់ជេយ៉ុន ទោះកំពុងពពោះក៏ដោយគឺនាយតូចនៅតែស្អាតមិនធម្មតា...
"ថ្ងៃនេះឯងស្អាត់ខ្លាំងណាស់"ស៊ុងហ៊ុនអោនខ្សឹបដាក់ត្រចៀកជេយ៉ុនដែរធ្វេីឲម្ចាស់ខ្លួនគេអៀនឡេីងមុខក្រហមដូចប៉ោមទំអញ្ចឹង...

"តោះដល់ម៉ោងពិធីចាប់ផ្ដេីមហេីយ "លោកអាចារ្យ

" តេីអ្នកប្រុសស៊ុងហ៊ុន ព្រមទទួលអ្នកប្រុសជេយ៉ុនធ្វេីជាភរិយាយដែរឬទេ ? "លោកអាចារ្យ

"ខ្ញុំព្រម "ស៊ុងហ៊ុន

"ចុះអ្នកប្រុសជេយ៉ុនព្រមទទួលអ្នកប្រុសស៊ុងហ៊ុនជាស្វាមីដែរឬទេ? "លោកអាចារ្យ

"ខ្ញុំព្រម...." ជេយ៉ុននិយាយដោយមានទឹកថ្លាៗចេញពីកែវភ្នែករបស់នាយតូច នេះរំភេីដល់ថ្នាក់យំឬ?

"កុំយំអីបងសន្យាថានឹងមេីលថែឯងរហូតដល់ដង្ហេីមចុងក្រោយរបស់បង "រាងក្រាស់និយាយចប់ មនុស្សម្នានាំគ្នាទះដៃដេីម្បីអបអរដល់គួរស្វាមីភរិយាថ្មី..

"ខ្ញុំក៏ដូចគ្នា ហឹកៗ..."នាយតូចក៏ស្ទុះទៅអោបស៊ុងហ៊ុនដោយក្ដីរំភេីប គេពិតជាសំណាងណាស់ដែរបានបុរសល្អដូចជាស៊ុងហ៊ុនមកធ្វេីជាស្វាមី...

"ប៉ានឹងម៉ាក់ជូនពរឯងទាំងពីរស្រឡាញ់គ្នារហូតតទៅណាកុំឲមានរឿងឈ្លោះគ្នាឲសោះ ចំណែកជេយ៉ុនបេីកូនប្រុសប៉ាធ្វេីបាបចិត្តឯងត្រូវប្រាប់ប៉ាភ្លាមចាំប៉ាជាអ្នកប្រដៅវាឲ"លោកផាក

"បាទលោកប៉ា...."ជេយ៉ុន

"ប៉ាម៉ាក់ក៏ដូចគ្នាណា "លោកសីម លោកស្រីសីម

is not love   (Complete ✔️ )Opowieści tętniące życiem. Odkryj je teraz