ep6 # ជួបគ្នាជាលេីកទី2 #

1.1K 98 2
                                        

#Home sunghoon #

"អ្នកប្រុសពិសារអាហារ ឥឡូវឬ? ចាំខ្ញុំរៀបចំជូន"ម៉ែដោះដាយ៉ុន

"បាទ"ស៊ុងហ៊ុន....

"អ្នកប្រុសភ្លក់សាកមេីលថ្ងៃនេះអ៊ុំបានធ្វេីម្ហូបដែរអ្នកប្រុសចូលចិត្ត"ម៉ែដោះដាយ៉ុន

"បាទអរគុណម៉ែដោះណាស់..."នាយញញឹមស្ញេញទៅកាន់មនុស្សចាស់ដែលកំពុងឈរនៅពីមុខនាយ..
មេីលទៅគឺមានក្ដីសុខខ្លាំងណាស់..

"ចឹងខ្ញុំភ្លក់ហេីយណា.....
" ហឺយ..មិចក៏ខ្លិនអាក្រក់ម្លេស...អ៊ួក...អ៊ួកៗ "ស៊ុងហ៊ុននាយក្អួតឡេីងចង់អស់ពីពោះទៅហេីយ....ម្ហូបដែលគេចូលចិត្ត...មិចក៏នៅសុខៗបែរជាស្អប់ខ្លិនវាទៅវិញ??

"អ៊ុំថាអ្នកប្រុសគួរតែទៅពិនិត្យសុខភាពម្ដងទៅ នេះអ៊ុំ ឃេីញអ្នកប្រុសតូចបែបនេះពីរថ្ងៃហេីយ"ម៉ែដោះ

"បាទអរគុណម៉ែដោះហេីយដែរបារម្ភពីខ្ញុំ"ស៊ុងហ៊ុនញញឹមទាំងទឹកមុខស្លេកស្លាំង ដូចមាន់ស្ងោចឹងពិតជាគួរឲអាណិតណាស់....អ្នកណាមិនដឹងស្មានតែនាយឈាម ស ស៊ីឈាមក្រហមទៅហេីយ...

#ភូមិគ្រឹះត្រកូលស៊ឹម"
"ជេយ៉ុនហា៎...ឯងរួចហេីយនៅ...នេះខកម៉ោងណាត់ជួបពេទ្យហេីយ..."ហ៊ីស៊ុង
"រួចហេីយៗ តោះយេីង"ជេយ៉ុន

#មន្ទីរពេទ្យក្រុងសេអ៊ូល#

"យ៉ាងមិចដែរលោកគ្រូពេទ្យ សុខភាពខ្ញុំ"ស៊ុងហ៊ុន
"តាមការពិនិត្យរបស់ខ្ញុំគឺលោកគ្មានជំងឺអ្វីទេ ជំងឺក្រពះក៏អត់មានដែរ...

"តែមួយរយះនេះខ្ញុំ ចេះតែរកក្អួត ខ្លិនទឹកអប់ក៏ធុំខ្លិនមិនបានដែរ ហេីយចេះតែជូៗរមាត់"ស៊ុងហ៊ុនរៀបរាប់អាការះរបស់ខ្លួនដល់គ្រូពេទ្យ....តែសំណួរដែលលោកគ្រូពេទ្យសួរវិញគឺគាំងតែម្ដង!!

"លោកមានប្រពន្ធហេីយឬនៅ ? បេីតាមការរៀបរាប់របស់លោកអម្បាញ់មិញនេះ អាចថាជាអាការះចាញ់កូនជំនួសប្រពន្ធក៏ថាបាន ព្រោះខ្ញុំបានពិនិត្យរួចអស់ហេីយគឺអ្នកប្រុសគ្មានជំងឺអ្វីទេ ....បេីអស់កិច្ចការអ្វីហេីយខ្ញុំសុំលាអ្នកប្រុសទៅមេីលអ្នកជំងឺផ្សេងទៀតសិនហេីយ..ហេីយនេះគឺជាសំបុត្រឈ្មោះថ្នាំបំបាត់ការចាញ់អ្នកប្រុសអាចទៅបេីកនៅខាងមុខនេះបាន...."បន្ទាប់ពីនិយាយចប់លោកគ្រូពេទ្យក៏ដេីរចេញទៅបាត់ ដោយទុកអោយស៊ុងហ៊ុននៅអង្គុយគាំងពាក្យសម្ដីរបស់គាត់អម្បិញមិញនេះ..

is not love   (Complete ✔️ )Donde viven las historias. Descúbrelo ahora