#សកលវិទ្យាល័យ ទីក្រុងសេអ៊ូល#
"សូនូហា៎ អូនធ្វេីមុខអោយស្រស់បន្ទិចបានទេ នេះអូនមុខស្អុយតាំងពីព្រឹកដល់អាឡូវហេីយ មានរឿងអីអូនប្រាប់បងបានណា៎ "នីគី
"គឺយប់មិញ អូនសុបិនឃេីញជុងវ៉ុន ស្រែកអោយអូនជួយ តែក៏ស្រាប់តែមានបុរសខ្លួនពណ៌ខ្មៅមេីលមិនឃេីញមុខ មាឌយ៉ាងធំចាប់ជុងវ៉ុនយកទៅ....អូនពិតជាបារម្ភពីជុងវ៉ុនខ្លាំងណាស់...
"មិនអីទេវាគ្រាន់តែជាសុបិនប៉ុណ្ណោះ អូនកុំបារម្ភអីណា ឆាប់ញុំាបាយទៅត្រជាក់អស់ហេីយ អាលបានទៅលេងប៉ារបស់អូននោះអី ណាមួយគាត់នៅផ្ទះម្នាក់ឯងផង....."នីគី
"បាទ"សូនូ
#home mr. Yang#
"លោកប៉ា ថ្ងៃនេះកូនរាងយូរបន្ទិចហេីយ ព្រោះនៅសាលាមានកិច្ចការច្រេីនពេក....
"ជម្រាបសួរលោកអ៊ុំ "នីគី
"បាទ "លោកយ៉ាង
" សុខសប្បាយឬអត់លោកអ៊ុំ ?"នីគី
"អ៊ុំ សុខធម្មតា គ្រាន់តែមានអារម្មណ៍ថាខ្វាស់អ្វីមួយ
នោះគឺកូនពៅរបស់អ៊ុំ...ហឺតមិនដឹងថាគេយ៉ាងមិចហេីយទេ មិនដឹងថាគេរស់ឬក៏ស្លាប់នោះទេ....
"បេីគេនៅរស់ថ្ងៃមួយគង់បានជួបគេវិញទេលោកអ៊ុំ "នីគី
"អឹម....អឺចឹងឯងនៅញុំាបាយទីនេះសិនទៅណា...ណាមួយក៏យប់ហេីយដែរក្លែងក្មួយឃ្លានតាមផ្លួវ....
"បាទខ្ញុំអរគុណលោកអ៊ុំច្រេីនហេីយ..."នីគីនិយាយទាំងញញឹម...
#ភូមិគ្រឹះត្រកូលផាក#
"គីមឆីហា៎ ទៅហៅអ្នកប្រុសនឹង អ្នកនាងលីនណាមកពិសារអាហារពេលល្ងាច....តែអេ៎គីមឆីបាត់ទៅណាហេីយ? "ម៉ែដោះ
"បងគីមឆីគាត់ប្រាប់ថាមិនសូវស្រួលខ្លួន ទេីបសុំទៅសម្រាកមុន ទុកខ្ញុំជាអ្នកទៅហៅក៏បានដែរ...."ជុងវ៉ុននិយាយចប់ក៏បោះជំហាន ឡេីងទៅខាងលេីដេីម្បី ហៅខាងក្រាស់នឹងលីនណា......បម្រុងនឹងលេីកដៃគោះទ្វាហេីយ តែអ្វីដែរធ្វេីអោយនាយតូចនៅជាប់ត្រឹង គាំងនោះគឺ....
"ពេលណាបងដេញវា ចេញ អូនមិនសូវចូលចិត្តវានោះទេ......អ្នកបម្រេីអីមិនស្គាល់ម្ចាស់...ពិតជាគួរអោយស្អប់មែន"លីនណា
"បងនឹងដោះលេងគេ លុះត្រាតែបងសងសឹកអស់ចិត្ត ប៉ុណ្ណឹងវានៅមិនទាន់គ្រប់គ្រាន់ទេ គឺនៅមានរឿងសប្បាយទៀតច្រេីនណាស់ "ជេយ៍..
"តុក.......តុក អ្នកប្រុសនឹងអ្នកនាងលីនណាអញ្ជេីញទៅពិសារអាហារពេលល្ងាច....
" យេីងដឹងហេីយ "ជេយ៍
"បាទ......"និយាយចប់ជុងវ៉ុនក៏រត់ទៅបន្ទប់បាត់ទៅ....មកដល់បន្ទប់គឺរាងតូចចាក់សោរហេីយសងំយំក្នុងបន្ទបតែម្ដង....
"ហឹក....ហឹកៗ...."រាងតូចមិញនេះខំទប់ខ្លាំងណាស់ ព្រោះមិនចង់អោយ គេឃេីញទឹកភ្នែករបស់ខ្លួន នឹងមិនចង់អោយគេ ឃេីញពីភាពទន់ជ្រាយរបស់ខ្លួនឡេីយ....
"ហេតុអីជីវិតខ្ញុំក្លាយជាបែបនេះ?"នាយតូចទ្រហោរយំទាំងភាពឈឺចាប់ បេីសិនចេញពីទីនេះបានអីឡូវនាយតូចនឹងចេញភ្លាម....រស់នៅទីដូចស្លាប់ចឹង...
"បេីសិនខ្ញុំស្លាប់ តេីល្អទេ? ក៏មិនបាច់នៅឈឺចាប់បែបនេះ..."ជុងវ៉ុន.....
"តុ អាហារ"
"ជុងវ៉ុនគេទៅណាម៉ែដោះ....."ជេយ៍សួរទៅកាន់ម៉ែដោះទាំងមានចម្ងល់ មិញឃេីញទៅហៅនាយ មិចពេលចុះមកមិនឃេីញទៅវិញ!
" មិនដឹងទេអ្នកប្រុស មិញអ៊ុំឃេីញទៅហៅអ្នកប្រុសតេី ប្រហែលទៅបន្ទប់បាត់ហេីយ ទេដឹង"ម៉ែដោះ
" អ្នកបម្រេីអី ក៏ដំឡេីងរឹកម្លេស គួរអោយធុញមែន"លីនណានិយាយទាំង មុខក្រមៅ ....
"អ្នកប្រុសជុងវ៉ុន ក៏មិនសូវជាស្រួលខ្លួនប៉ុន្មានដែរ នេះទេីប ងេីបពីឈឺមកជួយការងារខ្ញុំ មិនដូចជាអ្នកខ្លះខ្លួនជាស្រីទេ ការងារ អីក៏មិនចេះ នៅមកថាឯងគ្រាន់បើរទៀត...."ម៉ែដោះនិយាយឌឺដងអោយកញ្ញាស្រស់ប្រឹមប្រិយ.....
"នេះអ៊ុំនិយាយ ចង់ថាអោយខ្ញុំមែទេ?"លីនណា ឡេីងក្ដៅស្លឹក ត្រចៀក តែម្ដង (មិចគេនិយាយត្រូវចំណុចមែន?)
"អត់ទេអ៊ុំ អត់បានថាអោយអ្នកណាទេ បេីអ្នកនាងមានខ្លួន ក៏ទទួលយកទៅចុះណា អ៊ុំមិនថាអីទេ..."ម៉ែដោះ
"អាយ.....អ៊ុំគ្រាន់តែជាអ្នកបម្រេីនៅទីនេះទេកុំសម្ដីខ្លាំងពេកអី...."លីនណា
" បានហេីយៗ លីនណា អូននិយាយអីត្រូវចេះគិតផង នេះគាត់នៅជាមួយបងតាំងពីបងទេីបនឹងកេីត ត្រូវចេះគោររពគាត់ផង..."ជេយ៍
" ឆឺស....(យាយឯងចាំមេីលយេីងរៀបការជាមួយបងជេយ៍ពេលណាដឹងតែខ្ទាតហេីយ)លីនណាគិតក្នុងចិត្តទាំងសម្លក់ ម៉ែដោះមិនដាក់ភ្នែក.......
យេីងងាកមកមេីលរាងតូចជុងវ៉ុនវិញ បន្ទាប់ពីយំឆ្អែត មិនដឹងថាគេងលក់តាំងពីពេលណាមកទេ ហឺយ ពិតជាគួរអោយអាណិតណាស់.......
សូមរងចាំទស្សនាភាគបន្ត🙏
(ដោយសារថ្ងៃនឹងអេតមីនទំនេរ ចឹងយប់នេះ នឹងចេញអោយមួយភាគទៀត)
ВЫ ЧИТАЕТЕ
is not love (Complete ✔️ )
Боевикដោយសារតែគុំនំទេីបធ្វេីអោយជេយ៍បាត់បង់មនុស្សខ្លួនស្រឡាញ់ ទម្រាំតែគេដឹងខ្លួនគឺវាហួសពេលទៅហេីយ ហេតុអីគេមិនស្វែងរកការពិតឲលឿនជាងនេះ? ប្រភេទរឿង Bl and Omega អ្នកនិពន្ធ kim suji #jaywon #jakehoon #sunki# novelkhmer#
