ep13#មានកូន?#

1.1K 88 2
                                        

#មន្ទីរពេទ្យក្រុងសេអ៊ូល#

" លោកគ្រូពេទ្យជួយពិនិត្យអាការះខ្ញុំបន្ទិច គឺប៉ុន្មានថ្ងៃនេះគឺខ្ញុំមានអាការះក្អួតចង្អុរ រហូត អាចមកពីក្រពះធ្វេីទុក្ខដែរទេ ?"ជុងវ៉ុនបានរៀបរាប់អាការះទាងអស់ប្រាប់ទៅលោកគ្រូពេទ្យ..

"បាទតាមខ្ញុំមកដេីម្បីទៅពិនិត្យ"លោកគ្រូពេទ្យ
"បាទ"ជុងវ៉ុនថារួចក៏ដេីរតាមលោកគ្រូពេទ្យដេីម្បីទៅពិនិត្យសុខភាពបាត់ទៅ...

  បន្ទាប់ពីនិត្យរួច គ្រូពេទ្យ និយាយថារាងតូចគ្មានជំងឺក្រពះអីធ្វេីទុក្ខទេ ជម្រេីសចុងងក្រោយគឺមានតែពិនិត្យទឹកនោម ....

   ពេលពិនិត្យហេីយរាងតូចដេីរចេញពីបន្ទប់ទឹកទាំងទឹកមុខស្រពោនរួចហុចប្រដាប់ពិនិត្យទឹកនោមទៅគ្រូពេទ្យ បូករួមជាមួយភាពត្រេអរ ភ័យៗ នេះវាលោតពីរឆ្នូតបានន័យថាគេមានកូនឬ?

   "សម្រេចថាខ្ញុំកេីតអីអោយប្រាកដលោកគ្រូពេទ្យ"ជុងវ៉ុន
   "ច្បាស់ហេីយ បេីតាមការអេកូរនឹងពិនិត្យទឹកនោម គឺអ្នកប្រុសគ្មានរោគក្រពះ ទេ តែជាអាការះចាញ់កូនប៉ុណ្ណោះ អ្នកប្រុសជាមនុស្សប្រុសទីពីរហេីយបន្ទាប់ពីអ្នកប្រុសជេយ៉ុន ដែរជាមនុស្សប្រុសដែរកម្រ គឺអាចពពោះបាន ចូលរួមអបអរផងកូនក្នុងផ្ទៃអ្នកប្រុសមានអាយុ2ខែជាងហេីយ"លោកគ្រូពេទ្យនិយាយទាំងញញឹមយ៉ាងស្រស់មកកាន់ជុងវ៉ុនដែរកំពុងវិលវល់ មានកូន? គេស្រមៃឬជាការពិត ?.....

    "មានកូន? "ជុងវ៉ុននិយាយទាំងភ្ងាក់ផ្អេីល...

     "បាទ អ្នកប្រុសមានផ្ទៃពោះ ហេីយការពពោះគឺដូចទៅមនុស្សស្រីដែរ ខុសគ្នាតែពេលសម្រាលប៉ុណ្ណោះ គឺត្រូវធ្វេីការវះកាត់..."លោកគ្រូពេទ្យ

   "ហេីយនេះជាក្រដាសពិនិត្យអេកូរ កូនអ្នកប្រុសមានសុខភាពខ្សោយមិនសូវជារឹងមាំទេ  ចឹងសូមអាប់ប៉ា មេីលថែសុខភាពខ្លួនឯងឲបានល្អ ហេីយកុំភ្លេចញុំាអោយទៀងទាត់ផង ហេីយនេះជាសំបុត្រថ្នាំសម្រាប់រក្សាគភ៌ អ្នកប្រុសអាចទៅបេីកនៅខាងមុខបន្ទប់នេះបាន បេីអស់ការហេីយខ្ញុំសុំលាសិន
ហេីយ"លោកគ្រូពេទ្យ

    "បាទជំរាបលាលោកគ្រូពេទ្យ"ជុងវ៉ុន..

  ពេលគ្រូពេទ្យចេញទៅបាត់រាងតូចនៅអង្គុយ គិតពីអ្វីដែរលោកគ្រូពេទ្យនិយាយ អារម្មណ៍មួយ សប្បាយចិត្តអារម្មណ៍មួយទៀតខ្លាចថាឪពុកគេមិនព្រមទទួល ធ្វេីយ៉ាងមិចទៅ? តែបេីគេមិនទទួលក៏មិអីដែរ .....បន្ទាប់ពីគិតមួយសន្ទុះនាយតូចក៏ចេញមកបេីកថ្នាំ ហេីយក៏ប្រញាប់មកភូមិគ្រឹះវិញដោយមានប៊ែលជាអ្នកបេីកឡានជូន....

is not love   (Complete ✔️ )Where stories live. Discover now