ភាគទី១ : រៀបអាពាហ៍ពិពាហ៍

422 56 4
                                    

"Before I held you , I didn't know that the world I was in was this bright.....
I reached you with a small breath of life
It's a love that called out to me fearlessly...!!!"

ចម្រៀងដ៏ស្រទន់បន្លឺឡើងដើម្បីរណ្ដំចិត្តមនុស្សគ្រប់គ្នាពេញសាលនៃព្រះវិហារនៃទីក្រុងប៉ារីស < ក្រាក > សម្លេងទ្វានៃសាលបានបើកបង្ហាញឲ្យឃើញវត្តមាន ស៊ីម ជេយ៉ុន គ្រងជាមួយសម្លៀកបំពាក់ពណ៌សដោយម្រាមដៃទាំងដប់បានកាន់ក្រសោបជំហៀងដៃខាងស្ដាំឪពុករបស់ខ្លួនដោយទឹកមុខញញឹមញញ៉ែមជំហានវែងៗបានបោះរហូតដល់ទល់មុខជាមួយ ផាក ស៊ុងហ៊ុន ដែលគ្រងដោយសម្លៀកបំពាក់ពណ៌ខ្មៅមានអាវធំក្វាសេតម្លៃរាប់ពាន់បំពាក់លើខ្លួនឈរលាតដៃរងចាំ ជេគ ដើរមកជិតខ្លួន!!

កម្មវិធីចាប់ផ្ដើមបុរសចំណាស់ម្នាក់ដើរចេញមកពីក្រោយផ្ទាំងដេគ័រក្បែរទ្វារដោយនៅក្នុងដៃមានកាន់សៀវភៅពណ៌ខ្មៅមួយរចនាបទខាងក្រៅពិតជាទាក់ទាញណាស់

"តើអ្នកទាំងពីរគិតរួចរាល់ហើយមែនទេសម្រាប់ពិធីខាងមុខនេះ!!"សំណួររបស់បុរសចំណាស់ម្នាក់នេះបន្លឺឡើងជេគនឹងស៊ុងហ៊ុនឆ្លើយតបយល់ព្រមស្របគ្នា
"តើលោក ផាក ស៊ុងហ៊ុន ស្ម័គ្រចិត្តយល់ព្រមរួមរស់ កាន់ដៃគ្នាដើរឆ្លងកាត់បញ្ហា ជំនៈរាល់ឧបសគ្គទាំងពាន់បញ្ហាជាមួយនឹង ស៊ីម ជេយ៉ុន ដែលឬទេ?" ស៊ុងហ៊ុនញញឹមជាមួយនឹងសំណួរហើយពេញចិត្តឆ្លើយតបទាំងរីករាយ
"យល់ព្រមបាទ!!" ស៊ុងហ៊ុន
"តើលោកផាក ស៊ុងហ៊ុងអាចចំណាយពេលរបស់ខ្លួនមួយជីវិតនេះមើលថែរក្សា ស៊ីម ជេយ៉ុន មិនថាជំងឺឈឺថ្កាត់តាមយាយីយ៉ាងណាតើលោកស្ម័គ្រថែរក្សាដៃគូរលោកពេញមួយជីវិតបានទេ!!" ស៊ុងហ៊ុនញញឹមហើយឆ្លើយតបដដែលធ្វើឲ្យសម្លេងស្នូទះដៃបន្លឺឡើងបុរសចំណាស់ដែលជាលោកអាចារ្យញញឹមហើយបកទៅសួរជេគដូចដែលគាត់សួរស៊ុងហ៊ុនចំណែកជេគក៏មិនបានបដិសេធអ្វីឡើយតែ...
"តើភ្ញៀវដែលចូលរួមនៅក្នុងព្រះវិហារនេះមានអ្នកជំទាស់ទេ?" សំណួរបន្លឺឡើងចប់ភ្ញៀវគ្រប់គ្នាងើបឈរបដិសេធព្រៀត
"ខ្ញុំមិនយល់ព្រមទេ...មែនហើយមិនយល់ព្រម" សម្លេងស្រែកបដិសេធបន្លឺឡើងធ្វើឲ្យជេគជ្រួញចិញ្ចើម
"នេះពិធីរៀបការរបស់ខ្ញុំ គ្រប់គ្នាមានសិទ្ធិអីមកជំទាស់នោះ?" ជេគចាប់ផ្ដើមពេបមាត់ហើយមុខក៏ចាប់ផ្ដើមម៉ូវ
"ណែ...ឯងរៀបការលើកទី៤ហើយក្នុងឆ្នាំនេះទោះពួកយើងមិនយល់ព្រមក៏ឯងនៅតែជាប្ដីប្រពន្ធនឹងគ្នាដែល!!" ចន ជុងហ្គុកកម្លោះសង្ហាមានសាច់ដើមទ្រូងហាប់ណែនស្រែកបន្លឺឡើងធ្វើឲ្យនាយកម្លោះចាស់មុខក្មេងបន្ទោឡើង
"មែនហើយមើលចុះឆ្នាំនេះពួកឯងការ៤ដងហើយតែយើងមិនទាន់ទាំងស្គាល់រស់ជាតិស្នេហ៍ដំបូងផង" គីម ស៊ុកជីននិយាយចប់សម្លេងសើចក៏បន្លឺឡើងមកធ្វើឲ្យស៊ុងហ៊ុនទាញជេគមកឱបដោយសារតែជេគពេបមាត់រកយំតែម្ដង
"ក្មេងឆ្កួតញញឹមឡើងទើបស្អាតសាកសមជាប្រពន្ធរបស់បង"ស៊ុងហ៊ុននិយាយហើយក៏ចាប់ទាញមាត់ជេគឲ្យញញឹមតែត្រូវជេគតប
"អូនមិនដឹងថាយើងបានរៀបការប៉ុន្មានដងជាមួយគ្នាទេ តែអូនដឹងត្រឹមថានេះជាលើកដំបូងរបស់អូនហើយដែលចាំក្នុងខួរក្បាល!!"ជេគតបហើយស៊ុងហ៊ុនសើច
"បងអត់ខ្វល់ទេទោះត្រូវរៀបការមួយរយដងទៀតក៏បងយល់ព្រមឲ្យតែអូនមិនទៅណាចោលបង"ស៊ុងហ៊ុននិយាយហើយក៏ទាញជេគមកថើបមាត់ សម្លេងហ៊ូរកញ្រាវក៏បន្លឺឡើងពេញសាលអមដោយសេចក្ដីសុខ។មែនហើយការលើកនេះគ្មានការបំពាក់ចិញ្ចៀនស្អីទេព្រោះពួកគេរៀបការបួនដងហើយ

កន្លងទៅជាច្រើនថ្ងៃបន្ទាប់ពីដំណើរកម្សាន្តនៅប៉ារីសចប់គូរស្នេហ៍មួយគូរនេះក៏បានត្រឡប់មកប្រទេសកូរ៉េវិញយ៉ាងមានសុវត្ថិភាព

<ក្រិក...ក្រិក...ប្រាវ~>

សំឡេងចានជ្រុះបែកនៅក្នុងផ្ទះបាយបានបន្លឺឡើងពេញត្រចៀករបស់នាយស៊ុងហ៊ុនដែលលង់លក់នៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ នាយស្ទុះកន្រ្ដាក់ខ្លួនមួយទំហឹងព្រោះបារម្ភពីសុវត្ថិភាពជេគ
"ជេគឃី!!!!"ស៊ុងហ៊ុនស្រែកអស់សម្លេងដាយសារតែអ្នកដែលមាននាមជាភរិយាចូលមកក្នុងផ្ទះបានដើម្បីចម្អិនអាហារ
"អូនសុំទោសដែលធ្វើឱ្យបងភ្ញាក់ពីដំណេក!!"ជេគពេបមាត់ធ្វើមុខមឹសៗដាក់ស៊ុងហ៊ុនដែលសូម្បីតែព្រលឹងក៏រត់ចេញពីខ្លួនបាត់
"អ្នកណាឲ្យអូនមកធ្វើអាហារនោះ?បើអូនឃ្លានអាចដាស់បងបានចាំបងចម្អិនឱ្យអូនដឹងទេថាបងបារម្ភពីអូនប៉ុនណា?"ស៊ុនហ៊ុនមាត់និយាយមែនតែដៃកំពុងទាញក្រសោបជេគឲ្យចេញពីអំបែងចានដែលបានបែកខ្ជាយនោះ
"អូនមិនបានឃ្លានទេតែអូនគ្រាន់តែចង់ធ្វើអាហារឲ្យបងប៉ុណ្ណោះ!!អូនខ្មាស់បងណាស់ឲ្យបងចម្អិនអាហារឲ្យរាល់ថ្ងៃ សម្លៀកបំពាក់ក៏បងមិនឲ្យអូនបោក សូម្បីតែងូតទឹកក៏បងងូតឲ្យអូន ដុះខ្លួនក៏បងដុះឲ្យអូនបងមិនចេះហត់ទេអី?នេះអូនមិនបានពិការទេណា!!"ជេគនិយាយរ៉ាយរ៉ាប់ឡើងធ្វើឲ្យស៊ុងហ៊ុនអត់មិនបានក៏យកមាត់ទៅផ្អិបជាប់កុំឲ្យជេគនិយាយតបបាន មុនដំបូងគ្រាន់តែចង់ថើបបំបិទមាត់ទេតែបានមួយសន្ទុះស៊ុងហ៊ុនក៏ចាប់ចង្កេះជេគបង្វែទៅមាត់ទ្វានៃបន្ទប់ទទួលភ្ញៀវវិញស៊ុងហ៊ុនបន្ដថើបជេគរហូតដល់សម្លេងមួយបន្លឺឡើង
"ខ្ញុំដឹងថានេះផ្ទះឯងហើយតែគួរណាស់តែពិនិត្យមើលឲ្យគ្រប់ជ្រុងសិនចាំធ្វើរឿងមនុស្សធំ!!"ស៊ុងហ៊ុននឹងជេគស្ទុះរុញគ្នាចេញហើយសម្លឹងមើលទៅជេគដែលកំពុងយកដៃគ្របភ្នែកជុងវ៉ុននឹងសាន់នូដែលអង្គុយសងខាងជេយ៍
"ហើយមកតាំងពីពេលណានឹង?".....

(ផ្ដាំអ្នកអានធ្វើអីមើលឆ្វេងស្ដាំផង-_-)

TO BE CONTINUE

YOU'RE MY DESTINY ✨ ( Complete )Where stories live. Discover now