ភាគទី១១ វគ្គ : ទុកពេលឲ្យបងធ្វើចិត្ត

216 42 3
                                    

ខ្ញុំមិនដឹងថាគួររៀបរាប់ពីចំណុចណាទៅមុនទេខ្ញុំគ្រាន់តែដឹងថារឿងដែលកំពុងកើតឡើងនៅចំពោះមុខគ្រប់យ៉ាងគឺជាការពិតមិនមែនជាការស្រមើស្រមៃនោះទេ។គូស្នេហ៍របស់ខ្ញុំភ្ញាក់ឡើងដោយនៅមានការចងចាំអំពីខ្ញុំលើកនេះគេស្គាល់ខ្ញុំហាក់បីដូចជាជំងឺរបស់គេកំពុងតែខិតទៅរកស្ថានភាពមួយដែលមិនអាចឲ្យគ្រប់គ្នាទាយត្រូវ

"ដឹងទេថាអូនភ្ញាក់ឡើងបែបនេះបងពិតជាសប្បាយចិត្តណាស់!!គ្រប់ពេលដែលបងបើកទ្វារចូលមកក្នុងបន្ទប់ឃើញអូនគេងបងមិនដែលសប្បាយចិត្តឡើយ"ស៊ុងហ៊ុននិយាយរៀបរាប់ដោយខ្លួនអង្គុយលើកៅអីក្បែរក្រេងអ្នកជំងឺចំណែកជេគព្យាយាមអង្គុយស្ដាប់ទាំងញញឹមតិចៗ
"បើសិនជាអូនគេងហើយភ្លេចបងអូនសូមឱ្យខ្លួនឯងមិនអាចគេងបានទៅចុះបន្ទាប់មកអូននិងមិនភ្លេចបងជារៀងរហូត"ជេគតបទាំងញញឹមស្រាលៗធ្វើឲ្យស៊ុងហ៊ុននេះសែនក្ដុកក្ដួល
"ជេគ...បងសម្រេចចិត្តហើយបន្ទាប់ពីអូនដឹងខ្លួនលើកនេះបងនឹងនាំអូនដើរលេងគ្រប់កន្លែងដែលអូនចង់ទៅធ្វើអ្វីតាមចិត្តអូនដែលអូនចង់ធ្វើ"ស៊ុងហ៊ុននិយាយទាំងស្នាមញញឹមជាប់តំណក់ទឹកភ្នែកលើផែនថ្ពាល់ធ្វើឲ្យជេគបន្តនិយាយ
"អូនមិនខ្វល់ទេត្រឹមតែបាននៅក្បែរបងក៏អូនអស់ចិត្តហើយ"ស៊ុងហ៊ុនពេលនេះគេស្ទើរតែទប់ទឹកភ្នែកលេងជាប់ទៅហើយពាក្យសម្ដីគ្រប់ម៉ាត់របស់ជេគបន្ទាប់ពីគេដឹងខ្លួនឡើងវិញពិតជាធ្វើឲ្យបេះដូងរបស់ស៊ុងហ៊ុនទន់ខ្សោយណាស់
"អរគុណដែលអូននៅតែត្រឡប់មករកបងវិញ!!អរគុណដែលអូនមិនគេងលក់យូរជាងនេះ បងមិនដឹងទេបើថ្ងៃណាមួយអូនគេងហើយមិនក្រោកឡើងមកវិញបងមិនដឹងថាតើគួររស់នៅដោយរបៀបណាឡើយ"ស៊ុងហ៊ុននិយាយរៀបរាប់យ៉ាងខ្សិបខ្សួលធ្វើឱ្យអ្នកដែលអង្គុយស្ដាប់ស្រក់ទឹកភ្នែកមករហាម
"ពេលនេះអូនអស់អីហើយ អូនមិនបានកើតអ្វីទេឈប់យំទៅមើលចុះបងយំបែបនេះហាក់បីដូចជាធ្វើបាបអូនខ្លាំងណាស់គ្រាន់តែដឹងខ្លួនភ្លាមឃើញបងយំភ្លាមមិនសាកសមទេ"ជេគនិយាយស្រាលៗធ្វើឲ្យស៊ុងហ៊ុនស្ទើរគាំងទ្រូង
"ដឹងទេអូនពិតជាធ្វើឱ្យបងភ្ញាក់ផ្អើលខ្លាំងណាស់!!សុខៗអូនក៏គេងសុខៗអូនក៏ភ្ញាក់សុខៗអូនក៏ភ្លេចបងហើយសុខៗអូនក៏ចាំបងពេលខ្លះបងតាមមិនទាន់ទេ"ស៊ុងហ៊ុនរៀបរាប់វែងអន្លាយធ្វើឱ្យអ្នកដែលស្ដាប់លួចអស់សំណើចបន្តិចមុននឹងបន្តនិយាយ
"មិនថាលើកនេះបងចង់នាំអូនទៅដើរកំសាន្តនៅកន្លែងណាទេអូនយល់ព្រមគ្រប់យ៉ាងព្រមគ្រប់យ៉ាងតាមដែលបងចង់បាន"ជេគអង្អែលដៃស៊ុងហ៊ុនថ្នមៗដោយក្ដីស្រលាញ់
"បងសន្យានឹងនាំអូនដើរគ្រប់កន្លែងធ្វើអ្វីគ្រប់យ៉ាងក៏បានឲ្យតែអូនសប្បាយចិត្តមិនដាក់សម្ពាធឲ្យអូនព្រមគ្រប់យ៉ាងហើយឬនៅប្រពន្ធសម្លាញ់?"ស៊ុងហ៊ុននិយាយបញ្ជាក់ធ្វើឲ្យជេគញញឹម
"អូនត្រៀមខ្លួនរួចរាល់ហើយប្ដីសម្លាញ់"

YOU'RE MY DESTINY ✨ ( Complete )Where stories live. Discover now