ភាគទី៤ : ខ្ញុំជាភរិយារបស់គេតែខ្ញុំមិនមែនខ្ទើយ

238 53 3
                                    

ជេគឈរធ្មឹងក្នុងបន្ទប់ទឹកប្រហែលកន្លះម៉ោងគេពិតជាធ្វើចិត្តមិនទាន់បានពិតមែនខួរក្បាលរបស់គេគាំងបន្តទៅមុខលែងរួចចប់ត្រឹមនឹងតែម្ដង។

"ថប់ខ្យល់ងាប់ឥឡូវហើយលោកអើយ" ជេគបន្តជ្រប់មុខមិននិយាយស្ដីអីបន្ដមិនដឹងគេគេអៀនឬភ័យឲ្យប្រាកដទេពេលនេះ។

"ឈប់គិត...ឈប់គិតអាជេគ"ជេគសម្រួលអារម្មណ៍លើកដៃទាញទ្វារហើយសម្លឹងមើលឆ្វេងស្ដាំខ្លាចឃើញស៊ុងហ៊ុន។

"បាត់គេទៅណាបាត់ហើយ?"ជេគមាត់ថាមិនចង់ជួបមែនតែការពិតតាមមើលគេចង់ស្ទះខ្យល់ទៅហើយដល់មិនឃើញគេបែបនេះរឹតតែចង់ត្រដរខ្យល់ថែមទៀតផង។

"មានទៅណានៅក្បែរបេះដូងអូនរហូតតើ"ស្របពេលជេគកុំពុងតែសម្លឹងរកមើលវត្តមានរបស់គេស្រាប់តែស៊ុងហ៊ុនដើរចេញពីទ្វារដែលជេគបានបើកបាំងអម្បាញ់មិញ។

"ឡប់!"ជេគបម្រុងទាញទ្វារបិទវិញតែត្រូវបានស៊ុងហ៊ុនទាញក្រសោបចង្កេះគេមកជិតខ្លួនធ្វើឲ្យជេគមុខកាន់តែក្រហមឡើងៗ។

"ធ...ធ្វើអីនឹង?"ជេគដែលត្រូវបានស៊ុងហ៊ុនទាញក្រសោបទៅជិតខ្លួនបែបនេះមិនដឹងរើបម្រាស់បែបណាបានត្រឹមតែប្រហោងពោះខ្លាចត្រូវអ្នកដែលចាប់ក្រសោបខ្លួនថើបទៀត។

"បងមិនដឹងថាបងត្រូវតាមអូនយូរប៉ុណ្ណាទៀតទេទើបធ្វើឱ្យអូនទន់ចិត្តត្រឡប់មកស្រឡាញ់បងវិញម្ដងទៀត តែបងអត់ខ្វល់ទេមិនថាយូរប៉ុនណាក៏បងអាចរង់ចាំបាន" ស៊ុងហ៊ុននិយាយហើយឆ្មក់ថើបថ្ពាល់ជេគបន្តិចធ្វើឲ្យជេគអៀនស្ទើរតែជ្រែកដីទៅហើយ។

"ពួកយើងពិតជាធ្លាប់ស្រឡាញ់គ្នាមែនហេស?ហេតុអីក៏ខ្ញុំចាំលោកអត់បាន?"ជេគសួរទៅកាន់ស៊ុងហ៊ុនទាំងអៀនប្រៀនគេពិតជាអៀនពិតមែនអៀនហ្ស៊ីនម៉ងហា៎។

"បងមិនខ្វល់ថាអូនជឿពាក្យសម្ដីបងឬអត់ទេ តែក្ដីស្រឡាញ់ដែលបងឱ្យទៅអូនជាការពិតពួកយើងមិនត្រឹមតែធ្លាប់ស្រឡាញ់គ្នាទេពួកយើងបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាទៀតផង" ស៊ុងហ៊ុននិយាយទាំងញញឹមមានសេចក្ដីសុខធ្វើឲ្យជេគនេះអៀនពេកក៏រុញស៊ុងហ៊ុនចេញ។

"ឡប់!ខ្ញុំមិនបានស្រលាញ់មនុស្សប្រុសទេខ្ញុំស្រលាញ់ស្រី" ជេគនេះអៀនពេកក៏ដើរចេញទៅត្រុយទុកឲ្យស៊ុងហ៊ុននិយាយម្នាក់ឯង

YOU'RE MY DESTINY ✨ ( Complete )Where stories live. Discover now