ភាគទី១២ + ១៣+១៤ វគ្គ : ដល់ពេល

196 35 4
                                    

ពេលខ្លះមនុស្សលោកយើងគួរតែតាំងចិត្តឱ្យស្ងប់ហើយព្យាយាមដើរទៅមុខដោយមិនចាំបាច់ងាកមើលអតីតកាលព្រោះអតីតកាលខ្លះវាមិនគួរឱ្យយើងមកចងចាំនៅក្នុងខួរក្បាលនោះទេ កាន់តែចងចាំវាភាពឈឺចាប់កាន់តែកើតមានឡើងដូច្នេះរំសាយវាចោលខ្លះទៅ។

«ស៊ុងហ៊ុន...សាកញ៉ាំនំពងទាដុតនេះសាកមើលរសជាតិយ៉ាងម៉េចដែរអូនទើបតែដុតហើយអម្បាញ់មិញនេះឯង»ជេគលើកថាសដែលដាក់នំចេញពីម៉ាស៊ីនដុតនំអគ្គិសនីទាំងទឹកមុខញញឹមពពាយគេខានធ្វើនំបែបនេះយូរហើយ

«ល្អណាស់បងឃ្លានល្មម...ហ៊ឹមឈ្ងុយណាស់»ស៊ុងហ៊ុននិយាយហើយក៏ទំលាក់ខ្លួនអង្គុយនៅលើតុរង់ចាំឱ្យជេគកាត់នំយកមកឱ្យខ្លួន

«អូនខានដុតយូរហើយមិនដឹងថារសជាតិវានៅឆ្ងាញ់ដូចដុតលើកមុនឬអត់ទេតែអូនសង្ឃឹមថាបងនឹងចូលចិត្ត»ជេគញញឹមញញែមយ៉ាងផ្អែមល្ហែមដាក់គូរស្នេហ៍របស់ខ្លួនបន្តិចមុននិងច្បិចសាច់នំបញ្ចុកទៅកាន់ស៊ុងហ៊ុនទាំងញញឹមផ្អែមល្ហែម

«ស្នាដៃរបស់អូនសម្រាប់បងគ្មានថ្ងៃប្រែប្រួលឡើយ»ស៊ុងហ៊ុនក៏ញញឹមយ៉ាងផ្អែមល្ហែមតបទៅវិញមិនឲ្យគូរស្នែហ៍របស់ខ្លួនអាក់អន់ចិត្តឡើយ

«សង្ឃឹមថានេះជាការសរសើរលើកចុងក្រោយដែលល្អឥតខ្ចោះទៅចុះ»ជេគនិយាយទាំងស្នាមញញឹមតែផ្ទុយពីជេគនាយស៊ុងហ៊ុនរបស់យើងទឹកមុខប្រែស្រពោនភ្លាមៗ

«មិនមែនលើកចុងក្រោយទេ...!!អូនកុំនិយាយបែបនេះ»ជេគប្រញាប់ចូលខ្លួនទៅលួងលោមស្វាមីសំណព្វចិត្តរបស់ខ្លួនទាំងស្នាមញញឹមស្ងួតៗ

«អូនសុំទោស គ្មានលើកក្រោយទេអូនសន្យា» ជេគអង្អែលស្មាស៊ុងហ៊ុនថ្នមៗពេញដោយក្ដីស្រលាញ់ដែលធ្វើឲ្យស៊ុងហ៊ុនកាន់តែខ្លាច ខ្លាចថាខ្លួននឹងលែងបានទទួលការឱបដ៏កក់ក្ដៅ ការលួងលោមចិត្ដដ៏ទន់ភ្លន់ នាយខ្លាចណាស់ខ្លាចគ្រប់យ៉ាង

«បងមិនខ្វល់ទេថាមានលើកក្រោយឬក៏គ្មានបងមិនចង់ដឹងទេ សំខាន់មានវត្ដមានរបស់អូននៅចំពោះបងគ្រប់គ្រាន់ពេកហើយ»ស៊ុងហ៊ុនអង្អែលដៃរបស់ជេគថ្នមៗតបទៅវិញធ្វើឲ្យជេគកើតអារម្មណ៍ព្រួយបារម្ភកាន់តែខ្លាំងឡើង

YOU'RE MY DESTINY ✨ ( Complete )حيث تعيش القصص. اكتشف الآن