ការណែនាំ(Introduction)

33 1 0
                                    

ចក្រភពធំៗទាំង៤(The Four Empire)
---------

ចក្រភពអេស្កាប៊ែល
Escabell Empire:
ជាចក្រភពដែលមានទឹកដីធំជាងគេមួយស្ថិតនៅទិសខាងលិច។ចក្រភពនេះសំបូរទៅដោយរឿងប្លែកជាច្រេីនកេីតឡេីង។
ចក្រភពអាយសឺ
Aiser Empire:
ជាចក្រភពធំមួយទៀតស្ថិតនៅទិសខាងកេីត។មានទឹកដីធំបន្ទាប់ពីចក្រភពអេស្កាប៊ែល ចក្រភពនេះប្រជាជនមានជីវភាពធូរធារសំបូរសប្បាយគ្រប់គ្នានិងសំបូរទៅដោយសេចក្ដីសុខ។
ចក្រភពខនស្ទែនទីន
Constantine Empire:
ជាចក្រភពមួយដែលស្ថិតនៅទិសខាងជេីង។ ចក្រភពនេះមានទឹកដីធំធេងដែរប៉ុន្ដែមិនសូវមានភាពល្បីល្បាញនោះទេជាចក្រភពធំតែមានអធិរាជខ្លាចអំណាចចក្រភពដទៃ។
ចក្រភពវេរដាន់ដាល់
Verdandal Empire:
ជាចក្រភពមួយដែលស្ថិតនៅទិសខាងត្បូង។ ចក្រភពមួយនេះក៏មិនសូវមានភាពល្បីល្បាញដូចគ្នាតែអ្វីដែលអស្ចារ្យនិងគួរឱ្យគោរពនោះ ចក្រភពមួយនេះមានអធិរាជដែលមានអត្ដចរិកមិនចេះខ្លាចនិងអ្នកណានិងមិនចុះចាញ់សត្រូវ។

ការណែនាំតួអង្គ Character Introductions
----------

ខាលីស៍ ហេនរី ដេល អេស្កាប៊ែល
Callis Henry del Escabell:
ជារាជបុត្រទី២របស់អធិរាជខាលនៃចក្រភពអេស្កាប៊ែល។ទ្រង់មានអត្តចរិកល្អនិងមានភាពក្លាហានគោរពស្រលាញ់ប្រជាជននិងមានចិត្ដចង់ឱ្យនគរមាន
សន្ដិភាព ម្ដាយទ្រង់ជាមហេសីទីពីររបស់អធិរាជខាលហេីយជាពិសេសទ្រង់ទទួលការស្រលាញ់ខ្លាំងបំផុតពីអធិរាជខាលហេីយក៏ជាតួឯកប្រុសក្នុងរឿងនេះ។
អេមីលី គ្រីស្ទាន ដេល អាយសឺ
Emily Christian del Aiser:
ជាព្រះនាងនៃចក្រភពអាយសឺ។ទ្រង់មានអត្ដចរិករឹងរុះចិត្ដហ៊ានចង់ធ្វេីអីហេីយគឺធ្វេីនិងមិនសូវខ្វល់ខ្វាយពីខ្លួនឯងច្រេីនទេហេីយទ្រង់គឺជាតួឯកស្រីក្នុងរឿងនេះ។
អេតឌី
Addie:
ជាបុរសម្នាក់ដែលរស់នៅក្នុងភូមិតូចមួយហេីយជាមិត្ដភក្ដិជិតស្និតបំផុតរបស់តួឯកស្រីមានអត្ដចរិកក្លាហានហ៊ានលះបង់។
អាលីសា
Alissa:
ជាកូនស្រីរបស់លោករដ្ឋមន្រ្ដីរ៉េណុលនាងជានារីដែលមានអត្ដចរិកកាចឆ្នាស់ទំនេីងមិនគោរពចាស់ទុំអាងឪពុកប៉ុន្ដែនាងល្អចំពោះមនុស្សដែលមានទុក្ខលំបាក។
រ៉េណុល
Reynold:
ជាលោករដ្ឋមន្រ្ដីនៃចក្រភពអេស្កាប៊ែល។គាត់មាន
អត្ដចរិកគោរពស្រលាញ់ប្រពន្ធកូននិងមានចិត្ដអង់អាចក្លាហាន។
គ្រីស
Chris:
ជាលោករដ្ឋមន្រ្ដីនៃចក្រភពអាយសឺ។គាត់មានអត្ដចរិកអង់អាចក្លាហានហ៊ានលះបង់គ្រប់យ៉ាងដេីម្បីនគរជាមនុស្សដែលស្មោះត្រង់បំផុត។
ខាល វីនស្តុដេល អេស្កាប៊ែល
Karl Winston del Escabell:
ជាអធិរាជនៃចក្រភពអេស្កាប៊ែល។ ទ្រង់មានមហេសីបួនព្រះអង្គទ្រង់មានអត្ដចរិកឆាប់ខឹងច្រលោតមិនស្ដាប់ហេតុផលអ្នកណា។
សាប៊ែលឡា អីន ដេល អេស្កាប៊ែល
Sabella Ain del Escabell:
ជាម្ចាស់ក្សត្រីទីមួយនៃចក្រភពអេស្កាប៊ែល។ក៏ដូចជា
មហេសីដេីមរបស់អធិរាជខាលទ្រង់មានបុត្រាឈ្មោះអេដឌ្រិចហេីយទ្រង់មានអត្ដចរិកឈ្នានីសល្បិចកលច្រេីនធ្វេីយ៉ាងណាដេីម្បីឱ្យបុត្រាទ្រង់បានឡេីងសោយរាជ្យ។
អេលីណា ម៉ារី ដេល អេស្កាប៊ែល
Elina Marie del Escabell:
ជាម្ចាស់ក្សត្រីទីពីរនៃចក្រភពអេស្កាប៊ែល។ក៏ដូចជាមហេសីទីពីររបស់អធិរាជខាលទ្រង់មានបុត្រាឈ្មោះខាលីស៍ដែលជាតួអង្គឯកប្រុសយេីងហេីយទ្រង់មានអត្ដចរិកស្ងប់ស្ងាត់គោរពស្រលាញ់អធិរាជខាលនិងមិនចេះគុំគួន។
អាប៊ីហ្គ៊ែល គ្រីស ដេល អេស្កាប៊ែល
Abigail Chris del Escabell:
ជាម្ចាស់ក្សត្រីទីបីនៃចក្រភពអេស្កាប៊ែល។ក៏ដូចជាមហេសីទីបីរបស់អធិរាជខាលទ្រង់មានបុត្រាបុត្រីបីព្រះអង្គគឺ រីហ្គែន វេីរីណា និង ឆាលត ទ្រង់មានអត្ដចរិកស្លូតបូតស្រលាញ់កូនខ្លាំង។
រីហ្គែន ហ្វ្រាន ដេល អេស្កាប៊ែល
Regan Frand del Escabell:
ជារាជបុត្រទីបីនៃចក្រភពអេស្កាប៊ែល។ក៏ដូចជាបុត្រាច្បងរបស់ម្ចាស់ក្សត្រីអាប៊ីហ្គ៊ែលទ្រង់មានអត្ដចរិកល្អគោរពស្រលាញ់តួឯកប្រុសយេីង។
ឆាលត ណូអែល ដេល អេស្កាប៊ែល
Charlotte Noelle del Escabell:
ជាព្រះនាងទីបួននៃចក្រភពអេស្កាប៊ែល។ក៏ដូចជាបុត្រីទីពីររបស់ម្ចាស់ក្សត្រីអាប៊ីហ្គែលនិងជាម្ចាស់ប្អូនទីពីររបស់រាជបុត្ររីហ្គែនមានអត្ដចរិករៀងឆ្នាស់បន្ដិចមុឺងម៉ាត់និងគោរពស្រលាញ់តួឯកប្រុស។
វេីរីណា ក្លែរ ដេល អេស្កាប៊ែល
Verina Claire del Escabell:
ជាព្រះនាងទីប្រាំនៃចក្រភពអេស្កាប៊ែល។ក៏ដូចជាបុត្រីរបស់ម្ចាស់ក្សត្រីអាប៊ីហ្គែលនិងជាម្ចាស់ប្អូនពៅរបស់រាជបុត្ររីហ្គែនមានអត្ដចរិករៀងលេងសេីច
បន្ដិចតែទ្រង់ក៏គោរពស្រលាញ់តួឯកប្រុសដូចគ្នា។
អេដឌ្រិច រេហ្គៀលលឺស ដេល អេស្កាប៊ែល
Edrich Regulus del Escabell:
ជារាជបុត្រទីមួយនៃចក្រភពអេស្កាប៊ែល។ក៏ដូចជា
បុត្រាបង្កេីតរបស់ម្ចាស់ក្សត្រីទីមួយសាបែ៊លឡាទ្រង់ស្រលាញ់អំណាចជាពិសេសទ្រង់ជឿលេីរឿងវេទមន្ដនិងវត្ថុទិព្វមានតម្លៃបំផុត ទ្រង់មានអត្ដចរិកឃោឃៅឈាមត្រជាក់ចិត្ដហ៊ាននិងហ៊ានធ្វេីគ្រប់យ៉ាងដេីម្បីតែខ្លួនឯង។
អធិរាជនិងម្ចាស់ក្សត្រីចក្រភពអាយសឺ
Emperor and Empress of Aiser Empire:
ជាអធិរាជនិងម្ចាស់ក្សត្រីនៃចក្រភពអាយសឺ។ជាមាតាបិតារបស់តួឯកស្រីយេីងពួកទ្រង់មិនសូវមានឈុតក្នុងរឿងច្រេីនទេអញ្ចឹងខ្ញុំសូមអធ្យាស្រ័យមិនមានឈ្មោះពួកទ្រង់នោះទេគ្រាន់តែដឹងថាទ្រង់មាន
អត្ដចរិកក្លាហានហ៊ានលះបង់ដេីម្បីបុត្រី។
អេមម៉ា និង អុីថាន់
Emma and Ethan:
ជាឪពុកម្ដាយធម៍របស់តួឯកស្រីយេីងពួកគាត់មាន
អត្ដចរិកបារម្ភខ្វល់ខ្វាយនិងយល់ពីកូនទោះបីត្រឹមជាឪពុកម្ដាយធម៍ក៏ដោយ។
អែលឡា និង ថូម៉ាស
Ella and Thomas:
ជាឪពុកម្ដាយរបស់អេតឌីពួកគាត់មានអត្ដចរិកខ្វល់ខ្វាយបារម្ភពីកូនដូចគ្នាតែអ្វីដែលខុសគ្នាគឺ
ថូម៉ាសគាត់មានចរឹកឆាប់ខឹងបន្ដិច។
សេបាស្ទៀន ដេល ខនស្ទែនទីន
Sebastian del Constantine:
ជាអធិរាជនៃចក្រភពខនស្ទែនទីន។មានអត្ដចរិកឆាប់ខ្លាចនិងការគំរាមអ្នកដទៃ។
អាទីខឹស ដេល វេរដាន់ដាល់
Atticus del Verdandal:
ជាអធិរាជនៃចក្រភពវេរដាន់ដាល់។អត្ដចរិកអង់អាចក្លាហានមិនចុះចាញ់អ្នកដទៃ។
ខ្សែរកត្បូងពណ៍ក្រហម
Red gemstone necklace:
ជាវត្ថុទិព្វមួយដែលមានតម្លៃនិងមានអំណាចបំផុតវាមានថាមពលអាចដាស់អ្នកណាក៏ដោយពីការបំភ័នឬសុបិន្ដនិងអាចចូលមេីលក្នុងសុបិន្ដនិងអានចិត្ដអ្នកដទៃកាលដែលមានវាជាមួយដាវប្រលឹងខ្មៅនិងធ្វេីឱ្យម្ចាស់មានជីវិតអមត:តែអ្វីកាន់តែអស្ចារ្យវាអាចដាស់ឬដោះលែងស្ដេចបិសាចពីរការឃុំគ្រងបាន
ដាវប្រលឹងខ្មៅ
Sword of Blacksoul:
ជាអាវុធទិព្វមួយដែលលាក់ទុកក្នុងកោះបិសាចវាទាក់ទងសំខាន់ជាមួយខ្សែរកត្បូងពណ៍ក្រហមវាមិនត្រឹមតែជាអាវុធដែលមុតជាគេនោះពេលកាលដែលមានវត្ថុទាំងពីរនេះនៅជាមួយគ្នាវាអាច
បង្កេីតជាកងទ័ពបិសាចដែលអាចនិងគ្រប់គ្រងពិភពលោកឬចក្រភពទាំងបួនបានទាំងស្រុងអ្វីដែលពិសេសបេីសិនមានវាជាមួយខ្សែរកត្បូងពណ៍ក្រហមនិងធ្វេីឱ្យម្ចាស់មានជីវិតអមត:មិនចេះស្លាប់។
កោះបិសាច
Demon Island:
ជាកោះមួយដែលសំបូរទៅដោយបិសាចចាំការពារ
ទីនោះហេីយជាពិសេសវាជាកន្លែងលាក់អាវុធទិព្វដែលគេស្គាល់ថាដាវប្រលឹងខ្មៅ។
កាសុីស
Cassis:
ជាស្ដេចបិសាចដែលនៅគ្រប់គ្រងការពារដាវប្រលឹងខ្មៅ។
ទេពអប្សរនៃក្ដីសង្ឃឹម
Angel of hope:
ជាទេពអប្សរដែលគេស្គាល់ថាផ្ដល់ក្ដីសង្ឃឹមនិង
សន្ដិភាពដល់ពិភពលោកទ្រង់តែងតែបង្ហាញខ្លួនក្នុងសុបិន្ដតួឯកស្រី។
ព្រៃអាថ៍កំបាំង
The Mistery Forest
ជាព្រៃធំមួយដែលសំបូរដោយរឿងអាថ៍កំបាំងនិង
រន្ធត់ជាច្រេីនព្រៃនេះមានស្មៅម្យ៉ាងហៅថាស្មៅបំភ័នដែលវាអាចបំភ័នមនុស្សពីការពិតនិងអាចនាំមនុស្សទៅពិភពលោកថ្មីមួយទៀតដែលអ្វីៗទាំងអស់ក្នុងនោះមានហេតុការណ៍ដូចគ្នានិងពិភពពិតគ្រាន់តែខុសសកម្មភាពបន្ដិចប៉ុណ្ណោះដោយគ្រាន់តែស្រូបក្លិនពីវា ស្មៅនេះគឺដុះនៅកណ្ដាលព្រៃមួយនេះប៉ុន្ដែចំហាយក្លិនស្មៅមួយនេះវាអាចបញ្ចេញពាសពេញព្រៃរាល់ពេលព្រឹកព្រលឹម។

----------
និងមានតួអង្គនិងទីកន្លែងជាច្រេីនទៀត...

ដាវប្រលឹងខ្មៅ (SWORD OF BLACKSOUL)Where stories live. Discover now