ភាគទី១: ភាពចលាចល

19 1 0
                                    

ផ្ដេីមរឿង
-----------
កាលពីមួយពាន់ឆ្នាំមុនទឹកដីទាំងមូលត្រូវស្ដេច
បីសាចខាសុីសគ្រប់គ្រងបានបានទាំងស្រង់ដោយសារតែគេមានវត្ថុទិព្វដ៏អស្ចារ្យក្នុងដៃពីរ
គឺខ្សែរកត្បូងពណ៍ក្រហម និង ដាវប្រលឹងខ្មៅដែលធ្វេីឱ្យគេមានជីវិតអមត:។ប៉ុន្តែថ្ងៃមួយក្ដីសង្ឃឹមសម្រាប់ពិភពលោកបានមកដល់ ទេពអប្សរនៃក្ដីសង្ឃឹម
បានប្រេីថាមពលដាក់ឃុំគេក្នុងកោះមួយដែលឱ្យឈ្មោះថាកោះបិសាចរួមជាមួយដាវប្រលឹងខ្មៅចាប់ពីថ្ងៃនោះមកទឹកដីទាំងមូលបានបែងចែកចេញជាបួនចក្រភពស្របតាមទិសទាំងបួនគឺចក្រភព
អេស្កាប៊ែល ចក្រភពអាយសឺ ចក្រភពខនស្ទែនទីន និងចក្រភពវេរដាន់ដាល់ពេលនោះហេីយដែលពិភពលោកទាំងមូលមានសន្ដិភាពឡេីងវិញ។

//មួយពាន់ឆ្នាំក្រោយមក//
រឿងនេះចាប់ផ្ដេីមឡេីងពីចក្រភពអាយសឺត្រូវជួបសោកនាដកម្មដែលមិនអាចបំភ្លេច។

សំឡេងប្រជាជនស្រែកហៅឱ្យជួយដោយក្ដីរន្ធត់និងភ័យខ្លាចនិងមានគ្រាប់ព្រួញជាច្រេីនទៀតបានហោះសំដៅមកកាន់ពួកគេខ្លះបានស្លាប់ខ្លះទៀតត្រូវជេីងខំប្រឹងវារដេីម្បីរត់គេចពីសេចក្ដីស្លាប់ដែលនៅនិងមុខ។ ក៏ប៉ុន្ដែមានគ្រាប់ព្រួញជាច្រេីនទៀតហោះសំដៅមកកាន់រាជដំណាក់របស់ព្រះនាងអេមីលីនៃចក្រភពអាយសឺដែលកំពុងផ្ទំ។ស្របពេលនោះមានព្រួញមួយបានបាញ់មកស្ទេីរតែធ្វេីឱ្យទ្រង់អស់ព្រះជន្មនៅពេលនោះ។
ព្រះនាងអេមីលីភ្ញាក់ពីដំណេកទាំងភិតភ័យភ្នែកស្រវេស្រវ៉ាមេីលជុំវិញរាជដំណាក់ខ្លាចមានឃាតករតាមសម្លាប់។
"នេះមានរឿងអ្វីកេីតឡេីងនៅខាងក្រៅរាជវាំងមែនទេ!?"
ព្រះនាងអេមីលីហាក់បីដូចជាឆ្ងល់និងមិនគួរឲជឿនិងហេតុការណ៍មួយនេះណាស់ប៉ុន្ដែមិនហ៊ានធ្វេីសកម្មភាពអ្វីទេទ្រង់អង្គុយស្ងៀមមួយកន្លែងថែមទាំង
បែកញេីសយ៉ាងខ្លាំងដៃចាប់ផ្ដេីមញ័រតិចៗតែទ្រង់បានព្យាយាមរំងាប់អារម្មណ៍មកវិញ។ មួយសន្ទុះក្រោយមកមានសំឡេងគោះទ្វាខ្លាំងៗដែលសំឡេងមួយនេះវាចេញពីក្រៅដំណាក់របស់ទ្រង់។ ព្រះនាងអេមីលីចាប់ផ្ដេីមមានអារម្មណ៍តុកស្លុតខ្លាំងជាងមុនតែយ៉ាងណាទ្រង់នៅតែអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ទ្រង់បានយកគ្រាប់ព្រួញដែលបាញ់ចូលក្នុងដំណាក់អំបាញ់មិញដែលស្ទេីរតែធ្វេីឱ្យទ្រង់អស់ព្រះជន្មមួយគ្រាប់មុននោះមកការពារខ្លួនរួចដេីរទៅមុខមួយៗសំដៅទៅមាត់ទ្វាដំណាក់ទាំងភិតភ័យប៉ុន្ដែមានសំឡេងមួយស្រែកចេញមកធ្វេីឱ្យទ្រង់មានអារម្មណ៍ថារីករាយក្នុងចិត្ដបន្ដិច។
"ព្រះនាងម្ចាស់! គឺខ្ញុំម្ចាស់គ្រីស!"
ព្រះនាងអេមីលីបានស្ដាប់លឺបែបនេះមានអារម្មណ៍ថាធូរក្នុងចិត្ដណាស់ព្រោះទ្រង់ដឹងថានេះជាសំឡេងរបស់លោករដ្ឋមន្រ្ដីគ្រីសដែលជាមន្រ្ដីតែម្នាក់គត់ដែលព្រះបិតាទ្រង់ទុកចិត្ដបំផុត ទ្រង់បានបេីកទ្វាដំណាក់យ៉ាងលឿនដេីម្បីសួរគាត់ទាក់ទងនិងបញ្ហារបស់រាជវាំងឥឡូវនេះប៉ុន្ដែលោករដ្ឋមន្រ្ដីគ្រីសគាត់មិនបានឱ្យទ្រង់សួរមុនឡេីយគាត់ក៏ឆ្លេីយប្រាប់ព្រះនាងអេមីលីនៅរឿងដែលជាសោកនាដកម្មធំបំផុតដែលទ្រង់មិនធ្លាប់ជួបពីមុនមក។
"ព្រះនាងឆាប់ចាកចេញទៅកងទ័ពអាណាចក្រ
អេស្កាប៊ែលជិតវាយមកដល់រាជវាំងហេីយពួកយេីងទប់ទល់លែងជាប់ហេីយ!"
លោករដ្ឋមន្រ្ដីគ្រីសបានកាន់ដៃព្រះនាងអេមីលីរត់ចាកចេញទៅទាំងតក់ក្រហល់រដាប់រដួលតែព្រះនាងអេមីលីទ្រង់ពេលនោះហាក់បីដូចជាព្រួយបារម្មណ៍និងរឿងអ្វីមួយក៏ឈប់រត់ភ្លាមៗរួចសួរទៅលោករដ្ឋមន្រ្ដីគ្រីសទាំងអារម្មណ៍ភិតភ័យ។
"ឯណាព្រះមាតាបិតារបស់ខ្ញុំតេីពួកទ្រង់នៅទីណា!?"
ព្រះនាងអេមីលីបានសួរទៅលោករដ្ឋមន្រ្ដីគ្រីស
បែបនេះធ្វេីឱ្យគាត់ប្រែទឹកមុខទៅជាក្រៀមក្រំជាខ្លាំងព្រោះជារឿងដែលមិនអាចប្រាប់ទៅទ្រង់វិញបាន។ព្រះនាងអេមីលីកាលដែលបានសកម្មភាពបែបនេះក៏មានអារម្មណ៍ថាកាន់តែព្រួយបារម្មណ៍និងខឹងទៅលេីលោករដ្ឋមន្រ្ដីគ្រីសដែលមិនហ៊ានប្រាប់ការពិតទៅទ្រង់។
"តេីមានរឿងអ្វីហេតុអីអ៊ុំមិនឆ្លេីយ!?"
"តេីព្រះមាតាបិតាខ្ញុំនៅឯណា!?"
ព្រះនាងអេមីលីចាប់ផ្ដេីមសួរបង្ខំទៅលោករដ្ឋមន្រ្ដី
គ្រីសដែលខំព្យាយាមលាក់បាក់មិនឲទ្រង់ដឹងព្រោះអាចធ្វេីឱ្យទ្រង់ខូចចិត្ដខ្លាំងតែយ៉ាងណាគាត់មិនអាចលាក់បាំងទ្រង់បានរហូតនោះទេរហូតគាត់បានប្រាប់ទៅទ្រង់នូវរឿងគ្រប់យ៉ាងទាំងទឹកភ្នែក។
"ឱ្យខ្ញុំសុំទោសព្រះនាងម្ចាស់ដែលខ្ញុំមិនបានការពារ
ពួកទ្រង់ឱ្យបានល្អ ពួកទ្រង់បានសោយទីវង្គតនៅក្នុងសង្រ្គាមមួយនេះទៅហេីយ!"
គាត់និយាយទៅព្រះនាងអេមីលីទាំងទឹកភ្នែកស្រក់ដោយគាត់គិតថាជាកំហុសរបស់គាត់ដែលមិនអាចការពារអធិរាជនិងម្ចាស់ក្សត្រីបាន។ព្រះនាងអេមីលីលឺបែបនេះក៏មានអារម្មណ៍តុកស្លុតទឹកភ្នែកក៏ចាប់ផ្ដេីមស្រក់មកហាក់ដូចមិនជឿនិងរឿងដែលបានកេីត
ឡេីងរួចក៏និយាយខ្លាំងៗទាំងទឹកភ្នែកទៅកាន់លោករដ្ឋមន្រ្ដីគ្រីសដែរកំពុងអោនមុខចុះ។
"ខ្ញុំមិនជឿអ៊ុំកុហក!"
ព្រះនាងអេមីលីបានស្រែកគំហកខ្លាំងៗទៅលោករដ្ឋមន្រ្ដីគ្រីសទាំងទឹកភ្នែកដោយទ្រង់មិនអាចទទួលយកបាននូវរឿងនេះក៏និយាយទៅកាន់លោករដ្ឋមន្រ្ដីទាំងខឹងផងនិងទឹកភ្នែកក៏ស្រក់មកយ៉ាងខ្លាំងស្របគ្នាពេលនោះ។
"ខ្ញុំមិនជឿទេ! អ៊ុំឆាប់នាំខ្ញុំទៅជួបពួកទ្រង់ទៅ!"
ព្រះនាងអេមីលីបានស្រែកយំនិងខំព្យាយាមបង្ខំលោករដ្ឋមន្រ្ដីគ្រីសដេីម្បីឲ្យគាត់នាំទ្រង់ទៅជួបអធិរាជនិងម្ចាស់ក្សត្រីប៉ុន្តែគាត់នៅតែមិនបាននាំទ្រង់ទៅនោះទេ រួចគាត់បានប្រាប់ទៅព្រះនាងបន្ដទាំងសោកសៅ។
"ឱ្យខ្ញុំសុំទោសព្រះនាងម្ចាស់! អធិរាជនិងម្ចាស់ក្សត្រីបានផ្ដាំមកខ្ញុំថាឱ្យជួយនាំព្រះនាងម្វាស់ចាកចេញពីរាជវាំងនេះផង!"
ព្រះនាងអេមីលីលឺបែបនេះក៏កាន់តែពិបាកចិត្ដ ខ្លួនចាប់ផ្ដេីមឈរមិនជាប់ទន់ដៃទន់ជេីងអស់កម្លាំងក៏ដួលទៅភ្លាមៗតែត្រូវលោករដ្ឋមន្រ្ដីបានទប់ខ្លួនទ្រង់ទាន់។
"ព្រះនាងមិនអីទេមែនទេ? សុំទោសដែលខ្ញុំប៉ះពាល់ព្រះនាង!"
ព្រះនាងអេមីលីបានងេីបមកវិញយ៉ាងលឿនតែទ្រង់មិនបាននិយាយអីទាក់ទងនិងអំបាញ់មិញដែរ ទ្រង់នៅតែព្យាយាមសួរពីមាតាបិតាទ្រង់មិនឈប់។
"បានហេីយ! អ៊ុំកុហកខ្ញុំ! តាមពិតទៅពួកទ្រង់មិនទាន់ស្លាប់ទេមែនទេ!? អ៊ុំឆាប់ឆ្លេីយមក!"
ព្រះនាងអេមីលីចាប់អង្រួនស្មាលោករដ្ឋមន្រ្ដីគ្រីសយ៉ាងខ្លាំងតែគាត់មិនបានតដៃទ្រង់ដោយយកដៃចេញវិញទេដោយគាត់នៅតែនិយាយទៅកាន់ទ្រង់វិញនិងបង្ហាញភសតាំងឱ្យព្រះនាងអេមីលីទ្រង់ជឿសំដី។
"ខ្ញុំនិយាយទាំងអស់នេះសុទ្ធតែជាការពិតទាំងអស់! បេីទ្រង់មិនជឿមេីលរបស់នេះទៅ!"
គាត់បានហុចខ្សែរកដែលមានមានត្បូងពណ៌ក្រហមឆ្អៅមួយឱ្យព្រះនាងអេមីលីទត ទ្រង់ចាប់អារម្មណ៍និងខ្សែរកមួយនោះណាស់ព្រោះគឺជាខ្សែរកដែលម្ដាយទ្រង់ពាក់ជារៀងរាល់ថ្ងៃ ពេលនេះទ្រង់ចាប់ផ្ដេីមជឿនិងសំដីរបស់លោករដ្ឋមន្រ្ដីក៏និយាយទៅទាំងទឹកភ្នែក។
"ព្រះមាតាបិតា!"
ព្រះនាងអេមីលីមានអារម្មណ៍កាន់តែសោកសៅនិងយំជាខ្លាំងដោយទ្រង់មិនជឿថាមនុស្សដែលទ្រង់ស្រលាញ់បំផុតត្រូវចាកចេញពីទ្រង់ដោយលឿនយ៉ាងនេះ។
"ពេលនេះទ្រង់បានជឿនៅ? ខ្ញុំមិនបានកុហកទ្រង់ទេ!"
គាត់និយាយរួចក៏កាន់ដៃព្រះនាងអេមីលីរត់ទៅមុខទៀតព្រោះឃេីញទ័ពសត្រូវបានវាយមកដល់ហេីយ។
"ឆាប់ឡេីងព្រះនាងយេីងគ្មានពេលទេ! ខ្ញុំដឹងថាព្រះនាងពិបាកចិត្ដខ្លាំងព្រោះថាអធិរាជនិងម្ចាស់ក្សត្រីស្លាប់ដែលពួកទ្រង់ជាមនុស្សដែលព្រះនាងស្រលាញ់បំផុតស្មេីជីវិតតែយ៉ាងណាព្រះនាងក៏មិនត្រូវនៅទីនេះដែលបេីព្រះនាងស្លាប់ម្នាក់ទៀតចក្រភពមួយនេះមិនអាចកេីតមកបានម្ដងទៀតទេហេីយព្រះនាងក៏មិនអាចសងសឹងឱ្យទ្រង់បានដែរអញ្ចឹងព្រះនាងឆាប់ឡេីងទៅ!"
លោករដ្ឋមន្រ្ដីគ្រីសបាននិយាយឱ្យព្រះនាងអេមីលីទ្រង់ស្ងប់អារម្មណ៍បន្ដិចព្រោះពេលនេះមិនមែនជាពេលត្រូវក្រៀមក្រំពេកទេដោយលោករដ្ឋមន្រ្ដីព្យាយាមនិយាយជាមួយអុសទាញទ្រង់ដោយទ័ពសត្រូវកាន់តែមកកៀកទៅ។ដោយសារការលួងលោមពីលោករដ្ឋមន្រ្ដ៏គ្រីសពេលនោះព្រះនាងទ្រង់ចាប់ផ្ដេីមស្ងប់អារម្មណ៍បន្ដិចទៅហេីយតែពួកគេបានលឺសំឡេងកងទ័ពសត្រូវស្រែកមកកាន់ពួកគេទាំងព្រៃផ្សៃ។
្"ឆាប់សម្លាប់ពួកវាទាំងអស់! មិនលេីកលែងសូម្បីតែម្នាក់!"
លោករដ្ឋមន្រ្ដីគ្រីសស្ដាប់លឺសំដីដែលប្រមាតបែបនេះគាត់មានកំហឹងខ្លាំងណាស់គាត់បានដកដាវនិងចង្អេះចង់ទៅសម្លាប់ពួកវាទាំងអស់តែត្រូវកងទ័ពរបស់គាត់បានឃាត់។
"លោកម្ចាស់ឆាប់នាំព្រះនាងចាកចេញទៅ! ចាំពួកខ្ញុំការពារ!"
កងទ័ពទាំងនោះនិយាយទាំងភាពក្លាហានត្រៀមប្រយុទ្ធដោយមិនខ្លាចនិងទ័ពសត្រូវដែលមានចំនួនច្រេីនឡេីយ នេះហេីយបានសមជាទ័ពដ៏អង់អាចក្លាហាន។ លោករដ្ឋមន្រ្ដីគ្រីសឃេីញបែបនេះក៏មានចិត្ដរីករាយគោរពពួកគេយ៉ាងខ្លាំងដែលមានទឹកចិត្ដដ៏មុះមុតការពារទឹកដីបែបនេះ។
"អរគុណហេីយពួកឯងដែលមានចិត្ដក្លាហានការពារទឹកដីនិងពួកយេីងទាំងពីរ! បេីសិនជាជាតិក្រោយមានពិតសូមឱ្យពួកឯងនៅជាមួយយេីងដោយភាពរីករាយក្នុងពិភពលោកគ្មានសង្រ្គាមបែបនេះ!"
លោករដ្ឋមន្រ្ដីគ្រីសនិយាយចប់ក៏បានលាពួកគេនិងបាននាំព្រះនាងចាកចេញដោយភាពសោកសៅនិងអាណិតអាសូរដល់កងទ័ពដែលបានស្លាប់ទៅម្ដងម្នាក់ដេីម្បីតែការពារពួកគេពីសត្រូវ។ពេលនោះមកលោករដ្ឋមន្រ្ដីគ្រីសនិងព្រះនាងអេមីលីបានចាកចេញទៅក្រៅរាជវាំងបានសម្រេច។
"ទ្រុក! ទ្រុក!"
សំឡេងរទេះសេះមួយបរយ៉ាងលឿនដេីម្បីព្យាយាមចាកចេញពីចក្រភពអាយសឺតែមិនបានប៉ុន្មានស្រាប់តែមានឃាតករមួយក្រុមបានស្ទាក់ផ្លូវរបស់ពួកគេ អ្នកបរទេះខំប្រឹងបញ្ឈប់សេះរបស់គេស្ទេីរតែ
ផ្ញារទៅក្រោយ។
"ពួកឯងជាអ្នកណា? ហេតុអីក៏មកស្ទាក់រទេះយេីង!"
សំឡេងលោករដ្ឋមន្រ្ដីគ្រីសដែលបានរត់ចេញមកជាមួយព្រះនាងអេមីលីប៉ុន្ដែគាត់បានលាក់បាំងទ្រង់ក្នុងរទេះមិនឱ្យពួកឃាតករបានឃេីញនោះទេ។
"ឆាប់ឱ្យព្រះនាងអេមីលីមកយេីងបេីពួកឯងមិនចង់ស្លាប់!"
ឃាតករម្នាក់បានស្រែកគំរាមពួកគេទាំងកំហឹងធ្វេីឱ្យលោករដ្ឋមន្រ្ដីគ្រីសបានដកដាវរួចយកចង្អុលទៅពួកវាវិញទាំងកំហឹងក្នុងខ្លួននិងអង់អាចផងដែរ។
"បេីពួកឯងមានសមត្ថភាពចូលមក!"
គាត់បានកាន់ដាវរត់សំដៅទៅពួកឃាតករមួយក្រុមនោះ។ ពេលនោះមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងឃាតករមួយចំនួនត្រូវស្លាប់ក្រោមផ្លែដាវលោករដ្ឋមន្រ្ដីគ្រីសប៉ុន្ដែដោយការធ្វេសប្រហែសបន្ដិចគាត់ត្រូវពួកឃាតករកាប់ត្រូវស្មាបន្ដិច។លោករដ្ឋមន្រ្ដី
គ្រីសបានគិតថាស្ថានភាពមិនសូវស្រួលក៏បានស្រែកទៅកាន់អ្នកបរទេះទាំងកំពុងប្រយុទ្ធជាមួយពួកវា។
"លោកឆាប់នាំព្រះនាងចាកចេញទៅចាំយេីងជាអ្នកទប់ទល់ពួកវា!"
គាត់បានស្រែកប្រាប់ទៅអ្នកបរទេះចំណែកព្រះនាងអេមីលីវិញទ្រង់ព្រួយបារម្ភនិងលោករដ្ឋមន្រ្ដីគ្រីសខ្លាំងណាស់ដែលខំព្យាយាមការពារទ្រង់ទាំងមានរបួសហូរឈាមមិនឈប់។
"ឆាប់ទៅ!"
លោករដ្ឋមន្រ្ដីគ្រីសនៅតែព្យាយាមស្រែកឱ្យពួកគេចាកចេញរហូតដល់តែព្រះនាងអេមីលីទ្រង់ចេញពីរទេះមកនិយាយ។
"លោកអ៊ុំកុំចំណាយពេលជាមួយពួកវាអីឆាប់ឡេីង
រទេះមក!"
ព្រះនាងអេមីលីបាននិយាយព្យាយាមឱ្យគាត់ត្រឡប់មកកាន់រទេះសេះវិញទាំងអារម្មណ៍ភិតភ័យនិងព្រួយបារម្មណ៍បេះដូងចាប់ផ្ដេីមលូតញាប់ខុសប្រក្រតីព្រោះទ្រង់ព្រួយបារម្ភនិងលោករដ្ឋមន្រ្ដីគ្រីសដែលខំការពារទ្រង់ដោយមិនខ្លាចសេចក្ដីស្លាប់។តែគាត់នៅតែប្រាប់ព្រះនាងអេមីលីឱ្យឆាប់ចាកចេញ។
"ព្រះនាងឆាប់ទៅ! ហេីយថែរក្សាខ្លួនផងប្រហែលជាប៉ុន្មានរយម៉ែត្រទៀតទៅដល់ភូមិតូចមួយហេីយ!"
គាត់បានរេីសយកដុំថ្មមួយគប់ទៅសេះដេីម្បីឱ្យវា
ផ្អេីលនិងឆាប់ឱ្យពួកគេបានឆាប់ចាកចេញទៅ រួចគាត់ខំប្រឹងប្រយុទ្ធទប់ទល់និងពួកឃាតករបន្ដទៀត។ព្រះនាងអេមីលីឃេីញបែបនេះមានការព្រួញបារម្ភនិងអាណិតអាសូរទៅលោករដ្ឋមន្រ្ដីគ្រីសខ្លាំងណាស់តែទ្រង់មិនអាចជួយអ្វីបានរទេះចាប់ផ្ដេីមបរទៅមុខកាន់តែឆ្ងាយទៅ។ព្រះនាងបានគិតថាគាត់ជារដ្ឋមន្រ្ដីដែលព្រះបិតាទ្រង់ទុកចិត្ដបំផុតណាមួយពេលនេះទ្រង់បានចាត់ទុកគាត់ជាបិតាធម៍ទៅហេីយពេលនោះទ្រង់បានដកខ្សែរកមាតាទ្រង់ដែលគាត់ឱ្យមកមេីលរួចស្រែកទៅកាន់គាត់ពីចម្ងាយទាំងទឹកភ្នែក។
"លោកអ៊ុំថែខ្លួនផង! អ៊ុំកុំមានរឿងអីឱ្យសោះណា! ខ្ញុំសង្ឃឹមថាថ្ងៃក្រោយអាចបានជួយលោកអ៊ុំម្ដងទៀត!"
ព្រះនាងបានស្រែកទៅគាត់ពីចម្ងាយដោយមិនដឹងថាគាត់បានលឺសំដីទ្រង់ដែលឬអត់នោះទេ។
ក្រោយពួកគេចាកចេញទៅផុតលោករដ្ឋមន្រ្ដីគ្រីស
គាត់បានងាកមកក្រោយមេីលផ្លូវរទេះដែលបានបរចេញឆ្ងាយទៅគាត់បានត្រឹមញញឹមបន្ដិចរួចនិយាយក្នុងចិត្ដដោយសង្ឃឹមថាព្រះនាងបានសុខទៅចុះ។រួចគាត់បានព្យាយាមប្រយុទ្ធជាមួយពួកឃាតករបន្ដទាំងឈាមហូរចេញពីរបួសដែលពួកវាកាប់ត្រូវអំបាញ់មិញដោយមិនដឹងថាជីវិតគាត់ទៅជាយ៉ាងណាឡេីយពេលនោះ។
-----------
To be continued...

ដាវប្រលឹងខ្មៅ (SWORD OF BLACKSOUL)Where stories live. Discover now