ភាគពិសេស(Special Episode)

7 1 0
                                    

ក្រោយពីពួកគេបានដួលសន្លប់ពេលនោះអេមីលីនាងបានបេីកភ្នែកមកវិញឃេីញទិន្ធភាពដ៏អស្ចារ្យនិងរុងរឿងនៃចក្រភពអាយសឺដែលជាដេីមកំណេីតរបស់នាងជាមួយគ្នានោះដែលនាងបានចាប់អារម្មណ៍ខ្លួនឯងថាបានពាក់ឈុតព្រះនាងស្របពេលនោះ
ដែលអេមីលីនាងបានឃេីញលោករដ្ឋមន្រ្ដីគ្រីសដេីរ
មកធ្វេីឱ្យនាងស្ទេីរស្រក់ទឹកភ្នែក។
"សូមគោរពព្រះនាង! តេីព្រះនាងមានរឿងអ្វីមែនទេ?"
លោករដ្ឋមន្រ្ដីគ្រីសបានសួរទៅអេមលីដែលនាងកំពុងឈរយំ។ពេលនោះអេមីលីនាងបានអោបលោករដ្ឋមន្រ្ដីគ្រីសជាខ្លាំងព្រោះក្ដីនឹករលឹក។
"នេះព្រះនាងមានរឿងអ្វីមែនទេ? លែងខ្ញុំម្ចាស់សិនទៅខ្ញុំម្ចាស់ពិបាកដកដង្ហេីមខ្លាំងណាស់!"
អេមីលីនាងបានលែងអោបលោករដ្ឋមន្រ្ដីគ្រីសរួច
នាងនិយាយទៅលោករដ្ឋមន្រ្ដីគ្រីសទាំងទឹកភ្នែក។
"ខ្ញុំមិនអីទេគ្រាន់តែខ្ញុំនឹកអ៊ុំពេកព្រោះខានជួបមុខអ៊ុំយូរ"
"ខានជួបយូរ? នេះព្រះនាងទេីបតែជួបខ្ញុំម្ចាស់ពីម្សិលមិញទេនេះព្រះនាងចម្លែកម៉្លេះព្រះនាងឈឺមែនទេ?"
លោករដ្ឋមន្រ្ដីគ្រីសបានយកដៃស្ទាបលេីថ្ងាស់
អេមីលី។
"មិនអីទេលោកអ៊ុំ! ខ្ញុំមិនអីទេកុំបារម្ភពេកអី!"
"ចឹងល្អហេីយព្រះនាង"
លោករដ្ឋមន្រ្ដីគ្រីសមិនបានសួររឿងរ៉ាវនាងច្រេីននោះទេស្របពេលនោះអេមីលីនាងបានសួរទៅលោករដ្ឋមន្រ្ដីគ្រីសដែលអំបាញ់មិញដេីរមករកនាង។
"ចា! តេីនេះលោកអ៊ុំមករកខ្ញុំមានការអី?"
អេមីលីនាងសួរទៅលោករដ្ឋមន្រ្ដីគ្រីសទាំងញញឹមស្របពេលនោះលោករដ្ឋមន្រ្ដីបានអោនគោរពនិង
ឆ្លេីយប្រាប់ទៅនាង។
"បាទ! ចេះទេគឺអធិរាជនិងម្ចាស់ក្សត្រីហៅព្រះនាងឱ្យចូលទៅគាល់ពួកទ្រង់"
អេមីលីពេលនាងលឺពីអធិរាជនិងម្ចាស់ក្សត្រីដែលជាឪពុកម្ដាយនាងដូច្នេះក៏សប្បាយចិត្ដយ៉ាងខ្លាំងបានរត់ប៉ះលោករដ្ឋមន្រ្ដីស្ទេីរតែដួល។ឃេីញដូចនេះលោក
រដ្ឋមន្រ្ដីគ្រីសគាត់ងឿយឆ្ងល់និងអស់សំណេីចនិង
អេមីលីបន្ដិចដែរ។
"ព្រះនាងម្ចាស់ចាំខ្ញុំផង!"
លោករដ្ឋមន្រ្ដីគ្រីសបានស្រែកទៅអេមីលីរួចដេីរទៅតាមនាង។
ក្នុងពេលនោះអេមីលីនាងសប្បាយចិត្ដយ៉ាងខ្លាំងបានរត់ទៅអោបអធិរាជនិងម្ចាស់ក្សត្រីដែលត្រូវជាឪពុកម្ដាយនាងដោយក្ដីនឹករលឹក។ អេមីលីនាងពិតជាមិនគួរឱ្យជឿនិងរឿងដែលបានកេីតឡេីង ព្រោះថានាងអាចជួបពួកគាត់បានម្ដងទៀត។
"ព្រះមាតាបិតា កូននឹកពួកទ្រង់ខ្លាំងណាស់!"
អេមីលីនាងបានអោបអធិរាជនិងម្ចាស់ក្សត្រីយ៉ាងណែនទឹកភ្នែកក៏ស្រក់លេីឈុតម្ចាស់ក្សត្រីដែលជាម្ដាយនាង។
"កូនមានរឿងអីមែនទេ!? ប្រាប់មាតាមេីលកូនយំឡេីងស្រក់ទឹកភ្នែកលេីកឈុតមាតាហេីយណា! កូននេះយ៉ាប់ណាស់ធំហេីយនៅយំទៀត!"
"មេីលប្រាប់មាតាមេីលអេមីលីកូនមានរឿងអី!"
"និងហេីយកូនប្រាប់មាតាឯងទៅបិតាក៏ចាំជួយកូនដែរ!"
អធិរាជនិងម្ចាស់ក្សត្រីពួកទ្រង់កំពុងលួងលោមបុត្រីដែលជាអេមីលីពេលអេមីលីនាងឃេីញព្រះភក្រពួកទ្រង់មេីលមកនាងដោយស្នាមញញឹមបែបនេះនាងកាន់តែទប់ទឹកភ្នែកមិនជាប់ព្រោះនាងខានបានឃេីញ
ទិន្ធភាពនេះយូរមកហេីយចាប់តាំងពីមានសង្រ្គាមនៅចក្រភពអាយសឺមកសូម្បីតែការជួបមុខគ្នាចុងក្រោយក៏នាងមិនបានធ្វេីដែល។
"កូនមិនអីទេព្រះមាតាបិតា!" តែកូនសុំអោបព្រះមាតាឱ្យយូរបន្ដិច!"
អេមីលីបានអោបម្ចាស់ក្សត្រីយ៉ាងខ្លាំងចំណែកអធិរាជវិញមិនបាននិយាយអ្វីច្រេីនទៅកូនស្រីនោះទេទ្រង់បានញញឹមហេីយអអែលក្បាលនាងតិចៗ។
"មិនអីទេកូនអោបចុះ មាតាស្រលាញ់កូនបំផុត កូនជាជីវិតរបស់មាតា!"
ម្ចាស់ក្សត្រីនិងអធិរាជទ្រង់បានអោបកូនស្រីអេមីលីព្រមគ្នាដោយក្ដីស្រលាញ់។

ដាវប្រលឹងខ្មៅ (SWORD OF BLACKSOUL)Where stories live. Discover now