ភាគទី៤: ការបាត់បង់

8 0 0
                                    

អេមីលីនាងចាប់ផ្ដេីមសង្ស័យហេីយប្រហែលជានាងស្ថិតក្នុងពិភពផ្សេងមួយទៀតដែលនាងមិនអាចដឹង។ តែយ៉ាងណានាងក៏សប្បាយចិត្ដព្រោះនាងបានរស់នៅជាមួយឪពុកម្ដាយនាងក្នុងពិភពនេះដោយរីករាយ។ តែយ៉ាងនេះក្ដីអេមីលីនាងមិនទាន់ទទួលយករបស់នោះពីម្ដាយនាងទេ។
"ឈប់សិនព្រះមាតា! កូនមិនអាចយករបស់ដែលមិនមានប្រវត្ដិច្បាស់លាស់ទេប្រាប់កូនសិនមកតេីមាតាបានវាមកពីណា!?"
អេមីលីនាងសួរទៅម្ចាស់ក្សត្រីពេលនោះម្ចាស់ក្សត្រីបានហៅនាងទៅកន្លែងមួយដេីម្បីនិយាយ។
"បេីកូនចង់ដឹងមកតាមមាតាមក!"
"ចា!"
អេមីលីនិងម្ចាស់ក្សត្រីបានទៅដេីរព្រមគ្នា។
"កន្លែងនេះស្ងាត់ល្អណាស់! មាតាអាចប្រាប់កូនបានហេីយ!"
"រឿងនេះគឺវាចេះទេ!"
ម្ចាស់ក្សត្រីបាននិយាយពីប្រវត្ដិខ្សែរកត្បូងពណ៍ក្រហមឱ្យបុត្រីស្ដាប់។

≪ °❈° ≫

រឿងនេះនិយាយទាក់ទងនិងម្ចាស់ក្សត្រីកាលទ្រង់នៅក្មេង កាលពីសាមសិបឆ្នាំមុនម្ចាស់ក្សត្រីទ្រង់
ទេីបតែមានព្រះជន្មប្រហែលដប់ប្រាំព្រះព្រះវស្សាប៉ុណ្ណោះ។ មាតារបស់ទ្រង់ដែលជាលោកយាយរបស់អេមីលីបាននិយាយប្រាប់រឿងរ៉ាវទាក់ទងនិងខ្សែរកត្បូងពណ៍ក្រហមឱ្យម្ចាស់ក្សត្រីស្ដាប់។
"កូនដឹងទេរឿងនេះមាតាក៏ដឹងមកតៗគ្នាមកដែរដោយមានដំណាលតៗគ្នាមកថាកាលពីមួយពាន់ឆ្នាំមុនមានបិសាចម្នាក់ឈ្មោះខាសុីសបានគ្រប់គ្រងពិភពលោកដោយគេមកមានពាក់ខ្សែរកត្បូងពណ៍ក្រហមនេះដូចគ្នា តែគេបានមកពីណាគ្មានអ្នកណាដឹងទេ តែមានថ្ងៃមួយទេពអប្សរនៃក្ដីសង្ឃឹមទ្រង់យាងមកកំចាត់គេបានសម្រេចពេលនោះចក្រភពទាំងបួនចាប់ផ្ដេីមចាប់កំណេីត ចំណែកដូនតារបស់កូនដែលជាអធិរាជនៅពេលនោះទេពអប្សរនៃក្ដីសង្ឃឹមទ្រង់បានប្រទានខ្សែរកត្បូងពណ៍ក្រហមនេះមកឱ្យគាត់ថែរក្សាចឹងហេីយបានជាខ្សែរកមួយនេះធ្លាក់ក្នុងដៃទៅមួយជំនាន់ទៅមួយជំនាន់ទៀតរហូតដល់ពេលនេះ!"
"តេីបន្ទាប់ពីនិងមានរឿងអ្វីកេីតឡេីងទៀតព្រះមាតា!"
ម្ចាស់ក្សត្រីបានសួរទៅព្រះមាតាទ្រង់។
"បន្ទាប់ពីនេះ ទេពអប្សរនៃក្ដីសង្ឃឹមទ្រង់យាងចុះមកឋានមនុស្សលោកម្ដងទៀតដេីម្បីមេីលសុខទុក្ខ
ប្រជារាស្រ្ដពេលនោះទ្រង់ចាប់អារម្មណ៍ដឹងថាចក្រភពអេស្កាប៊ែលមានចំហាយអាក្រក់ពីស្ដេចបិសាចកាសុីសយ៉ាងខ្លាំងដោយទ្រង់គិតថាអាចនិងមានអ្នកស្នងដំណែងស្ដេចបិសាចកាសុីសមកចាប់
កំណេីតនៅទីនេះទេីបទ្រង់ពេលនោះចង់បំផ្លាញវាម្ដងទៀត តែយ៉ាងណាទ្រង់មិនអាចជួយអីបានទេព្រោះខុសពីបំណងទេវតាទ្រង់បានត្រឹមតែអាណិតជោគវាសនាមនុស្សម្នាក់នោះនៅថ្ងៃអានាគតដែលគេកេីតមក។
ម្ចាស់ក្សត្រីកាន់តែចាប់អារម្មណ៍និងមាតាទ្រង់និយាយ។
"ចុះបន្ទាប់មកមានរឿងអ្វីកេីតឡេីងទៀតព្រះមាតា!?"
"រឿងនេះមានតែពិននិងទេ!? តែមាតាប្រាប់កូនរឿងមួយតាំងពីដូនតាមករាជវង្សយេីងតែងតែគោរពបូជាទេពអប្សរនៃក្ដីសង្ឃឹមព្រោះជឿជាក់ថាទ្រង់អាចជួយចក្រភពឱ្យកាន់តែរុងរឿងនិងមានសន្ដិភាព!"

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Jul 24, 2023 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

ដាវប្រលឹងខ្មៅ (SWORD OF BLACKSOUL)Hikayelerin yaşadığı yer. Şimdi keşfedin