ភាគទី២: ព្រៃអាថ៌កំបាំង

10 1 0
                                    

//តពីវគ្គមុនបន្ដិច//

ក្រោយពេលព្រះនាងអេមីលីបានចាកចេញពីកន្លែងដ៏
គ្រោះថ្នាក់នោះមកទ្រង់បានមកដល់ភូមិមួយនោះមែន។ប៉ុន្ដែអ្នកបរទេះពេលនោះមិនបានចូលក្នុងភូមិជាមួយទ្រង់នោះទេដោយគេសុំទ្រង់ទៅរកប្រពន្ធកូនគេវិញដោយមិនអាចឃាត់បានទ្រង់បានឱ្យគេចាកចេញទៅជួបប្រពន្ធកូនវិញប៉ុន្ដែមុននិងចាកចេញគេបានជូនពរទ្រង់បន្ដិចរួចក៏លាទ្រង់ចាកចេញទៅពេលនោះ។ក្រោយពេលអ្នកបរទេះចាកចេញទៅផុតទ្រង់ដេីរទៅមុខបន្ដជាមួយសម្លៀកបំពាក់ធម្មតាដែលលោករដ្ឋមន្រ្ដីគ្រីសរៀបចំឱ្យទ្រង់បន្លំខ្លួនតែដោយសារអស់កម្លាំងខ្លាំងណាមួយមាតាបិតាត្រូវស្លាប់ចោលអ្វីៗត្រូវបាត់បង់អស់ទ្រង់បានដួលតែមុននិងសន្លប់ទ្រង់បេីកភ្នែកព្រិចៗឃេីញមានស្រមោលមនុស្សឈរពីមុខទ្រង់ហាក់ដូចជាឆ្ងល់បន្ដិចតែមិនបានប៉ុន្មានទ្រង់ក៏សន្លប់ពេលនោះទៅ។
បញ្ជាក់: ដោយសារតែខ្ញុំខ្លាចអ្នកទាំងអស់គ្នាអានមិនយល់ខ្ញុំសូមកែការហៅតួស្រីពីពាក្យទ្រង់មកជាពាក្យនាងជំនួសវិញព្រោះចាប់ពីវគ្គនេះទៅតួស្រីបានក្លាយជាប្រជាជនធម្មតាដូច្នេះខ្ញុំអាចនិងសរសេរឈ្មោះតួស្រីនៅពីមុខនិងពីក្រោយពាក្យនាងឬពាក្យទ្រង់នៅពេលដែលតួស្រីក្លាយជាព្រះនាងវិញ។
អរគុណ! ចូលសាច់រឿងយេីងបន្ដទៀត។

//៣ឆ្នាំក្រោយមក//

ពេលប្រលឹមស្រាងៗ ប្ដីប្រពន្ធពីរអ្នកគឺអេមម៉ានិងអុីថាន់បានរៀបចំអាហារពេលព្រឹកជាច្រេីនដូចជាសម្រាប់នរណាម្នាក់។
"កូនស្រីក្រោកឡេីង! ដល់ពេលញុាំអាហារពេលព្រឹកហេីយ!"
ស្រ្ដីវ័យកណ្ដាលម្នាក់ស្រែកហៅកូនស្រីរបស់គាត់។
"ចា! ម៉ាក់កូនទៅហេីយ!"
នារីដ៏ស្រស់ស្អាតសក់ពណ៌ខ្មៅកែវភ្នែកពណ៌ខៀវ
ថ្លាកំពុងដេីរចេញមកបញ្ចេញសម្រស់ធ្វេីឱ្យមាន
មេអំបៅជាច្រេីនហោះហេីរដូចជាលង់និងសម្រស់នារីម្នាក់នោះ។ការញុាំអាហារជួបជុំគ្រួសារដ៏សែនរីករាយនិងមានសុភមង្គលបំផុតដែលមនុស្សគ្រប់គ្នាចង់បានបែបនេះជាមួយគ្រួសារពួកគេ។ នាងអេមីលីដែលកំពុងអង្គុយញុាំអាហារដ៏ឈ្ងុញឆ្ងាញ់ជាមួយគ្រួសារពេលនោះនាងសំលឹងមេីលទៅម្ដាយដែលអង្គុយនៅពីមុខដោយទឹកមុខរីករាយ។
"ម៉ាក់! ក្រោយពេលញុាំហេីយតេីកូនអាចទៅ
ដេីរលេងនៅខាងក្រៅបានទេ?"
នាងនិយាយទៅកាន់ម្ដាយទាំងស្នាមញញឹមតែ
អ្នកមីងអេមម៉ាគាត់បានបដិសេដដោយសារបារម្ភពីកូនស្រី។
"អត់បានទេកូន! កូនមិនអាចចេញទៅបានទេវាគ្រោះថ្នាក់ណាស់!"
អ្នកមីងអេមម៉ាហាក់ដូចជាបារម្ភនិងកូនស្រីប៉ុន្ដែប្ដីគាត់បាននិយាយកាត់សំដីគាត់ពេលនោះ។
"ឱ្យកូនចេញទៅលេងខាងក្រៅខ្លះទៅ"
លោកពូអុីថាន់គាត់និយាយទៅកាន់ប្រពន្ធដោយទឹកមុខរីករាយញញឹមបន្ដិចដេីម្បីឱ្យនាងអនុញ្ញាតឱ្យកូនស្រីទៅលេងខាងក្រៅ។
"បងនេះគិតតែបែបនេះឯង! បងដឹងទេនៅខាងក្រៅគ្រោះថ្នាក់ប៉ុណ្ណាហេីយភូមិយេីងមួយនេះក៏មិនសូវមានសុវត្ថិភាពដែលព្រោះនៅជិតព្រៃអាថ៍កំបាំងដែលល្បីថាមានភាពគ្រោះថ្នាក់បំផុតស្ទេីរតែគ្មានអ្ន្នកនៅរស់ទេបេីវង្វេងនៅទីនោះ!"
អ្នកមីងអេមម៉ានិយាយទៅកាន់ប្ដីទាំងកំហឹងព្រោះគាត់បារម្ភពីកូនស្រីជាខ្លាំង។ងាកទៅមេីលនាងអេមីលីដែលកំពុងស្ដាប់ឪពុកម្ដាយនិយាយគ្នាបានចាប់អារម្មណ៍និងរឿងព្រៃអាថ៍កំបាំងតែនាងមិនបានសួរអ្វីច្រេីនពីរឿងនោះទេប៉ុន្ដែនាងបានគិតក្នុងចិត្ដថានិងរកវិធីលួចចេញទៅខាងក្រៅណាមួយនាងចង់ដឹងពីរឿងព្រៃមួយនោះឱ្យកាន់តែច្បាស់ផង។អេមីលីនាងញញឹមបន្ដិចរួចនិយាយទៅកាន់ម្ដាយទាំងអោនមុខចុះមុខក្រញូវហាក់ដូចអន់ចិត្ដនិងរឿងអ្វីម្យ៉ាង។
"កូនមិនទៅក៏បានដែរចឹង! កូនស្ដាប់តាមម៉ាក់! ម៉ាក់ប៉ាកុំប្រកែកគ្នាអី!"
នាងនិយាយទាំងទឹកមុខក្រៀមក្រំបែបចម្លែកបន្ដិចដោយភ្នែកក្រលែងមេីលជុំវិញដោយកំពុងគិតចង់ធ្វេីអីឱ្យបានចេញមកក្រៅហេីយ។
"ល្អហេីយកូន!"
អ្នកមីងអេមម៉ាគាត់សប្បាយចិត្ដណាស់ពេលលឺកូនស្រីនិយាយបែបនេះ។ប៉ុន្ដែគាត់នៅតែមិនភ្លេចនិយាយចំអកលេងបន្ដិចទៅកាន់ប្ដីដែលកំពុងអង្គុយក្រវីក្បាលហួសចិត្ដនិងកូនស្រី។
"នេះបងមេីលទៅកូនស្រីយេីងនាងស្ដាប់តាមអូនណាស់!"
លឺប្រពន្ធនិយាយបែបនេះលោកពូអុីថាន់គាត់បានសម្លឹងមេីលទៅប្រពន្ធទាំងភាពងាយឆ្ងល់ក្នុងចិត្ដ។
"តេីនេះអូនមិនឆ្ងល់ទេអីកូនស្រីយេីងពីដេីមមករឹងរុះ
ខ្លាំងណាស់អី្វដែលគេចង់ធ្វេីហេីយពិបាកនិងហាមនាងណាស់! ប៉ុន្ដែពេលនេះនាងប្រែជាស្ដាប់តាមអូនទៅវិញ! នេះមិនគិតមេីលខ្លះទេអីអូន!?"
លោកពូអុីថាន់គាត់បាននិយាយទៅកាន់ប្រពន្ធទាំងទឹកមុខឆ្ងល់និងប្រពន្ធណាមួយចម្លែករឿងកូនស្រីខ្លួនផង។
"ហេុីម! បងកុំគិតច្រេីនពេកប្រហែលជាកូនយេីងនាង
យល់ឬខ្លាចពីរឿងព្រៃមួយនោះដែលពួកយេីងនិយាយគ្នាអំបាញ់មិញហេីយបានជាសម្រេចចិត្ដមិនទៅចឹងតែយ៉ាងណាអូនមិនគិតច្រេីនទេសំខាន់ឱ្យតែកូនយេីងនាងមិនទៅលេងខាងក្រៅទៅបានហេីយ"
អ្នកមីងអេមម៉ាគាត់និយាយទៅប្ដីដែលកំពុងជួយរៀបចំសំអាតតុក្រោយពួកគេបរិភោគអាហាររួចរាល់។ពេលដែលពួកគាត់កំពុងសំអាតអេមីលីបានសម្លឹងមេីលទៅក្រៅបង្អួចឃេីញបានបុរសម្នាក់មានអាយុវ័យប្រហាក់ប្រហែលនាងគេឈ្មោះថាអេតឌីជាកូនអ្នកជិតខាងជិតផ្ទះនាងគឺជាកូនប្រុសរបស់ប្ដីប្រពន្ធពីរអ្នកឈ្មោះលោកពូថូម៉ាសនិងអ្នកមីងអែលឡា។អេតឌីបានដេីរមកឈរនៅមាត់បង្គួចដោយនិយាយតិចៗទៅកាន់នាង។
"អេមីលី! ចង់ចេញខាងក្រៅដេីរលេងអត់?"
អេតឌីនិយាយទៅកាន់នាងដោយមិនខ្លាចម្ដាយនាងឃេីញឡេីយហេីយគេក៏បានភ្លេចសំលឹងមេីលម្ដាយនាងដែលកំពុងឈរសំអាតតុ។គេសម្លឹងមេីលទៅក្នុងផ្ទះនាងបន្ដិចរួចហេីយក៏និយាយបន្ដ។
"ហិ!ហិ! នេះតេីនាងខ្លាចម៉ាក់មែនទេបានមិនហ៊ានចេញក្រៅ?"
អេតឌីពេលនោះនិយាយទៅកាន់អេមីលីដូចជាកំពុងឌឺដងចំអកឡកឡឺយឱ្យទៅនាងចឹង។លឺបែបនេះអេមីលីនាងមានកំហឹងបន្ដិចដោយនាងបានយកដៃមក
ច្រត់ចង្អេះខ្លួនឯង។
"ពីណាថាខ្ញុំខ្លាចគាត់នោះ!? គ្រាន់តែខ្ញុំកំពុងរកវិធីចាកចេញដែលនិងណា!"
ក្រោយពេលអេមីលីបាននិយាយបែបនេះអេតឌីហាក់ដូចគិតឃេីញពីរឿងមួយ។
"បានហេីយអេមីលីចាំខ្ញុំជួយ"
គេបានឱ្យនាងលោតចេញមកតាមបង្គួចមកតែនាងមិនហ៊ានព្រោះឃេីញម្ដាយបានសំលឹងមេីលមកកាន់នាងរហូត។
"ខ្ញុំមិនហ៊ានទេជួយខ្ញុំបង្វែលដានគាត់បន្ដិចទៅ"
អេតឌីគេលឺបែបនេះហេីយបានដេីរសំដៅចូលទៅកាន់ផ្ទះនាង។គេបានចូលទៅក្នុងផ្ទះហេីយបានទៅជំរាបសួរនិងនិយាយគ្នាលេងជាមួយឪពុកម្ដាយនាងពេលនោះ។ដោយបានឃេីញឱកាសល្អសម្រាប់អេមីលីនាងបានលួចលោតចេញតាមបង្គួចពេលនោះទៅ។អេតឌីគេឃេីញបែបនេះក៏លួចញញឹមបន្ដិចហេីយនិយាយទៅកាន់ម្ដាយនាងដេីម្បីបញ្ចប់សន្ទនាគ្នា។
"អញ្ចឹងពេលនេះខ្ញុំសូមជំរាបលាលោកពូអ្នកមីងទាំងពីរសិនហេីយខ្ញុំប្រញាប់ទៅផ្ទះវិញដេីម្បីជួយ
ការងារម៉ាក់ប៉ាខ្ញុំ"
"ចា! ក្មួយទៅចុះហេីយសុខសប្បាយណា"
អ្នកមីងអេមម៉ាបាននិយាយជាមួយក្មួយអេតឌីរួចគាត់បានជូនពរគេបន្ដិចមុននិងគេបានដេីរចាកចេញទៅដោយលេីកដៃជំរាបលាក្រោយពេលពួកគាត់បាននិយាយគ្នារួចពីរអ្នកប្ដីប្រពន្ធបានចាប់អារម្មណ៍រឿងកូនស្រីនៅពេលនោះពួកគាត់បានងាកមេីលទៅខាងក្រោយស្រាប់តែបាត់កូនស្រីមិនឃេីញ។
"ហាក! នេះបងមានឃេីញកូនស្រីយេីងអត់! គេបាត់ទៅណាហេីយ!?"
អ្នកមីងអេមម៉ាគាត់និយាយទៅកាន់ប្ដីទាំងការបារម្ភខ្លាំងផងព្រោះគិតថាអាចនិងមានរឿងអី្វកេីតឡេីងដែលពិបាកស្មានលេីកូនស្រីពួកគាត់។
"បងធ្វេីយ៉ាងមិចដឹងទៅ? ក្រែងមិញនិងបងនិងអូននិយាយគ្នាជាមួយក្មួយអេតឌីទាំងពីរអ្នកហី!? ប៉ុន្ដែយ៉ាងណាមិញនេះពេលបងនិយាយជាមួយគេនោះបងបានឃេីញនាងឈរនៅមាត់បង្គួចតេី!"
លោកពូអុីថាន់គាត់បារម្ភពីកូនស្រីខ្លាំងណាស់ប៉ុន្តែគិតបានបន្ដិចក្រោយមកគាត់នឹកឃេីញថាកូនស្រីគាត់ទៅណាហេីយរួចក៏និយាយជាមួយប្រពន្ធដែលកំពុងអង្គុយអោនមុខចុះបារម្ភពីកូនស្រីពេលនោះ។
"មិនអីទេអូនកុំបារម្ភពេកអី! កូនស្រីរបស់យេីងនាងចេញទៅលេងខាងក្រៅបន្ដិចទេប្រហែលតិចទៀតនាងមកវិញហេីយ!"
លោកពូអុីថាន់បាននិយាយលួងលោមប្រពន្ធដែលកំពុងយំពេលនោះ។លឺប្ដីប្រាប់បែបនេះអ្នកមីងអេមម៉ាក៏និយាយទៅប្ដីបន្ដទៀតរួមទាំងមានទឹកមុខមិនសូវល្អប៉ុន្មាននិងដកដង្ហេីមធំៗ។
"ហេុីយ! បងមិនបារម្ភពីកូនខ្លះទេអី!? នេះនាងជាស្រីណា!?"
អ្នកមីងអេមម៉ានិយាយទៅកាន់ប្ដីទាំងទឹកមុខក្រៀមក្រំបែបថាបារម្ភពីកូនស្រីផងខឹងប្ដីដែលមិនបារម្ភពីកូនខ្លួនឯងផង។តែយ៉ាងណាលោកពូអុីថាន់គាត់មិចនិងអាចឱ្យប្រពន្ធគាត់ពិបាកចិត្ដបានទៅ? ពេលនោះលោកពូអុីថាន់បាននិយាយលួងលោមប្រពន្ធដោយអង្អែលក្បាលគាត់តិចៗ។
"អូនហា! កុំបារម្ភពេកអី! កូនយេីងគេធំហេីយគេ
អាចមេីលថែខ្លួនឯងបានបេីសិនអូននៅតែហាមនាងបែបនេះទៀតតេីថ្ងៃក្រោយនាងអាចប្រឈមមុខទៅនិងសង្គមខាងក្រៅបែបណា? ណាមួយភូមិយេីងគឺនៅជិតព្រៃមួយនោះពិតមែនតែវាក៏មិន
អាចដែលកូនយេីងនាងសុខៗវង្វេងនៅទីនោះទេ"
លោកពូអុីថាន់គាត់បានបន្ដនិយាយលួងលោមប្រពន្ធពេលនោះគាត់បានឱ្យប្រពន្ធដេកផ្អែកលេីដេីមទ្រូងគាត់។អ្នកមីងអេមម៉ាគាត់បានដេកដកដង្ហេីមធំបន្ដិចក្រោយពេលលឺប្ដីលួងលោមខ្លួននិងនិយាយពាក្យ
ល្អៗគាត់ប្រែទឹកមុខជារីករាយនិងធូរក្នុងចិត្ដបន្ដិច។
"សង្ឃឹមថាដូចបងនិយាយចុះ"
អ្នកមីងអេមម៉ាគាត់បាននិយាយរួចហេីយទឹកភ្នែកបន្ដិចបន្ដដេកលង់លក់លេីដេីមទ្រូងប្ដីយ៉ាងមានក្ដីសុខដោយមិនបារម្ភពីកូនស្រីខ្លាំងដូចមុនឡេីយព្រោះបានលឺប្ដីគាត់ជឿជាក់លេីកូនស្រីបែបនេះគាត់ក៏សង្ឃឹមថានាងបានសុខសប្បាយនិងរីករាយដែលពេលចេញទៅលេងខាងក្រៅប៉ុន្ដែចិត្ដគាត់នៅតែបារម្ភពីកូនស្រីអញ្ចឹង។
អេមីលីនិងអេតឌីក្រោយពួកគេបានរត់ចេញពីផ្ទះដេីម្បីដេីរលេងខាងក្រៅរត់បានយូរបន្ដិចហេីយអេមីលីនាងក៏ហត់បានឱ្យអេតឌីគេឈប់បន្ដិចសិន។
"ឈប់សិន! ឈប់សិន!" អេមីលីបាននិយាយទៅកាន់អេតឌីទាំងដង្ហក់ព្រោះហត់និងការរត់មកឆ្ងាយ
អេតឌីបានឈប់រត់ហេីយនិយាយទៅកាន់នាងទាំងហត់ផងនិងអស់សំណេីចផងដែរ។
"អេមីលី! ហេតុអី្វនាងរត់យឺតម្ល៉េះ!"
អេតឌីនិយាយចំអកលេងសេីចឱ្យនាងបន្ដិចតែពេលនោះគេរៀងចម្លែកក្នុងចិត្ដព្រោះពេលនិយាយគ្នាគេបានសំលឹងមេីលជុំវិញខ្លួនរួចគេសំលឹងមេីលអេមីលីបន្ដិចទេីបដឹងថាពេលនេះគេបានរត់មកចូលក្នុងព្រៃដ៏ក្រាស់មួយ។
"អេមីលី! នេះពួកយេីងបានមកដល់ណាហេីយមិចក៏ស្ងាត់យ៉ាងនេះមេីលទៅសុទ្ធតែដេីមឈេីធំៗគួរឱ្យខ្លាចណាស់!"
អេតឌីសម្លឹងមេីលទៅអេមីលីពួកគេបានសម្លឹងគ្នាទៅវិញទៅមកហាក់ដូចជាឆ្ងល់រៀងៗខ្លួន។
"តេីនេះគឺជាព្រៃអាថ៍កំបាំងដែលគេល្បីនោះមែនទេ?"
អេមីលីនាងសួរទៅគេទាំងទឹកមុខភិតភ័យនិងរឿងដែលមិនគួរកេីតឡេីងពេលនេះ។
"ខ្ញុំក៏មិនដឹងដូចគ្នាប្រហែលជាពួកយេីងវង្វេងចូលមកដល់ហេីយតែយ៉ាងណាពួកយេីងរកផ្លូវចាកចេញពីកន្លែងនេះទៅ!"
និយាយគ្នារួចពួកគេក៏ដេីរទៅមុខបន្ដដេីម្បីចាកចេញពីទីនោះឱ្យបានឆាប់។ប៉ុន្តែចៃដន្យអាក្រក់ក្រោយពេលពួកគេបានដេីរចេញបានមួយសន្ទុះក្រោយមកបានចាប់អារម្មណ៍ដឹងថាពេលនេះពួកគេ
បានដេីរមកចូលព្រៃមួយនេះកាន់តែជ្រៅទៅៗហេីយអ្វីដែលចម្លែកគឺខ្យល់បក់មកប៉ះខ្លួនប្រែជាស្ងប់ស្ងាត់មួយរំពិចចំណែកសំឡេងបក្សាបក្សីប្រែជាស្ងាត់
ភ្លាមៗខុសពីធម្មតាមេឃពេលនោះក៏ចាប់ផ្ដេីមងងឹតភ្លាមៗទឹកមុខពួកគេហាក់ចម្លែកនិងមេីលជុំវិញទីនោះទាំងមានអារម្មណ៍ចម្លែកជាពិសេសគឺអេមីលីនាង
បែកញឹសស្រក់មកតិចៗទៅហេីយព្រោះនាងខ្លាចខ្លាំងជាងគេប៉ុន្ដែនាងបានយកដៃជូតញឹសចេញ។
អេតឌីគេឃេីញបែបនេះក៏និយាយទៅកាន់នាងដែលឃេីញដៃរបស់នាងចាប់ផ្ដេីមញ័រតិចៗព្រោះភ័យខ្លាច។
"នេះមានរឿងកេីតឡេីងនិងអេមីលី!? ហេតុអីបានជាសុខៗលែងលឺសំឡេងសត្វក្នុងព្រៃយ៉ាងចម្លែកបែបនេះ!?"
អេតឌីនិយាយទៅកាន់នាងអេមីលីទាំងទឹកមុខហាក់ដូចជាចម្លែកនិងខ្លាចតិចៗផង។
"ខ្ញុំក៏មិនដឹងដែរខ្ញុំខ្លាចណាស់!"
"ខ្ដាំង!!!"
សំឡេងផ្គរលាន់លាយឡំនិងភ្លៀងធ្លាក់មកខ្លាំងបានធ្វេីឱ្យពួកគេកាន់តែភិតភ័យព្រោះពេលនេះពួកគេទាំងពីរបានវង្វេងចូលមកទីនេះដោយពីដំបូងឡេីយពួកគេមានអារម្មណ៍ថាព្រៃមួយនេះចម្លែកខ្លាំងណាស់តែពេលនេះសុខៗប្រែមានភ្លៀងធ្លាក់ខ្លាំងគ្មានមូលហេតុទៅវិញ។
អេតឌីគេបានកាន់ដៃអេមីលីរត់ទៅរកកន្លែងជ្រកភ្លៀងគេមេីលជុំវិញទីនោះឃេីញមានរូងភ្នំមួយពួកគេក៏ប្រញាប់ប្រញាលចូលទៅទីនោះ។
"យេីងនាំគ្នាជ្រកភ្លៀងក្នុងរូងភ្នំនោះសិនទៅ!"
គេបានកាន់ដៃនាងរត់ចូលកន្លែងនោះបានសម្រេចគេបានគិតថាទីនេះមានសុវត្ថិភាពប៉ុន្ដែការនៅក្នុងរូងភ្នំមិនមែនជាជម្រេីសល្អប៉ុន្មានទេព្រោះរូងភ្នំក៏ជាជម្រកសត្វសាហាវមួយជាពិសេសពេលនេះមេឃកំពុងភ្លៀងទៀតប្រហែលជាពួកវាត្រឡប់មកជម្រកវិញជាមិនខាន។គិតចប់អេតឌីគេបាននិយាយទៅកាន់
អេមីលីដែលនាងកំពុងអង្គុយក្ដោបដៃទាំងពីរផ្លុំខ្យល់ចូលព្រោះត្រូវទឹកភ្លៀងរងារ។
"អេមីលី! មេីលទៅពួកយេីងមិនទាន់អាចចាកចេញពីទីនេះបានទេចឹងឥឡូវនេះពួកយេីងមានតែសម្រាកក្នុងរូងភ្នំនេះមួយយប់សិនហេីយតែដោយសារខ្ញុំខ្លាចសត្វសាហាវមកវាយប្រហារពួកយេីងជាពិសេសហ្វូងឆ្កែចចកខ្ញុំនិងទៅរកមែកឈេីក្រែងបានយកបង្កាត់ភ្នក់ភ្លេីងបន្លាចពួកវាខ្លះដេីម្បីកុំឱ្យពួកវាវាយប្រហារ
ពួកយេីងបាន!"
អេតឌីនិយាយចប់អេមីលីនាងក៏បានងក់ក្បាលយល់ព្រមជាសញ្ញារួចគេដេីររកមែកឈេីយកមកបង្កាត់ភ្លេីង។
អេមីលីនាងបានឃេីញគេខំប្រឹងរកដូច្នេះក៏និយាយទៅគេទាំងខ្លួនញ័ររងារ។
"មេឃភ្លៀងខ្លាំងណាស់! ទោះបីរកបានក៏មិនអាចដុតឆេះដែលហេីយអត់ប្រយោជន៍ទៀត!"
អេតឌីគេលឺបែបនេះក៏មិនបាននិយាយតមាត់ទៅនាងវិញដែលគេនៅតែបន្ដរកមួយសន្ទុះគេឃេីញមាន
មែកឈេីងាប់មួយដែលវាដូចជាមានមនុស្សធ្លាប់មកទីនេះពីមុន។គេឆ្ងល់ខ្លាំងណាស់ហេតុអីបានជាព្រៃចម្លែកមួយនេះមានមែកឈេីដែលសម្រាប់ដុតបង្កាត់ភ្លេីងឬមួយក៏មានមនុស្សធ្លាប់វង្វេងនៅទីនេះដែរ? ពេលនេះខួរក្បាលគេពោលពេញដោយចង្ងល់។គេបានភ្ញាក់ខ្លួនបន្ដិចរួចយកមែកឈេីនោះទៅកន្លែងដែលអេមីលីនាងអង្គុយរួចយកមែកឈេីមកគគិតគ្នាបង្កេីតបានជាភ្នក់ភ្លេីងកម្ដៅខ្លួនយ៉ាងកក់ក្ដៅ។ពេលនេះពួកគេសប្បាយចិត្ដខ្លាំងណាស់ភ្លេចអស់រឿងភ័យខ្លាចជាពិសេសទៅទៀតគឺអេមីលីនាងប្រែមកជាកក់ក្ដៅរួចពួកគេបាននិយាយគ្នាលេងសេីចសប្បាយលាយឡំនិងសំលេងទឹកភ្លៀងនៅខាងក្រៅរូង។ដោយសារពួកគេទាំងពីរនិយាយគ្នារៀងយូរបន្ដិចហេីយមេឃក៏កាន់តែយប់ជ្រៅចំណែកភ្លៀងចាប់ផ្ដេីមខ្សោយបន្ដិចតែក៏ប្រែទៅជាមានខ្យល់បក់មកតិចៗមកធ្វេីឱ្យពួកគេលង់លក់ក្នុងដំណេកស្របពេលភ្លៀងធ្លាក់ក្នុងពេលនោះទៅ។

//ក្នុងភូមិ//

ក្រលែងទៅមេីលប្ដីប្រពន្ធមួយនោះវិញដោយសារការបាត់កូនស្រីយូរមិនឃេីញមកវិញអ្នកមីងអេមម៉ាគាត់ក៏និយាយជាមួយប្ដីទាំងទឹកមុខក្រៀមក្រំពិបាកក្នុងចិត្ដ។
"បង! ព្រឹកមិញបងថាកូនយេីងនាងទៅលេងខាងក្រៅតែមួយភ្លែតទេតែពេលនេះយប់ជ្រៅហេីយនៅមិនឃេីញនាងមកវិញទៀត!"
អ្នកមីងអេមម៉ានិយាយជាមួយប្ដីទាំងមានកំហឹងនិងប្ដីដែលបានកុហកគាត់និងក្រៀមក្រំផង។ដោយប្ដីមិនទាន់បាននិយាយតបអ្វីផងពួកគេបានចាប់អារម្មណ៍ថាមានសម្រិបជេីងដេីរមកកាន់ផ្ទះពួកគេនោះគឺលោកពូថូម៉ាសនិងអ្នកមីងអែលឡាដោយពេលនេះពួកគាត់បានស្វែងរកកូនប្រុសដែរដោយគាត់ទាំងពីរចាប់អារម្មណ៍ថាកូនប្រុសពួកគាត់បានមកលេងផ្ទះនេះនៅព្រឹកមិញ។
"អ្នកទាំងពីរមានឃេីញកូនប្រុសខ្ញុំទេ!?"
លោកពូថូម៉ាសនិយាយសួរបញ្ជាក់ប្ដីប្រពន្ធទាំងពីរទាំងកំហឹង។ដោយអ្នកមីងអែលឡាដែលជាប្រពន្ធគិតថាប្រហែលជាស្ថានភាពមិនស្រួលហេីយព្រោះឃេីញទឹកមុខពួកគាត់ក៏កំពុងបារម្ភពីកូនស្រីដែរតែចំណែកឯប្ដីគាត់បែជាស្រែកគំហកដាក់ពួកគាត់បែបនេះទៅវិញ។
"បងកុំនិយាយស្រែកខ្លាំងៗពេកពួកគេក៏កំពុងរកកូនស្រីគេដែរ! បងស្ងប់អារម្មណ៍បន្ដិចសិនទៅរួចជួយគិតរកវិធីជួយដោះស្រាយគ្នាវិញមកមិនល្អជាងហី!?"
អ្នកមីងអែលឡាបានជួយសម្រួលប្ដីរបស់គាត់កុំឱ្យមានជម្លោះកាន់តែធំទៀតព្រោះពេលនេះពួកគាត់ទាំងពីរស្ទេីរតែតឹងសរសៃកដាក់គ្នាទៅហេីយ។
អ្នកទាំងពីរពេលឃេីញប្ដីពួកគាត់បែបនេះក៏ស្រែកសម្រួលដោយមកឈរនៅពីមុខប្ដីរៀងៗខ្លួន។
"ស្ងប់អារម្មណ៍សិនទៅលោកប្ដី! ពេលនេះមិនមែនជាពេលដែលពួកបងត្រូវឈ្លោះគ្នាទេអ្វីដែលសំខាន់គឺស្វែងរកកូនពួកយេីងទៅវិញទេព្រោះថាបេីពួកបងនៅតែឈ្លោះគ្នាសួរថាកូនយេីងគេត្រឡប់មកវិញទេ!?"
អ្នកមីងអេមម៉ានិងអែលឡាពួកគាត់ពីរបាននិយាយសម្រួលប្ដីដោយព្រមគ្នា។ក្រោយពេលនោះមកលោកពូថូម៉ាសនិង
អុីថាន់ពួកគាត់បានស្ងប់អារម្មណ៍បន្ដិចលែងឈ្លោះគ្នាទៀតពេលនេះពួកគាត់ទាំងបួនបានគិតថានិងហៅអ្នកភូមិទាំងអស់មកជួយដេីរស្វែងរកកូនរបស់ពួកគាត់គិតចប់ពួកគាត់បានចាកចេញពីផ្ទះហៅអ្នកភូមិរួចនាំគ្នាទាំងអស់ដេីរស្វែងរកកូនប្រុសស្រីជាទីស្រលាញ់ពួកគាត់ព្រមគ្នាពេលនោះទៅ។
-----------
To be Continued...

ដាវប្រលឹងខ្មៅ (SWORD OF BLACKSOUL)Where stories live. Discover now