PART2: Jealous 1

1K 58 5
                                    

ដឹប!
"អូយ"ធ្វើអីមិនបាននាយតូចក៏ជាន់ជើងគេមួយទំហឹងមុននឹងរត់សំដៅទៅរកទ្វារួចក៏រត់ចេញទៅ....
"អូយ...ឈប់..អូយ!" ប្រុងនឹងរត់ទៅតាមនាយតូចហើយតែត្រូវមកឈឺជើងដែលត្រូវសំណព្វអ្ហា៎នាយតូចជាន់មួយទំហឹងមុននេះ
"កុំអោយខ្ញុំចាប់បានអោយសោះ នាយមិនរួចខ្លួនទេ" និយាយរួចនាយក៏ដើរចេញទៅខាងក្រៅទាំងឈឺ....
ក្រោយរត់គេចចេញពីមនុស្សដែលគេខំគេចហើយនោះនាយក៏ដើរសំដៅទៅរកតាក់ស៊ីរួចជិះចេញទៅផ្ទះវិញទាំងកង្វល់ចិត្ត
HOME*
"ហូស....."មកដល់បន្ទប់ភ្លាមនាយក៏ទំលាក់ខ្លួននៅពូកទន់ៗរបស់ខ្លួនមុននឹងបិតភ្នែកសង្ងំសម្រាកប៉ុន្ដែខួក្បាលបែរជានឹកឃើញរឿងដែលខ្លួនជួបអម្បាញ់មិញ
"តើគេនឹងតាមខ្ញុំរហូតមែនទេ? មិនបាច់គិតទេទៅងូតទឹកវិញល្អជាង...."ក្រោយរអ៊ូងូវៗរួចនាយក៏ងើបខ្លួនដើរចូលបន្ទប់ទឹករួចងូតទឹកទៅតាមទម្លាប់ទូទៅដែលមនុស្សគេធ្វើ(ចា៎!គេមិនដែរដេកអត់ងូតទឹកទេវាក្ដៅ)
កាត់មកដល់Joongឯណេះវីញក្រោយចេញមកហើយក៏ដើសំដៅទៅរកឡានរបស់ខ្លួនមុននឹងបើកចេញសំដៅគេហដ្ឋានរបស់ខ្លួន។
នៅតាមផ្លូវ**
"អាឡូ...សើបរកអាសយដ្ឋានរបស់Dunk Natachai មកអោយខ្ញុំអោយបានមុន2ថ្ងៃ"នាយបាននិយាយផ្ដាំទៅកូនចៅរបស់នាយអោយសើបរកផ្ទះរបស់Dunk
ក្រោយមកដល់ផ្ទះរបស់ខ្លួនហើយនាយក៏ងូតទៅប្ដូខោអាវតាមទម្លាប់របស់ខ្លួនរួចក៏ទម្រេតខ្លួនលើគ្រែ
"ទីបំផុតខ្ញុំរកDunkឃើញហើយតែហេតុអីនាយផ្លាស់ប្ដូយ៉ាងនេះ..."នាយគេងគងថ្ងាសហើយរអ៊ូរងូវៗដេកគិតនៅរឿងរបស់ខ្លួននឹងDunk តើគេគួរធ្វើយ៉ាងណាបន្ដដើម្បីបានមនុស្សដែលគេស្រលាញ់មកវិញ??
"ឬក៏គេបានដឹងរឿងនៅថ្ងៃនោះ?!"ក្រោយដេកគិតមួយសន្ទុះនាយក៏នឹកឃើញរឿងដែលបានកើតឡើងនៅយប់នោះ។
"មិនអាចទេ!គ្មានអ្នកណាដឹងក្រៅពីខ្ញុំនឹង..."គិតចុះគិតឡើងនាយក៏បិតភ្នែកគេងបន្ដ។តើមានរឿងអ្វីកើតឡើង?តើជុងមានរឿងអ្វីលាក់បាំងមែនទេ?
2Days ago
School***
តាំងពីមានរឿងនោះនៅក្លឹបមកទល់ពេលនេះពួកគេទាំងពីមិនបានជួបគ្មាទៀតទេទើបធ្វើអោយDunkស្ងប់ចិត្តគ្មានភាពភ័យខ្លាចនឹងមិនពិបាកនឹងរត់គេចពីជុងទៀតចំណែកឯងJoongទាំងពីថ្ងៃនោះមកនាយក៏បាត់ស្ងាត់ឈឺងមិនដឹងថាទៅសង្ងំយកពិសនៅឯងទេណាទើបបាត់ដំណឹងសូន្យឈឺង...
កាត់មកដល់សាលារៀនDunkបានដើរមកថ្នាក់ម្នាក់ឯងទាំងទឹកមុខសប្បាយចិត្តមុននឹងដើរចូលថ្នាក់
"ហេតុអីថ្ងៃនេះមើលទៅសប្បាយចិត្តខុសធម្មតា?"pondដែលត្រូវជាមិត្តសម្លាញ់ពេលឃើញមិត្តសើចញញឹមខុសធម្មតានាយក៏ដាច់ចិត្តសួរ
"គ្មានអីទេ..."ក្រោយពីឆ្លើយតបទៅសម្លាញ់រួចក៏បន្ដការសិក្សារហូតដល់ម៉ោងចេញទៅផ្ទះ
"ទៅញុាំអីជាមួយគ្មាទេអ្នកទាំងពីរ?"ក្រោយពេលដើរចេញពីថ្នាក់ក៏មានប្រុសម្នាក់មកសួរបបួលទៅពិសាអាហារល្ងាចជាគ្នា
"AwwភីNon" Nanonជាសិស្សច្បងរបស់pond&Dunk ពួកគេបានរាប់អានគ្នាតាំងតែពេលដែលponddunkរៀនឆ្នាំទី1ម្លេះបើរាប់ទៅប្រហែល2-3ឆ្នាំហើយ
"ថ្ងៃនេះធ្វើការទេdunk?"Nonបានសួរទៅនាយតូចដោយទឹកមុខបញ្ចាក់ព្រោះរាល់ថ្ងៃឃើញតែធ្វើការមិនសូវដើរទៅណាមកណាបបួលក៏មិនសូវបានទៅ
"ខ្ញុំឈប់សម្រាកមួយរយះណាភី"
"អញ្ចឹងបានន័យថាបានទៅញុាំអីជាមួយភីហើយមែនទេ"ក្រោយទទួលបានចម្លើយរួចហើយពួកគេក៏ចេញពីសាលារៀនបន្ដទៅDinnerជុំគ្នាហើយ។
ក្រោយញុាំអីរួចពួកគេក៏រៀបចេញមកផ្ទះហើយតែ
"អឺ...ភីNonជួយជូនអៃDunkទៅផ្ទះផងបានទេ?ចៃដន្យខ្ញុំមានការបន្ដមិនបានជូនវាទៅទេ"pondក៏ស្នើរសុំអោយNanonជួយជូនមិត្តទៅផ្ទះព្រោះនាយមានការបន្ដទៅជាមួយមិត្តរបស់ខ្លួនម្មាក់ទៀត
"មិនអីទេ!ខ្ញុំជិះតាក់ស៊ីទៅបាន ខ្ញុំមិនរំខានភីទេ"Dunk
"មិនបាច់ទេចាំភីជូនទៅ"
"ឯងជិះតាក់សុីនាំតែអស់លុយធ្វើអី?"
"អឺ...អញ្ចឹងក៏បាន..."ក្រោយពីយល់ព្រមរួចពួកគេក៏បានបំបែកគ្មាមកផ្ទះរាងខ្លួនដោយpondទៅបន្ដចំណែកNanonក៏ជូននាយតូចមកផ្ទះ
មកដល់ខាងមុខផ្ទះរបស់Dunk**
"តាំងចិត្តរៀនណាណង បើមានការលំបាកអ្វីអាចមករកភីបាន"កម្លោះNonបានបន្លឺឡើងប្រាប់ណងទាំងស្នាមញញឺម។ពួកគេស្និទ្ធនឹងគ្មាណាស់អាចថាក្លាយជាបងប្អូនបង្កើតទៅហើយមានរឿងអីក៏ពឹងគ្មាទៅវិញទៅមក
"អគុណច្រើនណាភី"នាយតូចអោនសំពះអគុណសិស្សច្បងតាមសុជីវធម៍។ក្រោយលាគ្នារួចនាយក៏ចូលទៅក្នុងផ្ទះរៀបនឹងបិតទ្វារបងទៅហើយស្រាប់តែមានដៃមួយបានរុញទ្វាចូលទៅក្នុងយ៉ាងខ្លាំងធ្វើអោយនាយស្ទើតែទប់លំនឹងខ្លួនមិនបានទៅហើយ
"ហឺយ!Joong"នាយតូចភ្ញាក់ផ្អើលពេលឃើញអ្នកនៅចំពោះមុខខ្លួន...តើគេស្គាល់ផ្ទះនាយបានយ៉ាងមិច?
"មកនេះ!"ក្រោយចូលផ្ទះគេបានសម្រេចហើយនាយក៏បានរុញទ្វាបិតហើយទាញដៃរបស់នាយតូចចូលទៅក្នុងផ្ទះរួចក៏បិតទ្វាចាក់សោ (ផ្ទះគេហា៎ភីលេងឆៅៗចឹង)
"លែង!លែងខ្ញុំណាJoong"
"Joongគ្មានសិទ្ធចូលផ្ទះរបស់អ្នកដទៃដោយគ្មានការអានុញាតិបែបនេះទេ!"នាយតូចក៏និយាយថាអោយកម្លោះភ្លាមពេលគេប្រលែងដៃអោយមានសេរីភាព
"ហឺស!យ៉ាងមិច? បើជាអាម្នាក់នោះប្រហែលជាDunkអូសដៃវាចូលដល់បន្ទប់ដេកហើយ"នាយកម្លោះក៏និយាយចម្អកលកឡើយទៅនាយតូចទាំងញញឹមចុងមាត់
"ចេញទៅ!ហើយកុំមកប្រើសម្ដីបែបនេះដាក់ភីNonអោយសោះ"នាយតូចពេលទទួលបាននូវចំហាយមិនល្អរបស់ជុងមកហើយនាយក៏ដេញកម្លោះចេញព្រមទាំងទាញដៃគេអោយចេញតែមិនបានផលក៏ត្រូវJoongទាញមកអោបវិញទាំងដៃអោបចង្កេះនាយជាប់មិនអោយរើរួច
"អូយ...លែងណា!Joong"នាយតូចកាលបើត្រូវគេទាញមកអោបជាប់ហើយប្រឹងរើបន្ដមិនឈប់តែមិនផលមានតែអស់កម្លាំងថែមព្រោះកម្លាំងខ្លួននឹងJoongគឺដូចដំរីនឹងកូនទន្សាយចឹង
"យ៉ាងមិច?ការពារគេណាស់ហេស?ចឹងក៏ការពារខ្លួនឯងអោយបានដែរទៅ"នាយកម្លោះពេលបានអោយខ្លួនតូចសាច់ទន់បែបនេះហើយនាយក៏បន្ដនិយាយឌឺទៅនាយតូចព្រមទាំងអោនមុខចុះទៅកាន់តែជិតមុខនាយតូច
"ស្ងាត់"មុខនាយឡើងក្រហមភ្លាមៗពេលដែលនៅទល់មុខគ្នាយ៉ាងជិតបែបនេះ។
ផាំង! ⚡
បិះនឹងបានមួយខ្សឺតទៀតទៅហើយស្រាប់តែមេឃបញ្ចូនផ្គរលាន់រន្ទះទម្លាក់ភ្លៀងមកមួយទំហឹងមកធ្វើអោយកម្លោះជុងប្រលែងដៃពៅចង្កេះនាយតូចភ្លាមៗទាំងទឹកមុខមិនស្រួល....
"Joong..."ឃើញទឹកមុខគេមិនស្រួលបែបនេះDunkក៏ទាញដៃនាយមកជិតខ្លួនដើម្បីលួងលោម
"មិនអីទេ!វាគ្រាន់តែផ្គរទេ"កាន់តែផ្គរមកគេកាន់តែមិនស្រួលនាយតូចឃើញអាការៈមិនស្រួលនាយក៏ទាញគេអោយអង្គុយលើសាឡុងមុននឹងដើរទៅយកទឹកមួយកែវមកអោយគេផឹកដើម្បីបន្ធូអារម្មណ៍ភ័យខ្លាច
"រាំងភ្លៀងពេលណាJoongទៅវិញទៅ"joongទម្លាក់ទឹកមុខបន្ដិចពេលឮនាយតូចដេញនាយបែបនេះ។ហេតុអីនាយមិនចង់អោយគេនៅក្បែរដល់ថ្នាក់នេះឬ??
រយះពេល1ម៉ោងកន្លះហើយមេឃនៅតែភ្លៀងមិនឈប់ធ្វើJoongមិនអាចទៅផ្ទះបានឡើង(ដេកនឹងទៅភីចាំសារេអោយ555)
ក្រោយសង្ងំនៅក្នុងបន្ទប់យ៉ាងយូរនាយក៏ដាច់ចិត្តចុះមកខាងក្រោមដើម្បីមើលអ្នកដែលតាមគេមកនោះក៏ឃើញគេទម្រេតខ្លួនដេកនៅលើសាឡុងទាំងគ្មានខ្នើយភួយថឹមថូវនាយក៏យកយកខ្នើយនឹងភួយមក
"ហ៊ឹម...."កម្លោះជុងក្រហឹមបន្ដិចក្រោយទទួលដឹងថាមានអ្នកមករំខានDunkក៏យកខ្នើយមកកល់អោយគេកើយមុននឹងដណ្ដប់ភួយអោយគេ....
ក្រោយមកនាយក៏ទៅធ្វើម្ហូបបន្ដិចបន្ទួចដើម្បីអោយជុងញុាំពេលងើបមក។ធ្វើបណ្ដើរគិតបណ្ដើរតើគេលែងខ្លាចជុងហើយមែនទេ?ពេលខ្លះក៏មានអារម្មណ៍ថាសុវត្ថិភាពពេលមានគេនៅក្បែរឯងពេលខ្លះក៏ខ្លាចគេទៅវិញឬមួយនាយអាណិតគេ?
"ធ្វើអីនឹង?"ងើបពីគេងមកឃើញមានខ្នើយភួយនាយក៏សប្បាយចិត្តព្រោះយ៉ាងណាក៏គេមិនទុកអោយនាយពិបាកដេកហើយនាយក៏ដើរមកឃើញនាយតូចកំពុងធ្វើអាហារក៏ដាច់ចិត្តសួរយកគួរ
"ឃ្លានទេ?ខ្ញុំធ្វើម្ហូបខ្លះសម្រាប់Joong"នាយងៀកទៅតបជុងទាំងសម្លេងស្រទន់ផ្អែមទាំងមិនដឹងខ្លួនហេតុអីគេប្រើសម្ដីផ្អែមដាក់នាយហេតុអីមិនដាច់ចិត្តដេញគេទៅវិញ....។ក្រោយធ្វើរួចនាយក៏លើកដាក់លើតុមុននឹងនិយាយប្រាប់ទៅជុង...
"ខ្ញុំមិនដឹងថាJoongនៅចូលចិត្តម្ហូបប៉ុន្មានមុខនេះទៀតឬអត់ទេ..."ដាក់អាហារលើតុរួចនាយក៏បរិយាយប្រាប់ទៅjoong
"Dunkនៅចាំថាខ្ញុំចូលចិត្តអីទៀតមែនទេ??"ពេលបានឮនាយតូចនិយាយបែបនេះនាយសប្បាយចិត្តហោចណាស់គេក៏អាចចាំបានថាគេចូលចិត្តអីមិនចូលចិត្តអី...
"អត់ទេខ្ញុំភ្លេចអស់ហើយ...."និយយាហើយរៀបនឹងដើរចេញស្រាប់តែដៃនាយកម្លោះទាញនាយអោយអង្គុយលើភ្លៅរបស់ខ្ញុំហើយអោបចង្កេះជាប់មិនអោយរើរួចព្រមទាំងលូកដៃទៅអង្អែលសាច់ដ៏ទន់របស់Dunk
"អូយ...ណែធ្វើអី?"
"បញ្ចុកខ្ញុំមក"joongនិយាយឡើងទាំងញញឹមចុងមាត់សប្បាយចិត្តដែលឃើញមុខខឹងចិត្តរបស់dunk
"លោកមានដៃមិចក៏មិនញុាំខ្លួនឯងទៅ"
"ក៏ដៃខ្ញុំជាប់អោបDunkហើយមិនឃើញទេ"
"លឿនឡើង?ឬDunkចង់អោយខ្ញុំអោបបែបនេះរហូតទៅមិនបាច់ទៅណាទេ"និយាយហើយនាយក៏អោបនាយតូចកាន់តែណែនដៃនៅមិនស្ងៀមលូកទៅអង្អែលសព្វសាច់ធ្វើអោយនាយតូចដែលត្រូវគេអោបនោះព្រឺសម្បុរខ្ញាក....
"នេះ!ប្រញ៉ាប់ញាំទៅនឹងបានឡើងទៅដេក"និយាយរួចនាយក៏ដួសបាយមកបញ្ចុកប្ដីអ្ហាច្រលំJoongទាំងទើសចិត្ត.។ទម្រាំតែបាយរួចសាច់របស់Dunkសឹងតែស្កៀបអស់ព្រោះកម្លោះជុងគាត់អង្អែលផងស្ទៀបផង
បន្ទប់**
ឡើងមកដល់បន្ទប់ជុងក៏ចូលទៅងូតទឹកហើយចេញមកវិញទាំងល្វែងលើចង់កន្សែងនឹងចង្កេះធ្វើអោយឃើញសាច់ដុំកង់ៗគួរអោយចង់ប៉ះ...
"អឺ..."
"នេះខោអាវJoongពាក់សិនទៅមានតែមួយឈុតនេះទេធំ"រៀបនឹងសួររកខោអាវពាក់ហើយនាយតូចក៏និយាយកាត់ខ្លួនមុន
"ពាក់អោយបានទេ?"នាយក៏និយាយញ៉ញញឹមឌឺធ្វើអោយនាយតូចនោះសម្លក់ថ្មែ។ក្រោយញ៉ោះគ្នាហើយdunkក៏ឡើងទៅដេកលើពូកទន់ៗរបស់ខ្លួនស្រាប់តែភ្ញាក់Joongមកសង្រ្គប់ដេកពីលើខ្លួន
"នែ៎!ធ្វើអី?ងើបទៅធ្ងន់ណាស់"នាយព្យាយាមរុញជុងចេញពីលើខ្លួនតែមិនបានផល
"ខ្ញុំហត់ណាស់សុំគេងហើយ"នាយនិយាយហើយក៏បិតភ្នែកដេកជ្រប់មុខនឹងករបស់Dunkធ្វើអោយអ្នកដែលត្រូវគេប៉ះពាល់នោះព្រឺរោមខ្ញាកៗ
ក្រោយធ្វើអីមិនបាននាយក៏អោបនាយកម្លោះវិញហើយក៏បិតភ្នែកដេកលង់លក់ទៅ.....

រង់ចាំអានបន្ដនៅភាគទី3ណា

(បើមានអ្វីខុសឆ្គងសូមអភ័យទោសផងព្រោះនេះជាលើកដំបូងដែលខ្ញុំសរសេរវាឡើងមក🤟🏻)
Note: បើសិនជាមានអ្នកអានបន្ដខ្ញុំនឹងបន្ដសរសេរហើយបើអានហើយកុំភ្លេចvote& comment ប្រាប់ផងណាដើម្បីខ្ញុំបានដឹងនឹងកែសម្រួល🙏🏻❤️
📍Gestures and words are not real❗ Please don't mind my writing...

BY: KHEH💗

នៅតែស្រលាញ់.Still in love [End]Where stories live. Discover now