Part12 : ជួបជុំ

447 28 8
                                    


Morning 🌞

"Okay!សម្រេចថាមកតាមនឹងទៅចុះ"

ពេលព្រឹកបើកបង្ហាញអោយឃើញនាយកម្លោះកំពុងឈរនិយាយទូរស័ព្ទបបួលមិត្តទាំងអស់មកលេងនៅ Pattaya នេះ ខណៈនោះក៏ធ្វើអោយនាយតូចនឹកដល់មិត្តៗដែលនៅឯក្រុងថេបនោះក៏ចង់បបួលពួកគេមកលេងដែរតែក៏ត្រូវអនុញាត្តិពីនាយកម្លោះសង្ហាជាមុន

"អឺ...Joong...ខ្ញុំអាចហៅមិត្តៗរបស់ខ្ញុំមកផងតើបានទេ?"នាយតូចរដេបរដុបខ្លាចការស្នើរសុំរបស់ខ្លួនធ្វើអោយនាយកម្លោះខឹងព្រោះតែប្រុសម្នាក់នេះគឺពូកែប្រចណ្ឌណាស់ខុសពាក្យខុសសម្ដីតិចតួចខឹងច្រាលដាច់ក្បាលដាច់កន្ទុយនិយាយគ្មានដឹងរឿងទេ

"បើDunkចង់ហើយហេតុអីខ្ញុំត្រូវបដិសេដនោះ?" ទីបំផុតគេក៏យល់ព្រមនាយតូចស្ទុះទៅយកទូរស័ព្ទទាក់ទងទៅមិត្តក៏ដូចជាសិស្សប្អូនរបស់គេថ្ងៃមុននោះ

ពួកគេសម្រេចចិត្តថានឹងនៅ Pattaya 2ថ្ងៃទៀតដើម្បីជួបជុំមិត្តគ្រប់គ្នាប៉ុន្ដែលោកប៉ាអ្នកម៉ាក់របស់joongលោកមិនបាននៅបន្ដព្រោះមានភារះកិច្ចនៅឯក្រុងថេបទើបត្រូវធ្វើដំណើរទៅថ្ងៃនេះតែម្ដងណាមួយលោកក៏ចង់ទុកពេលវេលាអោយក្មេងក្មាងបានសប្បាយជួបជុំមិត្តភក្ដិគ្រប់គ្នាផង។

ថ្ងៃត្រង់**

អ្នកបម្រើដុតដៃដុតជើងរៀបចំម្ហូបអាហារដើម្បីទទួលភ្ញៀវដែលជាមិត្តរបស់ចៅហ្វាយខ្លួនតាមពិតផ្ទះនៅទីនេះចៅហ្វាយមិនសូវជាបានមកនោះទេនៅតែអ្នកបម្រើមើលថែបោសជូតផ្ទះយូរៗទើបចៅហ្វាយមកលេងម្ដងអីបែបនេះ.....

"សួស្ដី!អ្នកគ្រប់គ្នានេះមកដំណើរគ្នាតែម្ដងហើយ"ទីបំផុ
តមិត្តរបស់ពួកគេក៏បានមកដល់នេះដូចជាបានខលណាត់គ្នាមុនអញ្ចឹងគឺមកដំណើរគ្នាតែមួយមិត្តរបស់Dunkទៀត

"ណែនាំគ្នាទៅចុះ!"

"សួរស្ដី!ខ្ញុំGemini អាចហៅថាGemបាន"

"ចំណែកខ្ញុំគឺOhm រីករាយដែលបានស្គាល់"

"ខ្ញុំmarkហើយនេះគឺfordរីករាយណាស់ដែលបានស្គាល់" ភីម៉ាកណែនាំខ្លួនទៅកាន់នាយតូចក៏មិនភ្លេចណែនាំសំណព្វចិត្តដែលនៅក្បែរខ្លួននោះ

នៅតែស្រលាញ់.Still in love [End]Where stories live. Discover now