part5: Jealous2

654 40 5
                                    


Morning***

ព្រះអាទិត្យចាប់ផ្ដើមរះបង្ហាញអោយឃើញគូរស្នេហ៍អ្ហា!មិត្តភក្តិមួយគូកំពុងគេងអោបគ្នាយ៉ាងស្អិត។
ពន្លឺថ្ងៃបានរះមកចំពីមុខរបស់នាយតូចធ្វើអោយនាយដឹងខ្លួនភ្លាម។នាយបើកភ្នែកមកនឹងកម្រើកខ្លួនតែក៏មានអារម្មណ៏ថាធ្ងន់ៗដូចជាមានមនុស្សនៅពីលើ....ក្រលេកទៅមើលក៏ឃើញរាងក្រាស់កំពុងបិតភ្នែកគេងគើយទ្រូងរបស់ខ្លួន....

"Joong....ងើបឡើង..ព្រឹកហើយណា"នាយតូចព្យាយាមអង្រួនរាងក្រាស់ដែលដេកទ្រុបកើយទ្រូងរបស់ខ្លួនយ៉ាងលក់ស្រួលនោះតិចៗ

"ហុឹមម...."ព្យាយាមយ៉ាងណាក៏មិនបានផលបានត្រឹមតែសម្លេងក្រហឹម

"Joong ភ្ញាក់!"

"សុំពេល 10នាទីទៀតណា..."កម្លោះjoongហា៎មាត់និយាយទាំងសម្លេងខ្សាលព្រមទាំងដៃចាប់អោបរិតចង្កេះនាយតូចថែមមួយកម្រឹតទៀត

"អត់ទេ!បើjoongនៅងងុយក៏គេងចុះ ចាំខ្ញុំចុះទៅធ្វើអីអោយញុាំ..." នាយតូចលើកដៃអង្អែលសក់របស់គេថ្នមៗនឹងនិយាយបែបលួងលោមអោយគេប្រលែងដៃពីចង្កេះរបស់ខ្លួន...។នាយមិនយល់ទេហេតុអីខ្លួនចូលចិត្តអោយគេធ្វើបែបនេះដាក់នាយម្លេះ?ហេតុអីនាយមានអារម្មណ៍ល្អជាមួយនឹងគេច្រើនជាងពីមុនម្លេះ?គេកាន់តែធ្វើបែបនេះធ្វើអោយនាយតូចDunkនោះហាមចិត្តមិននិយាយផ្អែមជាមួយគេមិនបាន....

"មិនបាច់ទេ!គេងអោបDunkបែបនេះក៏ឆ្អែតហើយ"នាយកម្លោះបើកភ្នែកព្រឹមៗសម្លឹងទៅមុខរបស់Dunkដែលកំពុងតែអង្អែលសក់របស់គេថ្នមៗព្រមជាមួយសម្ដីដ៏ផ្អែមរបស់គេធ្វើអោយនាយតូចថ្ពាល់
ឡើងក្រហមព្រោះតែអៀននឹងសម្ដីអ្នកខ្លះ

"ហុឹម?អៀនមែនទេ?អា៎ៗមិនបាច់អៀនទេបន្ដិចក៏ត្រូវជួបលើសពីនេះទៀត...."
ផាច់!

"Joong!?និយាយឆ្កួតស្អីហ្នឹង?"នាយតូចវាយស្មាគេតិចៗនឹងនិយាយទាំងថ្ពាស់កាន់តែក្រហមដូចប៉េងប៉ោះ

"មើស៎!....លែងទៅ! ឆាប់ទៅងូតទឹកទៅនឹងអាលបានទៅញុាំអី"ដោយទ្រាំនឹងការអៀនមិនបានក៏ដេញនាយកម្លោះអោយឆាប់ទៅងូតទឹកបើមិនចឹងទេប្រាកដណាស់នឹងមានរឿងលើសពីនេះព្រោះកម្លោះJoongបើនិយាយចេញមកហើយវានឹងកើតឡើង....

នៅតែស្រលាញ់.Still in love [End]Where stories live. Discover now