part3: dating

746 43 4
                                    

ថ្ងៃថ្មី**
ក្រោកពីដេកមកដៃរាវរកនាយតូចមកអោបតែមិនបានបានតែខ្យល់ទើបបើកភ្នែកក្រោកមកក៏បាត់នាយតូចបាត់ទៅហើយទើបនាយក្រោកមកងូតទឹកផ្លាស់ខោអាវមុននឹងចុះទៅក្រោម។បន្ទាប់ពីផ្លាស់ខោអាវរួចនាយក៏ចុះមកខាងក្រោមហៀបនឹងដើរចេញទៅហើយក៏ប្រទះភ្នែកនឹងតុបាយក៏ដើរទៅមើលនៅលើតុមានម្ហូបប៉ុន្មានមុខព្រមទាំងក្រដាសnoteដែលបិតលើនោះដោយសរសេរថា...
Note*
"ខ្ញុំប្រញាប់ទៅសាលាមិនបានដាស់Joongទេញុាំរួចក៏ប្រញាប់ទៅវិញទៅ" នាយអានរួចក៏លេចស្នាមញញឹមនៅលើផ្ទៃមុខរបស់ខ្លួនមុននឹងអង្គុយចុះហើយញុាំអាហារដែលនាយតូចបានធ្វើក្របទុកអោយនោះ
"គេនៅបារម្ភពីយើងមែនទេ?"ញុាំបណ្ដើរនិយាយបណ្ដើរទាំងសប្បាយចិត្ត។បន្ទាប់ពីញុាំអាហាររួចនាយក៏ចេញទៅផ្ទះវិញ។

កាត់មកដល់នាយតូចនេះវិញក៏បានមកសាលាតាមទម្លាប់ប៉ុន្ដែខុសធម្មតា។ព្រឹកនេះគេភ្លឹកខុសធម្មតារៀនសុខៗក៏នឹកឃើញកាយវិការដែលjoongធ្វើដាក់នាយកាលពីយប់។
"អេ៎អៃDunk...?ហឺយឯង! ឯងកើតស្អី?ភ្លឹកគិតរឿងអិមិចក៏ហៅមិនងៀក?" Pondពេលដែលឃើញមិត្តខ្លួនខុសប្រក្រតីក៏កេះសួររហូតទាល់តែនាយតូចភ្ញាក់ព្រឺត
"អឺ....គ្មានអីទេ"
"អាវ!!....ស្អីរបស់វានឹង?!"ក្រោយទទួលបានចម្លើយហើយនាយក៏បន្ដការរៀនរបស់នាយទាំងខួរក្បាលនៅឆ្ងល់។
ទឺង*
កំពុងតែរៀនទូរស័ព្ទខ្លួនក៏មានអ្នកផ្ញើរសារមករួចនាយក៏បើកមើលគិតថាជាអ្នកណាតាមពិតជាកម្លោះJoong...
Line**
JOONG<<អគុណសម្រាប់អាហារកាលពីព្រឹកមិញ>>
DUNK<<joongបានlineខ្ញុំមកពីណា?>>
JOONG <<វាមិនសំខាន់ទេ....>>
<<ខ្ញុំចង់ដើរលេងជាមួយDunk>>
<<ទេ! Joongទៅម្នាក់ឯងចុះ>>
joong <<សម្រេចថាពេលចប់ម៉ោងរៀននេះខ្ញុំទៅយកនៅផ្ទះ>> << BYEEE>>
បន្ទាប់ពីឆ្លើយឆ្លងគ្នារួចនាយតូចក៏ទម្លាក់ទូរស័ព្ទចុះទាំងទឺកមុខធុញទ្រាន់។នេះនាយត្រូវមកជួបមុខមនុស្សរំខានម្នាក់នេះទៀតហើយមែនទេ?គួរអោយធុញ!
"និយាយជាមួយអ្នកណានឹង"បន្ទាប់ពីឃើញមិត្តខ្លួនឆ្លើយឆ្លងគ្នារួចនាយក៏សួរមិត្តទាំងទឹកមុខឆ្ងល់(ឆ្ងល់ឆ្លងជាតិO⁠_⁠o)
"គ្មានទេ! រៀនបន្ដទៅ" នាយតូចក៏តបទៅមិត្តរបស់ខ្លួនវិញ.....
ក្រោយបញ្ចប់ម៉ោងរៀនរួចនាយក៏ទៅផ្ទះដូចសព្វដង។មកដល់បន្ទប់នាយក៏ងូតទឹកផ្លាស់ខោអាវនៅផ្ទះដូចរាល់ដងហើយក៏ចុះមកខាងក្រោមរកអីញុាំប៉ុន្ដែ....
ទឺតៗ***
សម្លេងសុីភ្លេឡានក៏បន្លឺឡើងនៅខាងមុខផ្ទះនាយក៏ដើរចេញទៅមើលនៅខាងក្រៅ។ពិតជាដូចអ្វីដែលគេគិតពិតមែនគ្មានអ្នកណាក្រៅពីប្រុសរំខានម្នាក់នោះទេគេប្រាប់ហើយថាគេមិនទៅតែពេលនេះ.....
"ខ្ញុំប្រាប់ហើយថាខ្ញុំមិនទៅទេ.... អេ៎?!"នាយតូចបើកទ្វាចេញមកខាងក្រៅមុននឹងនិយាយប្រាប់ទៅនាយកម្លោះដែលបើកទ្វាចុះពីលើឡានដើរចូលទៅខាងក្នុងផ្ទះនាយយ៉ាងសង្ហារដោយមិនខ្លាវក្រែងចិត្តម្ចាស់ផ្ទះគេសោះ
"នែ៎ ខ្ញុំប្រាប់ហើយថាខ្ញុំមិនទៅទេ! និយាយមិនស្ដាប់គ្នាទេហេ?"ក្រោយមកនាយក៏បោះជំហានដើរតាមពីក្រោយកម្លោះJoongព្រមទាំងនិយាយបដិសេធសំណើរកាលពីព្រឹកមិញ
"ទុកពេលអោយ10នាទី ទៅផ្លាស់ខោអាវទៅ"នាយមិនស្ដាប់នាយតូចនិយាយហើយថែមទាំងកំណត់ម៉ោងអោយគេទៅផ្លាស់សម្លៀកបំពាក់ទៀតទាំងមិមនសួរនាយតូចមួយម៉ាត់ថាគេព្រមឬអត់។ហើយក៏ដើរទៅអង្គុយលើសាឡុងធ្វើប្រងើយ។
"ឬអោយខ្ញុំទៅប្ដូរអោយលឿននឹងឆាប់បានទៅ?"បន្ទាប់ពីឃើញនាយតូចនៅស្ងៀមឈរអោបដៃជ្រួញចិញ្ចើមដាក់នាយ។ភ្លាមនោះនាយក៏បោះពាក្យសម្ដីគម្រាមទៅនាយតញចភ្លាមៗតែគិតឬថានាយDunkនឹងព្រម??
"អូខេ!ម៉ោះបើនាយមិនព្រមទុកអោយខ្ញុំទៅប្ដូអោយ"ដោយឃើញនាយតូចមិនព្រមនាយក៏ងើបទៅទាញដៃនាយទៅផ្លាស់ខោអាវ។គេគិតខុសហើយថាគេមិនហ៊ានឬ?បើគេនិយាយហើយគេនឹងធ្វើ....
"មិន...មិនបាច់ទេ...ខ្ញុំប្ដូរខ្លួនឯងបាន"ឃើញគេងើបមកទាញខ្លួនទៅបែបនេះនាយក៏ផ្លាស់ប្ដូទឹកមុខភ្លាមហើយក៏កន្ដ្រាក់ដៃចេញពីគេមុននឹងឡើងទៅប្ដូរសម្លៀកបំពាក់។រីឯនាយកម្លោះនេះវិញឈរញញឹមខ្នាញ់នឹងចរិតគួរអោយខ្នាញ់របស់នាយតូចមនុស្សស្អីក្បាលរឹងយ៉ាងនេះទាល់តែគម្រាមហើយធ្វើមែនទើបព្រម។។
ក្រោយពីផ្លាស់ខោអាវរួចនាយក៏ចុះមកខាងក្រោមនាយកម្លោះមើលសឹងតែភ្លឹកទៅហើយព្រោះការតែងខ្លួនរបស់នាយតូចមើលទៅសាមញ្ញតែគួរអោយស្រលាញ់អ្វីដែលសំខាន់វាស៊ីគ្នាជាមួយឈុតរបស់គេទៀត....
"ម៉ោះថតរូបគូរជាមួយគ្នាមួយមុននឹងdate"ថាហើយនាយក៏ដកទូរស័ព្ទហុចអោយនាយតូចដើម្បីថតរូប។ឯនាយតូចនេះទោះចិត្តមិនចង់ក៏ត្រូវបង្ខំចិត្តធ្វើដែរព្រោះបើមិនធ្វើតាមគេនិយាយពិតណាស់គេនឹងគម្រាមនាយដូចអម្បាញ់មិញនេះចឹង។ក្រោយមកនាយទាងពីថតរូបជាមួយគ្នាបានមួយរូបហើយក៏បានផុសទៀតផង

នៅតែស្រលាញ់.Still in love [End]Where stories live. Discover now