You know nothing about me

20 3 0
                                    

Part:2<ប្រុស???????

ពេលព្រឹកឈានចូលមកដល់ រាងតូចក៏ងូតទឹកស្លៀកពាក់ឯកសណ្ឋានសាលារួចដូចគ្នា

«តោះទៅ»Hoseok និយាយរួចក៏ដើរទៅមុនប្អូនបាត់ទៅ

ពួកគេទៅអង្គុយចាំនៅចំណតឡានក្រុងប្រហែលមួយសន្ទុះឡានក្រុងកីបានមកដល់

បន្ទាប់ពីអង្គុយរៀនអស់រយៈពេលជាច្រើនម៉ោងពេលនេះក៏ដល់ម៉ោងចុះទៅផ្ទះល្មម ដោយសារថ្ងៃនេះជាថ្ងៃសៅរ៍ដូច្នេះពួកគេរៀនតែវេនព្រឹកប៉ុណ្ណោះ

នៅលើឡានក្រុង
«បងប្រុស»Hodan ពេលរកកន្លែងអង្គុយលើឡានក្រុងបានស្រួលបួលរួចក៏បន្លឺឡើងហៅបងប្រុស

«មានការអីមែនទេ លុយបងអោយឯងចាយមិនគ្រប់មែនទេ»Hoseok សួរទៅប្អូននៅពេលដែលឃើញគេស្ទាក់ស្ទើមិនហ៊ាននិយាយ ណាមួយខ្លាចថាលុយដែលគេអោយទៅប្អូនចាយមិនគ្រប់

«មិនមែនទេ គឺថាព្រឹកមិញលោកគ្រូបានអោយពួកខ្ញុំចាប់ក្រុមធ្វើកិច្ចការស្រាវជ្រាវចឹងហើយថ្ងៃនេះទំនេរខ្ញុំចង់សុំបងប្រុសទៅធ្វើកិច្ចការស្រាវជ្រាវនោះជាមួយមិត្តក្នុងក្រុម»Hodan និយាយប្រាប់បងប្រុសតាមដំណើរ រីឯHoseokពេលឮបែបនេះចិត្តមួយចង់អោយប្អូនទៅចិត្តមួយទៀតក៏ចង់ហាមឃាត់ប្អូនដូចគ្នា ព្រោះខ្លាចថាប្អូនអាចនិងមានគ្រោះថ្នាក់

Hoseokស្ងប់ស្ងាត់មិនតបតនិងប្អូន តែនៅពេលដែលងាកទៅឃើញប្អូនអង្គុយអោនមុខចុះក៏ធ្វើអោយគេគិតថា ប្រសិនបើគេមិនអនុញ្ញាតិអោយប្អូនទៅវាមានន័យថាគេហាមឃាត់សិទ្ធិសេរីភាពរបស់ប្អូនខ្លាំងពេកហើយ ក៏ប៉ុន្តែគេធ្វើបែបនេះក៏មកពីគេបារម្ភសុវត្ថិភាពរបស់ប្អូនដែរ

«មិនអីទេ តែប្រយ័ត្នខ្លួនផងណា»Hoseok និយាយទៅកាន់ប្អូនតិចៗទាំងមិនសូវសប្បាយចិត្តព្រោះថាគេពិតជាមិនចង់អោយប្អូនទៅពិតមែន

«អរគុណណាស់បាទបងប្រុស»Hodan ងើបមុខឡើងមកនិយាយអរគុណដាក់បងប្រុសទាំងមុខរីកដូចគ្រាប់ជី

«រ៉ូតមកផ្ទះផងណា កុំអោយលើសម៉ោង7»Hoseok ផ្ដាំប្រាប់ប្អូនប្រុសអោយរ៉ូតមកផ្ទះកុំអោយគេនៅយប់ពេកព្រោះខ្លាចគេមានគ្រោះថ្នាក់

You Know Nothing About MeWhere stories live. Discover now