You know nothing about me

17 3 0
                                    

Part:4<អ្នកប្រុសជាសង្សាលោកម្ចាស់មែន??

DARK CLUB
«មិចក៏ឯងមិនប្រាប់យើងថាគេជាប្រុស»រាងក្រាស់សួរទៅមិត្តដែលកំពុងតែអង្គុយលើតុធ្វើការជក់បារីទាំងទឹកមុខធុញថប់

«គង់តែដឹងដដែលចឹងហើយខ្ជិលប្រាប់»Jimin ឆ្លើយតបរួចក៏លើកយកបារីនៅនិងមកហឺតបន្តិចមុននិងបង្ហុយផ្សែងចេញទៅ គេពិតជាចង់ទៅតាមរាងតូចណាស់តែបែរជាទៅមិនបានព្រោះថាខ្លួនជាប់រវល់ដោះស្រាយរឿងទំនិញនិងការងារដែលសំខាន់ៗសិនទើបអាចចេញទៅតាមរាងតូចបាន តែឥឡូវមិនទាន់បានដោះស្រាយការងាររួចផងបែរជាខ្លួនត្រូវរំខានដោយអាចង្រៃយ៍មិត្តនេះទៀត ហេុីយ!មិនដឹងថាពេលណាទើបខ្លួនអាចទៅតាមរាងតូចបានទេ

«ឯងគ្មានការងារធ្វើទេហេសបានជាមករំខានយើងបែបនេះ»Jimin

«ការងារមិនសំខាន់អោយគេធ្វើអោយទៅ»

តុក តុក
«ខ្ញុំDojun(ដូជុន)ចៅហ្វាយ មានរឿងសំខាន់ត្រូវការអោយអ្នកប្រុសសម្រេច»អ្នកជាកូនចៅឆ្លើយតបមកកាន់អ្នកខាងក្នុង

«និយាយមក»Jimin និយាយរួចអ្នកជាកូនចៅក៏បើកទ្វាដើរចូលមកសំដៅរទៅកាន់អ្នកជាចៅហ្វាយរួចក៏អោននិយាយខ្សឹបៗដាក់ត្រចៀកអ្នកកម្លោះ

«តាមដានបន្តទៅ កុំអោយបាត់ពីខ្សែភ្នែក»Jimin បញ្ជាឡើងបន្ទាប់ពីស្ដាប់នាយកម្លោះDojunនិយាយ

«ទទួលបញ្ជាចៅហ្វាយ»Dojin និយាយរួចក៏ដើរចេញទៅបាត់ទៅ រីឯអ្នកកម្លោះរាងក្រាស់ដែលអង្គុយលើសាឡុងក្រលែងកែវស្រានោះក៏និយាយឡើង

«រឿងស្អីមិចក៏សម្ងាត់ម្ល៉េះ»គេលើកស្រាក្រហមមកក្រេបបន្តិចមុននិងបន្លឺសួរទៅកាន់Jiminដែលកំពុងតែឈ្ងោកមុខធ្វើការ

«មិនបាច់ចង់ដឹងទេ»Jimin តបទាំងមិនដកភ្នែកចេញពីឯកសារ

Skip
Hoseokបើភ្នែកឡើងមុននិងព្រិចវាតិចៗដើម្បីអោយសាំនិងពន្លឺ គេច្រត់ដៃនិងពូកដើម្បីងើបអង្គុយអោយបានស្រួលបួលរីឯក្នុងចិត្តក៏បន្លឺសំណួរឡើង ទីនេះជាកន្លែងណា? គេមកនៅទីនេះបានយ៉ាងមិច?នរណាអ្នកនាំគេមក?សំណួរទាំងនេះបុកឡើងផ្ទួនៗពេញក្នុងខួរក្បាលដែលធ្វើអោយគេឈឺក្បាលជាខ្លាំងរហូតដល់យកដៃទៅខ្ទប់ត្រចៀកដើម្បីកុំអោយឮសំណួរទាំងនោះ

You Know Nothing About Meजहाँ कहानियाँ रहती हैं। अभी खोजें