You know nothing about me

17 1 0
                                    

Part:3<លោកអត់ឃ្លានណាស់ហេសJimin Alexander

10:00AM
ព្រឹកប្រលឹមនាថ្ងៃថ្មីពេលនេះព្រះអាទិត្យរះកំពស់ចុងត្នោតទៅហើយបើងាកមកមើលនៅក្នុងបន្ទប់ដ៏ប្រណីតមួយនេះវិញកំពុងតែឃើញមានរាងតូចស្រឡូនស្រឡៅម្នាក់គេងលើពូកសំឡីដ៏ទន់ល្មើយ។

«អ៎ាសុឺត...»រាងតូចបើកភ្នែកឡើងភ្លាត់សម្លេងថ្ងូរបង្ហាញពីភាពឈឺចាប់លើរាងកាយ។ កែវភ្នែកស្រស់ស្អាតបើឡើងសម្លឹងមើលដៃជើងខ្លួនឯងងាកមុខទៅម្ខាងក៏ឃើញកញ្ចក់ដែលបានបង្ហាញពីរាងកាយននោលគកសុទ្ធតែស្នាមស្នេហ៍របស់គេក្នុងផ្ទៃកញ្ចក់

រាងតូចសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ទឹកភ្នែកក៏ស្រាប់តែរមៀលធ្លាក់ចុះមកកាត់ផែនថ្ពាល់ក្រពុំទាំងគូ។ ព្រះអឺយ! នេះហេសសភាពកូលាបដែលត្រូវបានគេញាំញី នេះហេសកូលាបដែលត្រូវបានគេស្រង់ក្លិនរួចក៏យកទៅបោះចោល គេពេលនេះមិនខុសអីពីក្រដាសជូតមាត់ដែលគេជូតហើយក៏បោះចោលក្នុងធុងសម្រាម

រាងតូចងាកមុខចេញពីកញ្ចក់អោនមុខចុះដាក់លើក្បាលជង្គង់ដែលទ្រាប់ដោយភួយសាច់ទន់ពីលើ។ សភាពគេពេលនេះដូចកូនឆ្កែធ្លាក់ទឹក ស្បែកសខ្ចីពីមុនពេលនេះក៏គ្រប់ដណ្ដប់ដោយស្នាមជាំនិងស្នាមធ្មេញ បបូរមាត់ដែលធ្លាប់តែមានពណ៌ផ្កាឈូករលោងដូចជាដុំព្រិលពេលនេះក៏ប្រែជាស្ងួតក្រហមកកឈាម កន្លែងសម្ងាត់ដែលមិនធ្លាប់ត្រូវបាននរណាប៉ះពាល់ពីមុនពេលនេះក៏ត្រូវបានជោគជាំប្រលាក់ទៅដោយទឹកកា*ដ៏គួរអោយខ្ពើមរអើមនោះ

ប្រហែលបន្តិចក្រោយមករាងតូចក៏ដើរចុះពីលើគ្រែសម្ដៅទៅបន្ទប់ទឹកដើម្បីលាងសម្អាតខ្លួនចេញ គេដើរទៅទាំងពិបាកព្រោះថាគេពិតជាឈឺល្វែងខាងក្រោមណាស់ រីឯជើងរបស់គេក៏ញ័រដែរដែលវាធ្វើអោយគេចង់ដួលម្ដងៗ

រាងតូចចាប់ផ្ដើមបើកទឹកនិងយកដៃទៅដុសអង្អែលលើខ្លួនខ្លាំងៗហាក់បីដូចជាស្អប់ខ្ពើមខ្លួនឯងណាស់ចឹង ដៃរបស់គេចាប់ផ្ដើមត្រដុសពេញខ្លួនធ្វើអោយមុខមាត់ឡើងក្រហមបបូរមាត់វិញប្រេះសឹងតែចេញឈាមទៅហើយបើសាច់សស្គុសរបា់គេវិញក៏ឡើងក្រហមរងាលដោយសារតែការកកិតសាច់ខ្លាំងពេក

You Know Nothing About MeWhere stories live. Discover now