2: អូនមានផ្ទៃពោះកូនរបស់បង

1.7K 119 13
                                    


ថេយ៉ុងនិងជុងគុកបានក្លាយជាសង្សារនិងគ្នាបានរយ:ពេល5ខែរួចមកហើយ ដោយដំបូងជុងគុកតាមញ៉ែនាយតូចរហូតដល់ថេយ៉ុងយល់ព្រម ។ ស្រលាញ់គ្នាបាន1ខែ អ្នកទាំងពីរបានជ្រុលជ្រុសខ្លួនប្រាណជាមួយគ្នាដោយអចេតនា តែបន្ទាប់ពីនោះនាយក្រាស់ដូចជាជក់ចិត្តជាមួយរាងកាយថេយ៉ុង គេសុំធ្វើរឿងនោះជាញឹកញាប់ ដោយប្រើរបស់ការពារមិនដែលខាន ព្រោះខ្លាចភ្លាត់ស្នៀតថេយ៉ុងមានកូនដោយសារនាយតូចជា អូមេហ្កា

ពួកគេទាំងពីរមិនសូវជាមានពេលឲ្យគ្នាច្រើននោះទេ ព្រោះម្នាក់ៗសុទ្ធតែរវល់ តែជុងគុករវល់ជាង
ថេយ៉ុង ដោយសារ គេជាបងធំរបស់ក្រុម គេត្រូវមើលការខុសត្រូវលើក្រុម បង្ហាត់បងប្អូនគេ ជាងមានពេលឲ្យសង្សារ ហើយម្នាក់ៗក៏សុទ្ធតែរវល់រៀនថែមទៀត។

ភូមិគ្រឹះ សារ៉ាតូឈិ

ក្នុងបន្ទប់មួយនៃភូមិគ្រឹះយើងបានឃើញនាយតូចថេយ៉ុងកំពុងនិយាយទូរស័ព្ទ ទាំងមុខញញឹមពព្រាយ។

< បាទបងសម្លាញ់ បន្តិចទៀតជួបគ្នា > ថេយ៉ុងដាក់ទូរស័ព្ទចុះ រួចរៀបចំខ្លួនដើម្បីទៅញុាំអីជាមួយសង្សារ ។ បន្ទាប់ពីរៀបចំខ្លួនរួចរាល់យ៉ាងស្អាត គេក៏បានចុះទៅខាងក្រោម ។

< ប៉ាម៉ាក់ កូនសុំទៅញុាំអីជាមួយមិត្តភក្តិបន្តិច>

< មិត្តភក្តិឲ្យដឹងមិត្តភក្តិណា៎ថេយ៍ ឆ្នាំនេះជាឆ្នាំកូនប្រឡង កុំផ្តេសផ្តាស >

< ជុប ជុប កូនដឹងហើយប៉ាម៉ាក់ > ថើបថ្ពាល់ប៉ាម៉ាក់ម្នាក់មួយខ្សឺតរួចដើរឡើងឡានទៅតាមការណាត់

#ហាងអាហារ

< ជុង អូននឹកបងណាស់ > ថេយ៉ុងរត់មកអោបអ្នកជាសង្សារយ៉ាងណែន

< ទើបតែជួបបងម្សិលមិញសោះហ្នឹងអូន សឺត សឺត > ជុងគុកនិយាយរួចពីមាត់ក៏ថើបថ្ពាល់ថេយ៉ុងទាំងសងខាង

< តោះហៅអីញុាំទៅ អូនឃ្លានហើយ >

30នាទីកន្លងផុត ពួកគេទាំងពីរបានញុាំអាហាររួចរាល់ និង កំពុងតែរៀបចំបន្តដំណើរទៅដើរលេងបន្តស្រាប់តែសូហ្គាខលមកជុងគុកប្រាប់ថា គ្នីគ្នារបស់គេត្រូវក្រុមស្តេចនាគខ្មៅវៃឲ្យមានរបួស2,3នាក់ ដូច្នេះ ជុងគុកក៏សុំថេយ៉ុងទៅមុន

លោកប៉ាក្មេងស្ទាវ☆(Completed)Where stories live. Discover now