ភាគបញ្ចប់

2.2K 138 9
                                    

1ឆ្នាំបានកន្លងផុតទៅ
ពេលវេលាវាពិតដើរលឿនខ្លាំងណាស់ ពេលកូនរបស់ជុងគុកនិងថេយ៉ុងដែលទើបតែកើតថ្ងៃមុនសោះ គេមានអាយុ1ខួបទៅហើយ បើនិយាយពីមុខមាត់និង
ចរិតគឺកាត់តាមប៉ាគេទាំងអស់ គ្មានកន្លែងណាដែលកាត់តាមថេយ៉ុងនោះទេ ។ បើយើងងាកមកមើលគូស្នេហ៍ទាំងពីរវិញ គឺពួកគេទើបតែរៀបការហើយថ្មីៗនេះទេ។ បន្ទាប់ពីមានរឿងកើតលើថេយ៉ុងកាលពី1ឆ្នាំមុន ជុងគុកបានកែប្រែខ្លួនដូចសម្តីដែលបានសន្យា នាយបានចូលជាម៉ាហ្វៀពេញសិទ្ធិ នាយបានសងសឹកទៅកាន់អ្នកដែលធ្វើបាបថេយ៉ុងយ៉ាងចាស់ដៃដល់ពួកគេលែងហ៊ានសូម្បីសម្លឹងមុខ
ជុងគុក ។ ចំណែកឯក្រុមរបស់នាយគឺគេមិនបានរំសាយចោលនោះទេ គឺពេលនេះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ជុងគុកនិងសូហ្គាដដែល ទាស់ត្រង់ថា នាយក្រាស់ជុងគុកបានផ្តល់សិទិ្ធទៅឲ្យសូហ្គាធំជាងខ្លួន ព្រោះនាយត្រូវចាយពេលសម្រាប់ប្រពន្ធកូនឲ្យបានច្រើន បូករួមទាំងក្រុមហ៊ុន កាស៊ីណូ
ផ្សេងៗទៀត ទើបគេមិនអាចមើលការខុសត្រូវលើក្រុមទាំងមូលបានដូចពីមុន។

ទោះបីជានាយក្រាស់រវល់យ៉ាងណាក្តីក៏គេមិនដែលទុកប្រពន្ធកូនចោលឲ្យនៅឯកការដែរ គឺនាយតែងតែផ្តល់ពេលវេលា ក្តីស្រលាញ់និងភាពកក់ក្តៅទៅឲ្យប្រពន្ធកូនជានិច្ចមិនខ្វះខាតដូចពេលដែលពួកគេកាលពី1ឆ្នាំមុននោះទេ ។ ពេលនេះនាយក្រាស់និង
ថេយ៉ុងបានដូរមកនៅភូមិគ្រឹះចនរួចហើយ នៅពេលដែលនាយក្រាស់ទៅធ្វើការគេតែងនាំភរិយាទៅតាមជាប់ជានិច្ច គេស្រលាញ់មើលថែថេយ៉ុងប្រៀបដូចកែវភ្នែក ទាំងដែលដំបូងគ្រាន់តែចង់បោកលេងសោះ ឥឡូវមកស្រលាញ់ងប់ ងើបក្បាលលែងរួច។

< ល្បងៗ > ណាហីដែលជាដៃស្តាំក្នុងក្រុមខ្លារខិនរបស់ជុងគុកបានមកហៅបងធំដល់ភូមិគ្រឹះ

< យ៉ាងម៉េចឯងណាហី > នាយក្រាស់ដែលកំពុងតែអង្គុយមើលកូននៅបន្ទប់ទទួលភ្ញៀវបានសួរឡើង

< ប្រណាំងម៉ូតូ គឺប្រណាំងម៉ូតូហាស៎ល្បង តាំងពីល្បងចូលជាម៉ាហ្វៀមកល្បងដូចខានប្រណាំងវាយូរហើយ ទៅទេៗ > ណាហីញាក់ចញ្ចើមទ្រឺតៗព្យាយាមលួងលោមនាយក្រាស់

You've reached the end of published parts.

⏰ Last updated: Aug 31, 2023 ⏰

Add this story to your Library to get notified about new parts!

លោកប៉ាក្មេងស្ទាវ☆(Completed)Where stories live. Discover now