5:អូនកុំហួសហេតុពេកថេយ៉ុង

1.5K 104 3
                                    

ទីលានប្រណាំងម៉ូតូមានមនុស្សច្រើន មានទាំងប្រុស ទាំងស្រី ភាគច្រើនសុទ្ធតែជាយុវវ័យ ក្មេងស្ទាវ គូ
សង្សា មានទាំងអោបថើបគ្នា ចាក់បាស់លាន់លឺរំពង ជាដើម ។ ជុងគុកកំពុងត្រៀមប្រណាំងជាមួយដៃគូរម្ខាងទៀត នាយបានរៀបចំរួចជាស្រេចក្នុងការប្រគួតគ្នា ពេលនោះក្មេងស្រីស្រស់ស្អាតស្លៀកពាក់សុិចសុីម្នាក់បានដើរមករករាងក្រាស់ ។

< បងត្រូវការឲ្យអូនជិះខាងក្រោយទេ > ក្មេងស្រីម្នាក់នោះនិយាយដោយដៃកំពុងស្ទាបលើទ្រូងរបស់ជុងគុក

< អូនចង់ហេស៎ > ជុងគុកសួរបកទៅនាងវិញទាំងទឹកមុខខិល

< អូនចង់ >

< បានតើ តែមិនមែនបង ទៅជិះពីក្រោយអាម្នាក់នោះទៅ ចេញទៅខ្ញុំមានប្រពន្ធហើយ > ជុងគុកនិយាយមុនដំបូងនាងឡើងសប្បាយចិត្ត តែនាយស្រាប់តែមុខក្រញូវ និយាយដោយសំលេងរឹងដេញនាងចេញទៅវិញ

< នេះលោក!!!>

< ខ្ញុំមិននិយាយច្រើនដង > នាយមិនចូលចិត្តសុាំញុាំច្រើន នាយមិនចូលចិត្តរឿងស្រីញីអីបែបនេះទេ ទោះគេជាក្មេងស្ទាវក៏ពិតមែនតែមិនមែនស្រីដូរដូចសម្លៀកបំពាក់ តាំងពីដើមគេមិនធ្លាប់មានប្រវត្តិលួចស្រលាញ់អ្នកណាឬមានសង្សារនោះទេ ទើបតែពេលបានឃើញនាយតូចថេយ៉ុង បានគេចេះចង់បាន ចេះញ៉ែយកធ្វើសង្សា តែដំបូងនាយមិនទាំងដឹងថាខ្លួនចេះស្រលាញ់នាយតូចផង បំណងចង់បោកទេ តែឥឡូវបែរជាមានអារម្មណ៍បាត់មុខថេយ៉ុងមិនបានទៅវិញ។

ការប្រណាំងក៏បានចាប់ផ្តើម ល្បឿននៃម៉ូតូនីមួយៗសុទ្ធតែលឿនខ្លាំងដូចគ្នា សំលេងស្រែកហ៊ោលឺៗពីសំណាក់អ្នកមើល ម្នាក់ៗតាមមើលមិនហ៊ានព្រេចភ្នែកឡើយ នៅទីបំផុតអ្នកដែលទទួលបានជ័យជំនះគឺជុងគុក ។ គេមិនដែលប្រណាំងចាញ់អ្នកណានោះទេ គឺតែងតែឈ្នះរាល់លើក ព្រោះក្នុងវចនានុក្រមរបស់គ្រួសារគេគ្មានពាក្យថាចាញ់អ្វីណាមួយឡើយ។

< ល្បងឈ្នះទៀតហើយ ពិតជាអស្ចារ្យណាស់ > សំលេងសរសើរពីកូនក្រុមបានបន្លឺឡើងទៅកាន់នាយក្រាស់

< យើងត្រូវតែបែបនេះ >

< បែបនេះទៅ ប្រពន្ធពោះធំដេកនៅម្នាក់ឯងហ៎ > កំពុងតែមានមោទនភាពលើខ្លួនឯង សូហ្គាបានដាស់តឿនជុងគុក

លោកប៉ាក្មេងស្ទាវ☆(Completed)Where stories live. Discover now