4:ត្រូវកាត់កាល2ឆ្នាំ

1.3K 99 1
                                    


បន្ទាប់ពីរឿងនេះបានដឹងដល់គ្រួសាររបស់
ថេយ៉ុង ពួកគាត់ខឹងយ៉ាងខ្លាំង ប៉ុន្តែថេយ៉ុងយំក្រាបសំពះសុំទោសរួមទាំងការជួយនិយាយពីគ្រួសារនាយក្រាស់ ម៉ាក់ប៉ារបស់ថេយ៉ុងក៏អាចយល់ហើយលើកលែងទោសឲ្យកូនបាន ប៉ុន្តែ លោកតាចន បានឲ្យជុងគុកនិងថេយ៍ ចាកចេញពីគ្រួសាររយ:ពេល2ឆ្នាំទៅរស់នៅផ្ទះតូចក្បែរនេះ គាត់នឹងឲ្យជុងគុកអ្នករ៉ាប់រងទាំងអស់ ទាំងលុយរៀនសូត្រ ចាយវាយ ប្រើប្រាស់ផ្សេងៗ ដើម្បីពិសោធន៍ថាតើគេអាចមានសមត្ថភាពចិញ្ចឹមប្រពន្ធកូនបានដោយពឹងលើខ្លួនឯងដែរឬទេ ? ឬក៏មានតែសមត្ថភាពធ្វើឲ្យគេមានផ្ទៃពោះ?

*Skip

< ជុង តើយើងត្រូវធ្វើយ៉ាងម៉េច យើងបានលុយមកពីណាសម្រាប់រៀន និង ប្រើប្រាស់សម្រាប់អ្វីផ្សេងនោះ > ពួកគេទាំងពីរបានរើឥវ៉ាន់ សម្លៀកបំពាក់ របស់របរប្រើប្រាស់ផ្សេងៗមកដាក់នៅផ្ទះតូចមួយដែលចាស់ៗបានរៀបចំឲ្យពួកគេនៅរយ:ពេល2ឆ្នាំ

< បងកំពុងតែគិតណា៎ថេយ៍ > ជុងគុកនិយាយទាំងស្មុកស្មាញ

< ហឹក មកពីអូន ហឹក បើអូនមិនមានកូនបងក៏មិនត្រូវពិបាកបែបនេះដែរ > ថេយ៉ុងចាប់ផ្តើមយំរៀបរាប់ចេញមកឡើងកំសត់បន្ទោសខ្លួនឯង

< អូនកុំនិយាយបែបនេះ វាមិនមែនជាកំហុសអូនទេ អូនត្រូវតែសប្បាយចិត្តនិងរីករាយដែលកូនរបស់យើងចាប់កំណើតឡើងមក > ជុងគុកចូលទៅឱបលួងលោមរាងតូចកុំឲ្យយំ ទាំងអស់នេះវាមិនមែនជាកំហុសឡើយ គេមិនបានខឹងដែលថេយ៉ុងមានផ្ទៃពោះ តែគេសប្បាយចិត្តទៅវិញទេដែលលឺថាកូនរបស់ខ្លួនចាប់កំណើតមក ទោះបីនាយជាក្មេងស្ទាវ ឈាមរាវ ក៏ពិតមែនប៉ុន្តែនាយស្រលាញ់ក្មេងណាស់ ជាពិសេសកូនរបស់គេបែបនេះទៀត ។

ពេលល្ងាចបានមកដល់ពួកគេទាំងពីរបានចំណាយលុយដែលពួកគេបានសន្សំតិចតួច ទិញគ្រឿងធ្វើម្ហូបមកធ្វើអាហារញុាំ ប៉ុន្តែជុងគុកមិនឲ្យថេយ៉ុងធ្វើនោះទេ ទុកឲ្យខ្លួនជាអ្នកធ្វើទាំងអស់ ទោះបីគេមិនចេះ គេខំមើលទូរស័ព្ទផង ធ្វើផង សង្ឃឹមថាអាចញុាំបាន។

< ម្ហូបបាយឆ្អិនហើយថេយ៍ អូនងូតទឹកហើយឬនៅមកញុាំមក > ជុងគុកស្រែកហៅថេយ៉ុងដែលកំពុងងូតទឹកឲ្យមកញុាំបាយ ។ បន្តិចក្រោយថេយ៉ុងក៏ដើរមកតុអាហារដែលជុងគុកបានរៀបហើយស្រេច។

លោកប៉ាក្មេងស្ទាវ☆(Completed)Where stories live. Discover now