3:ម៉ែអាអូន

1.5K 103 2
                                    


តើដឹងទេហេតុអ្វីបានជាថេយ៉ុងញញឹមចុងមាត់ទៅវិញ គេមិនបានភ័យទេឬ ? ចម្លើយគឺភ័យ ប៉ុន្តែគេត្រូវតែធ្វើបែបនេះ ដើម្បីកុំឲ្យជុងគុកចាកចេញពីគេបាន។

ការពិតការមានផ្ទៃពោះរបស់ថេយ៉ុង វាមិនមែនវាការចៃដន្យឬធ្លោះធ្លោយមួយពេលឡើយ ប៉ុន្តែវាជាការរៀបចំឡើងរបស់ថេយ៉ុងទៅវិញនោះទេ។ ថេយ៉ុងបានស្តាប់លឺពេលជុងគុកនិងសូហ្គានិយាយគ្នា ថានាយក្រាស់មិនបានស្រលាញ់គេ នាយគ្រាន់តែឃើញគេស្អាតចង់បានគេយកមកធ្វើសង្សារលេងៗប៉ុណ្ណោះ។

នៅពេលដែលថេយ៉ុងបានដឹងរឿងនេះភ្លាមគេខូចចិត្តខ្លាំងណាស់ គេស្រលាញ់ជុងគុកដោយចិត្តស្មោះ តែហេតុអ្វីបានជាជុងគុកបោកប្រាស់គេបែបនេះ។ ជុងគុកបានខ្លួនប្រាណគេច្រើនដងទៅហើយ រាងកាយដ៏ល្អស្អាតវាគ្មានភាពបរិសុទ្ធទៀតនោះទេ ឃើញដូចនេះថេយ៉ុងក៏បានរៀបចំល្បិចមួយជាមួយជុងគុកគឺ ថ្ងៃដែលនៅបន្ទប់ទឹក បន្ទាប់ពីនាយក្រាស់ទៅទិញទឹក គេបានលួចចាក់ទម្លុះស្រោ*អនាម័យ ដើម្បីឲ្យមានកូនបាន បើសិនជាគេមានកូន គេដឹងច្បាស់ថាជុងគុកនឹងមិនអាចចាកចេញបានឡើយ ទោះជុងគុកជាក្មេងស្ទាវ តែនាយជាមនុស្សស្រលាញ់ក្មេងណាស់ ហើយបើដឹងថាជាឈាមរបស់នាយ កូននាយចាប់កំណើតឡើងមកទៀត 100% នាយមិនចោលគេនិងកូនដាច់ខាត។ ទោះបីជុងគុកមិនបានស្រលាញ់ខ្លួន ក៏គ្មានថ្ងៃឲ្យនាយរួចខ្លួនដែរ ព្រោះជុងគុកជាអ្នកបានព្រហ្មចារីរបស់គេ ហើយគេក៏ស្រលាញ់នាយក្រាស់ខ្លាំងដែរ ។ (ប្តីស្រលាញ់តើកូនឆី ទាស់តែគ្នាមិនទាន់ស្គាល់អារម្មណ៍ខ្លួនឯង)

< ថាម៉េច ថេយ៉ុងមានកូន > សូហ្គាស្រែកភ្លាត់សំលេងនៅពេលដែលជុងគុកប្រាប់

< ឯងស្រែកលឺម្ល៉េះ > ជុងគុកងាកមុខសម្លក់
សូហ្គា

< មិនស្រលាញ់ៗតែមានកូនអានេះវើយ >

< ពីមុនវាផ្សេង តែឥឡូវយើងដឹងខ្លួនឯងច្បាស់ហើយថា យើងបានលង់ស្រលាញ់ថេយ៍ >

< ហឹម ជិតដល់ថ្ងៃក្រុមយើងណាត់វៃគ្នាជាមួយក្រុមអាហាតូហើយ ឯងដោះស្រាយយ៉ាងម៉េច > ក្រុមរបស់ជុងគុកនិងក្រុមស្តេចនាគខ្មៅត្រូវប្រគួតគ្នានៅសប្តាហ៍ក្រោយដើម្បីយកក្រុមដែលឈ្នះធ្វើជាមេឬអ្នកកាន់កាប់នៅក្នុងសាលា ដោយរាល់ឆ្នាំក្រុមរបស់ជុងគុកតែងតែឈ្នះជានិច្ច។

លោកប៉ាក្មេងស្ទាវ☆(Completed)Where stories live. Discover now