រឿង លោកគ្រូពេទ្យ Jeon🚬🤑

548 17 0
                                    

               ភាគ2

     " ត្រូវហើយវារារាំងផ្លូវដង្ហើម " អ្នកគ្រូពេទ្យគីម

     " ធ្លាប់មានករណីបែបនេះពីមុនដែរទេ? " អ្នកទោស 21 19

     " អត់ទេ "

     " នាងដឹងថាតើនេះជាអ្វីដែរទេ" គេនិយាយទៀងលើកសារា៉ងឡើងមកបង្ហាញនាង។

     " អត់ទេ " អ្នកគ្រូពេទ្យគីម

     " វាអាចចូលទៅដល់ផ្លូវដង្ហើមរបស់គេបាន " អ្នកទោស 21 19គេនិយាយយើងលើកសារ៉ាងនោះហុចឲ្យនាង រួចនិយាយត (មិនដឹងគេហៅម៉េចទេព្រោះអីមិនជំនាញខាងហ្នឹង)

     " បើសិននាងមិនរហ័សនោះទេគេអាចដឹងផុតដង្ហើមមុនឡានពេទ្យមកដល់ "

     " លោកជាគ្រូពេទ្យមែនទេ " នាងបានសួរទៅអ្នកទោស  21 19

     " អត់នោះទេ " នាយនិយាយទៅនាងទាំងមើលមុខហាក់ចង់បង្ហាញនាងថាឲ្យប្រញាប់ធ្វើវាទៅ ទាន់អ្នកទោសម្នាក់នេះនៅមានដង្ហើម ហើយភ្លាមៗនោះគេក៏សួរបកទៅនាងវិញថា

      " ចុះនាងជាគ្រូពេទ្យមែនទេ? បើនាងជាគ្រូពេទ្យប្រញាប់ធ្វើវាទៅ " គេនិយាយទាំងចាប់ដៃនាងឲ្យកាន់សារ៉ាងនោះដើម្បីជួយសង្គ្រោះអ្នកទោសម្នាក់នោះ។ ដោយហេតុចាំយូរ អ្នកទោស 21 19 បានចាប់កាន់ដៃនិងនិយាយប្រាប់ទៅអ្នកគ្រូពេទ្យគីមថា

      " ស្ទាបបំពង់ខ្យល់ខាងក្រោមឆ្អឹងខ្ចីតេរ៉ូអ៊ីន ខាងលើជាឆ្អឹងខ្ចី ខាងក្រោមជាកូត ស្ថិតនៅមុំ 45 ដឺក្រេធ្វើវាទៅ " នាយជាអ្នកនិយាយឯថេយ៉ុងដែលមាននាមជាអ្នកគ្រូពេទ្យជាអ្នកទៅក្នុងបំពង់កអ្នកទោសទៅ។

     " ដកចេញ " អ្នកទោស 21 19 និយាយបន្ទាប់ពីថេយ៉ុងនាងបានដកចេញហើយក៏យកទុយោទៅញ៉ុកចូលបំពង់ក បន្ទាប់ពីញុ៉កចូលហើយនាយក៏យកប្រដាប់ច្របាច់ខ្យល់មកញុកចូលក្នុងបំពង់ទុយោនោះរួចហុចឲ្យថេយ៉ុងច្របាច់។(អាទុយោញ៉ុកចូលបំពង់កហ្នឹងមិនដឹងថាហៅថាមិចទេ កន្លែងហ្នឹងរាងវ៉ល់បន្តិចហើយ)

     " ច្របាច់វាទៅ រួចសប់ខ្យល់នៅចន្លោះពេលគេដកដង្ហើម" អ្នកទោស 21 19

        # ក្រោយពេលច្រកបាច់បានប្រមាណ 4 ទៅ 5 វិនាទីបន្ទាប់អ្នកទោសម្នាក់នោះក៏មានខ្យល់ដង្ហើមដកមកវិញ ហើយភ្លាមៗនោះឡានពេទ្យ 111ក៏មកដល់ដូចគ្នា (ទាល់តែហើយអស់បានមកដល់)

រឿង លោកគ្រូពេទ្យ Jeon🚬🤑Where stories live. Discover now