រឿង លោកគ្រូពេទ្យ Jeon🚬🤑

1.2K 23 0
                                    

                          ភាគ1

        នៅក្នុងគុកមួយកន្លែងនៃទីក្រុងសេអ៊ូលក្នុងប្រទេសកូរ៉េខាងត្បូងដោយបង្ហាញឲ្យយើងឃើញថាមានអ្នកគ្រូពេទ្យក្រមុំម្នាក់កំពុងនៅក្នុងបន្ទប់ពេទ្យក្នុងគុកនោះ អ្នកគ្រូពេទ្យក្រមុំរូបនេះគឺធ្វើការដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ។ នាងគឺជាគ្រូពេទ្យផ្នែកថ្នាំសណ្ដំឬអាចហៅបានថាផ្នែកថ្នាំបំបាត់ការឈឺចាប់ឆ្នាំទី 2 តើដោយសារតែនាងមានបញ្ហាទើបនាងមកធ្វើការធ្វើជាអ្នកគ្រូពេទ្យស្ម័គ្រចិត្តបែបនេះ។

         #ទីកន្លែងឃុំឃាំងអ្នកទោស

       " លោកប៉ូលីស!! ជួយផងអ្នកទោស 57 57 មានបញ្ហាហើយ ឆាប់មកជួយឱ្យលឿនឡើង ឆាប់មក " (ផាំងៗ) សំឡេងនៃការស្រែករកជំនួយនិងការវាយទ្វារគុកឮសូរពេញបន្ទប់ឃុំឃាងស្រែកផងវាយផងដើម្បីរកជំនួយពីលោកប៉ូលីសដើម្បីហៅអ្នកគ្រូពេទ្យមកពិនិត្យ។ហើយភ្លាមៗនោះប៉ូលីសក៏រត់ទៅបន្ទប់មួយទៀតដែលជាបន្ទប់ពេទ្យដើម្បីរកអ្នកគ្រូពេទ្យគីមមកមើលអ្នកជំងឺ។

     " អ្នកគ្រូពេទ្យ អ្នកគ្រូពេទ្យ មានបញ្ហាហើយឆាប់ទៅមើលអ្នកទោស 57 57 ទៅ " ប៉ូលីស

     " មានបញ្ហាអីចំពោះអ្នកទោស 57 57 មែនទេ? " អ្នកគ្រូពេទ្យគីមសួរទៅប៉ូលីសទាំងម្ភៃនឹងភ្ញាក់ផ្អើល

     " គ្មានពេលបកស្រាយទេឆាប់មកឱ្យលឿនមក " ប៉ូលីស

    " សូមចាំខ្ញុំបន្តិចសិន ខ្ញុំរៀបចំឧបករណ៍សិន " ក្រោយពេលរៀបចំឧបករណ៍ដោយចាំបាច់នឹងត្រូវការអស់ហើយអ្នកគ្រូពេទ្យគីមក៏បានរត់ទៅជាមួយប៉ូលីសដើម្បីពិនិត្យអ្នកជំងឺ។ ពេលនោះអ្នកគ្រូពេទ្យគីមដែលជាអ្នកគ្រូពេទ្យក៏បានរត់មកដល់កន្លែង

    " សូមជិះចេញអ្នកគ្រូពេទ្យបានមកដល់ហើយ " ប៉ូលីស

    " អ្នកគ្រូពេទ្យជួយគេផង " អ្នកទោស(តួអង្គមិនសំខាន់សុំមិននិយាយឈ្មោះ)

    " បាន! ខ្ញុំនឹងជួយគេ តែជាដំបូងសូមរៀបរាប់ពីជំងឺរបស់គេប្រាប់ខ្ញុំឲ្យបានដឹងផង " គ្រូពេទ្យគីម

    " គេតែងតែប្រាប់ខ្ញុំថាគេក្អក  និងឈឺពោះ ប៉ុន្តែមួយរយៈនេះគេមិនសូវឈឺពោះនោះទេ តែគេបែរជាញ៉ាំរបស់ផ្អាប់ទៅវិញ គេញ៉ាំរហូតទោះបីខ្ញុំហាមក៏គេមិនស្ដាប់ " អ្នកទោស

រឿង លោកគ្រូពេទ្យ Jeon🚬🤑Onde histórias criam vida. Descubra agora