រឿង លោកគ្រូពេទ្យ Jeon🚬🤑

419 12 2
                                    

                    ភាគ3

        @ អតីតកាល

      វាជាពេលវេលាយប់ស្ងាត់មួយដែលគ្មានសូម្បីមនុស្សឆ្លងកាត់។ គ្រប់យ៉ាងនៅទីនោះគឺងងឹតទាំងអស់ថែមទាំងមានភ្លៀងធ្លាក់តិចៗផងដែរ។ ធ្វើឲ្យយើងមើលឃើញនិងស្ដាប់ឮពីសំឡេងយំនិងបង្ហើយហៅឈ្មោះបុរសដែលដេកនៅនឹងដី ខ្លួនពរពេញទៅដោយឈាមក្រហមឆ្អាបពេញទីនោះ។ប៉ុន្តែនាងបែរជាធ្វើអ្វីមិនបានក្រៅពីយកដៃទៅបិទលើរបួសរួចនិយាយទាំងយំថា..

     " ប៉ា! ហុឹកៗ ប៉ាទ្រាំបន្តិចទៅប៉ា ហុឹកៗ~~តែបន្តិចទេប៉ាមិនត្រូវកើតអីទេ! ប៉ាៗៗ ហុឹកក~~ " ថេយ៉ុងនាងយំនឹងយកដៃទៅខ្ទប់លើមុខរបួសនោះបំណងឃាត់ឈាមកុំឲ្យវាហូរមកទៀតអី..

     " ឈប់ទៅ! បញ្ឈប់វាទៅ! ឈឺណាស់ ឈឺខ្លាំងណាស់ ឲ្យប៉ាស្លាប់ទៅ... " លោកគីម គាត់ពោលទាំងឈឺចាប់និងសូមឱ្យថេយ៉ុងបញ្ឈប់សកម្មភាពជួយគាត់ទៀតផង។ពីព្រោះវាពិតជាឈឺចាប់ណាស់ ឈឺរហូតដល់ថ្នាក់គាត់លែងចង់រស់។

     " អត់ទេ!បា៉ៗ~!  ហុឹកៗ ហុឹក~~ "

        @ បច្ចុប្បន្ន

       បន្ទាប់ពីស្រមៃឃើញរឿងកាលពីមុនហើយគឺបានត្រឹមតែយំនិងសំឡើងមើលក្នុងនាដើរចេញទៅតែប៉ុណ្ណោះ។ពិតមែនហើយ! នាយនិយាយមិនខុសទេប្រសិនបើជាមានអ្នកជំងឺណាម្នាក់ឈឺចាប់រហូតដល់ថ្នាក់ចង់ស្លាប់នោះ? ហើយគេសុំឲ្យយើងបញ្ឈប់គេ?

       # មន្ទីរពេទ្យ

      នៅក្នុងបន្ទប់មួយដែលបង្ហាញឲ្យយើងឃើញពីសម្លៀកបំពាក់ពណ៌សដែលមានភ្ជាប់ឈ្មោះនៅលើនោះថា គីម ថេយ៉ុង ។ នៅក្នុងបន្ទប់ដ៏ស្ងាត់មានការរៀបចំមើលទៅប្រណិតនិងមានរបៀបរៀបរយខ្លាំងណាស់ ពេលនោះសាច់រឿងក៏បង្ហាញពីរនារីម្នាក់មើលទៅទំនងជាពេទ្យ! ប៉ុន្តែមានមិនមែនជាពិតពេញសិទ្ធិនោះទេ។ នាងគឺជានិស្សិតផ្នែកថ្នាំសណ្ដំឆ្នាំទី 3 នាងបានចូលទៅបន្ទប់នោះរួចក៏ទាញរូបថត ដែលផ្កាប់នៅនឹងតុនោះមកមើល រូបថតនោះគឺជារូបថតរបស់ថេយ៉ុងនិងលោកគីម។ នាងមើលទៀងទឹកភ្នែកទាំងមិននិយាយអ្វីទាំងអស់ រួចក៏បានទាញទូរសព្ទហើយខលទៅណាម្នាក់..

រឿង លោកគ្រូពេទ្យ Jeon🚬🤑Where stories live. Discover now