រឿង លោកគ្រូពេទ្យ Jeon🚬🤑

342 9 0
                                    

ភាគ5

" ពិនិត្យក្រលៀនគេសិនទៅ " ថេយ៉ុងនិយាយទាំងជឿជាក់

" ពិនិត្យក្រលៀន? "លោកគ្រូពេទ្យ ហូសុខ

" ពិតមែនហើយ " នាងនៅតែបញ្ជាក់ដដែល

" អញ្ចឹងនាងដឹងទេថាគេកើតអី? "

" មិនដឹងទេ! "

" មិនដឹងទេ? បើនាងមិនដឹងហេតុអីឲ្យខ្ញុំពិនិត្យក្រលៀនគេ? " លោកគ្រូពេទ្យសង្ហាសួរទាំងងឿងឆ្ងល់ពីព្រោះនាងមិនដឹងពីជំងឺរបស់គេផង ប៉ុន្តែនាងបែរជាឲ្យគេពិនិត្យក្រលៀតរបស់អ្នកជំងឺទៅវិញ។

" គឺថា... " និយាយមិនចេញ

" គ្មានផ្លូវទេ! " ថេយ៉ុងនិយាយមិនទាន់បញ្ចប់ផងនាយក៏ឆ្លើយមុនបាត់ទៅហើយ។ ប្រៀបបីដូចដឹងមុនអញ្ចឹងថានាងចង់និយាយអ្វី

" ចា៎?? " ឆ្លើយទាំងឆ្ងល់ព្រោះនាងមិនទាន់បាននិយាយនៅឡើងទេ

" គេជាអ្នកឱ្យនាងធ្វើបែបហ្នឹងមែនទេ? អ្នកទោស 21 19 គឺនៅពន្ធធនាគារឈុនគីលឯណោះមែនទេ? " នាយសួរទៅនាងទាំងទឹកមុខហាក់បីដូចស្មានមិនដល់

" លោកស្គាល់គេ? " នាងឆ្លើយតបទាំងទឹកមុខភ្ញាក់ផ្អើល។ មិនគួរឲ្យជឿសោះកេរ៍្តឈ្មោះរបស់អ្នកទោស 21 19 ល្បីដល់ថ្នាក់នេះផងមែនទេ? មិនទាន់ទាំងនិយាយឈ្មោះផង ក៏មានអ្នកស្គាល់បាត់ទៅហើយ។

" ហ្អើយ!! នាងឆ្កួតមែនទែនហើយ! " មិនគួរឲ្យជឿសោះថាគេម្នាក់នេះពិតជា...

" មិនឆ្គួតទេ! ខ្ញុំគឺជឿជាក់លើគេ " និយាយទាំងទឹកមុខម៉ត់ចត់

" នាង!! ចំមែនហើយ "

" លោកគ្រូពេទ្យលទ្ធផលគឺចេញមកហើយ " គិលានុបដ្ឋាយិកា និយាយទាំងហុចលទ្ធផលដែលចេញមកនោះឲ្យទៅលោកគ្រូពេទ្យ

" កម្រិតជាតិពុលនៅក្នុងខ្លួនរបស់គេបានកើនឡើង ការវិភាគទឹកនោមរកប្រូតេអ៊ីនវិជ្ជមាន ក្នុងករណីបែបនេះគឺល្អណាស់ ក្នុងការពិនិត្យព្រលៀនរបស់គេ ដូច្នេះការធ្វើរោគវិនិច្ឆ័យ.. " នាយនិយាយដល់ត្រឹមនេះក៏ស្ងាត់!! ដោយសារតែភ្លាមៗនោះទូរសព្ទរបស់ថេយ៉ុងក៏មានអ្នកខលចូល វាគឺជាលេខរបស់លោកពូរបស់គេ។

រឿង លោកគ្រូពេទ្យ Jeon🚬🤑Where stories live. Discover now