EP12:លើកលែងឲបងឯងម្ដងចុះ!!!

1.2K 82 31
                                    

Admin's pov

បន្ទាប់ពីថើបគ្នាក្នុងបន្ទប់ទឹករួចហើយgeminiក៏បានលើកបីfourthយកមកដាក់លើគ្រែវិញរួចក៏យកថ្នាំមកលាបឲនាយតូចទាំងជើងនិងកន្លែងដែលគេធ្វើឲឈឺកាលពីយប់!!លាបថ្នាំរួចរាល់ក៏ប្រាប់ឲនួនយកអាហារមកឲដល់ក្នុងបន្ទប់ទៀតព្រោះតែប្រពន្ធសំណព្វចិត្តឈឺជើងពិបាកក្នុងការដើរ។នាយកម្លោះមើលថែអាល្អិតរបស់ខ្លួនបានយ៉ាងល្អលុបលាងកំហុសដែលបានធ្វើព្រោះពេលនេះ fourth នៅមិនទាន់និយាយនោះទេថាព្រមលើកលែងទោសឲខ្លួនឬនៅ???ដាក់ឲ fourth គេងលក់រួចរាល់ geminiក៏បានចេញទៅក្រុមហ៊ុនថ្ងៃនេះ fourth ត្រូវដាក់ច្បាប់ព្រោះតែខ្លួនទៀតហើយ។ពេលចេញពីផ្ទះ geminiក៏មិនភ្លេចផ្ដែរផ្ដាំនួនឲជួយមើលថែ fourth ផងដែរព្រោះគេឈឺជើងអាចពិបាកក្នុងការដើរការងារផ្សេងៗទុកឲអ្នកផ្សេងគេធ្វើទៅមានតែនួនទេដែល gemini ទុកចិត្តជាងគេ។ផ្ដាំផ្ញើរួចរាល់អស់ហើយក៏បើកឡានចេញទៅធ្វើការឆ្លៀតទៅក្រុមហ៊ុនតែមួយភ្លេតនោះទេហើយក៏ទៅបនល្បែងNorawit បន្ដ បញ្ជាក់បន្ដិចទៅបនល្បែងនេះជាបនល្បែងស្របច្បាប់នោះទេ។ក្រោយពីឲពូឆាយមើលការខុសត្រូវជាយូរ gemini ក៏បានអនុញ្ញាតឲគាត់បានសម្រាកជាមួយប្រពន្ធកូនខ្លះទុកឲគេជាអ្នកចាត់ចែងម្ដង។មកដល់បនល្បែង gemini ទម្លាក់ខ្លួនអង្គុយលើតុធ្វើការតែក្នុងចិត្តចេះតែនៅមិនសុខ។

ត្រឡប់មកមើល fourthវិញក្រោយពីgeminiចេញទៅធ្វើការបាត់គេក៏ភ្ញាក់ពីគេងហើយក៏បម្រុងក្រោកចុះទៅក្រោមតែគេពិតជាពិបាកដើរពិតមែនព្រោះជើងគេចាប់ផ្ដើមហើមហើយតែមនុស្ស fourthនេះក្បាលរឹងខ្លាំងណាស់គេព្យាយាមក្រោកដល់តែរួចនឹង។ចុះទៅដល់ខាងក្រោមក៏បានជួបជាមួយនួន
«អ្នកប្រុសតូចចង់ទៅណាដែលចា៎???ប្រាប់បងនួនមកចង់បានអីចាំបងនួនយកទៅឲកុំចុះមកបែបនេះអីជើងអ្នកប្រុសតូចកំពុងតែឈឺណា!!!»នួននិយាយរួចក៏មកជួយគ្រា fourthមកអង្គុយលើសាឡុង
«មិនអីទេបងខ្ញុំអត់ត្រូវការអីទេ!!អរគុណហើយបង» fourthទៅវិញដោយទន់ភ្លន់
ភ្លាមនោះដែរអ្នកស្រីវីកាហើយនិងលក្ខិណាក៏ដើរចូលមក
«មាយាខ្លាំងណាស់!!ធ្វើពុតជាឈឺជើងដើម្បីទាមទារចំណាប់អារម្មណ៍ពីបង gemដែលមើលទៅចុះបងgemមិនខ្វល់គួរឲអាណិតណាស់!!»គ្រាន់តែដើរចូលមកដល់ភ្លាមលក្ខិណាក៏និយាយឡើង
«មែនហើយកូន!!»អ្នកស្រីវីកាបន្ទរតាមរួចអ្នកទាំងពីរក៏អង្គុយចុះលើសាឡុងដែរ

ភរិយាក្លែងក្លាយ🖤Where stories live. Discover now