EP14: បន្ទប់243

1K 75 19
                                    

Admin's pov

ក្រោយពីគ្រូពេទ្យយកសាកសពចេញទៅហើយនាយតូចអង្គុយយំខ្លាំងៗធ្វើឲ ford ដែលរត់តាមមកពីក្រោយចូលមកមើល។fordរត់មកដល់ឃើញមិត្តខ្លួនកំពុងអង្គុយយំគេឆ្ងល់ណាស់ពេលឃើញបែបនេះ
«អៃ fourth !!ឯងយំធ្វើអី??ឯងលែងអីហើយ!!រួចផុតពីគ្រោះថ្នាក់ហើយតើយំធ្វើអីទៀត???»នាយតូច fordសួរមកកាន់មិត្តខ្លួនដែលអង្គុយយំដូចជាកូនក្មេង
«ford!!gem គេទៅចោលយើងហើយមែនទេ??ហ្ហឹកៗៗ...មិញនេះគ្រូពេទ្យយកសាកសពគេចេញទៅហើយ...ហ្ហឹកៗៗ....!!»នាយល្អិតទ្រហោយំខ្លាំងៗ
«លោក geminiមែនទេ???»
«........»fourth ងក់ក្បាលជាសញ្ញាបញ្ជាក់
«គេអត់កើតអីទេ!!!ឯងចូលបន្ទប់ខុសហើយ!!គេនៅបន្ទប់243មិនមែន242ទេ»គ្រាន់តែឮបែបនេះភ្លាម fourth គេភ្ញាក់ឲព្រើតតែម្ដងព្រោះមិញនេះបារម្ភពីគេពេកទើបប្រញាប់រត់មកគិតថានៅបន្ទប់ជាប់គ្នា 241 242អ្នកណាទៅដឹងថាចន្លោះគ្នាមួយបន្ទប់នោះវាចៃដន្យអាអ្នកបន្ទប់242និងស្លាប់ទៀតធ្វើឲគេយំលេងហើយមិញនេះអោបសាកសពអ្នកណាក៏មិនដឹង
ហ្ហឹកៗៗ
«ឯងនេះចំំមែន!!!យើងរកប្រាប់អីមិនទាន់សោះ!!!ក្រោកមកទៅមើលប្ដីឯង!!»Fordជួយលើ fourthឲក្រោកឡើងព្រោះជើងអាល្អិតនេះទន់អស់ហើយ

បន្ទប់243

Geminiកំពុងតែសន្លប់នៅឡើយគេដូចជាមិនត្រូវធ្ងន់ធ្ងរប៉ុន្មានដែរព្រោះត្រូវបានបញ្ជូនមកមន្ទីពេទ្យទាន់ពេល។ fourthនិង fordដើរចូលមកក្នុងបន្ទប់ដែល geminiកំពុងសន្លប់ fordជួយគ្រា fourthដាក់អង្គុយលើតុក្បែរគ្រែអ្នកជំងឺ

« fourthយើងគិតទៅរកអីឲឯងញាំសិនឯងនៅអង្គុយមើលប្ដីឯងសិនទៅណា!!ចាំគ្នាប្រញាប់មកវិញ»ដាក់ឲ fourthអង្គុយចុះរួច fordក៏ដើរចេញទៅខាងក្រៅទុកឱកាសឲ fourthនៅជាមួយ geminiតែពីរនាក់

នៅពេលដែល fordចេញទៅបាត់ fourthបានចាប់ដៃgeminiយកមកក្រសោបមុខរបស់ខ្លួន
«gem..!!!បងឆាប់ដឹងខ្លួនមកណា!!កុំគេងយូពេក!!បងមិននឹកអូនទេមែនទេ??បើពួកនោះមកធ្វើបាបអូនទៀតបងគិតយ៉ាងមិចបងអត់បារម្ភពីអូនទេមែនទេ???ឆាប់ភ្ញាក់មកណា....អូននឹកបងណាស់....អូនលើកលែងទោសឲបងគ្រប់យ៉ាងប្ដូរឲតែបងដឹងខ្លួនមកវិញ
ហ្ហឹកៗៗៗ.....!!!»និយាយមិនទាន់បានប៉ុន្មានផងនាយល្អិតក៏អួលដើមកទឹកភ្នែកស្រក់មកធ្វើឲនិយាយលែងចេញ

ភរិយាក្លែងក្លាយ🖤Where stories live. Discover now